វ៉ាស៊ីនតោន៖ រដ្ឋាភិបាលអាមេរិក បានសម្តែងការខកចិត្តយ៉ាងខ្លាំង ចំពោះប្រទេសចិន លើការច្រានចោលសំណើរបស់អង្គការសុខភាពពិភពលោក សម្រាប់ដំណាក់កាលទីពីរនៃការស៊ើបអង្កេតលើប្រភពដើមនៃវីរុសកូវីដ-១៩ នេះដោយហៅប្រទេសនេះថា មិនទទួលខុសត្រូវ។ លេខាធិការសារព័ត៌មានសេតវិមានលោកស្រី Jen Psaki បានប្រាប់សន្និសីទសារព័ត៌មានមួយថា សហរដ្ឋអាមេរិក និងបណ្តាប្រទេសដទៃទៀតនឹងបន្តជំរុញឱ្យទីក្រុងប៉េកាំង ផ្តល់នូវលទ្ធភាពទទួលបាននូវទិន្នន័យ ដែលត្រូវការដើម្បីឈានដល់ចំណុចដំបូងនៃការផ្ទុះឡើង។ វីរុសនេះត្រូវបានគេរកឃើញដំបូងនៅទីក្រុងវូហាន ភាគកណ្តាលប្រទេសចិន នៅចុងឆ្នាំ២០១៩ មុនពេលរីករាលដាលពាសពេញពិភពលោក។ ការកត់សម្គាល់របស់លោកស្រី Psaki...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩៨នាក់ ជាសះស្បើយចំនួន១៣១នាក់ និងស្លាប់ចំនួន២នាក់ នៅថ្ងៃទី២២ ខែកក្កដា។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៣៥២១នាក់ បានព្យាបាលជាសះស្បើយចំនួន១៧៤០នាក់...
ឡុងដ៌៖ យោងតាមតួលេខផ្លូវការដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍បានបង្ហាញថាប្រទេសអង់គ្លេសបានរាយការណ៍ថាមានករណីឆ្លងវីរុសហ្ស៊ីកាចំនួន ៣៩,៩០៦ ផ្សេងទៀតក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយដែលធ្វើឱ្យចំនួនករណីឆ្លងវីរុសនេះកើនឡើងដល់ ៥,៦០២,៣២១ ករណី។ ប្រទេសនេះក៏បានកត់ត្រាការស្លាប់ទាក់ទងនឹងជំងឺឆ្លងកូវីដ-១៩ ចំនួន ៧៣នាក់ ផ្សេងទៀត។ ចំនួនសរុបនៃការស្លាប់ទាក់ទងនឹងជំងឺឆ្លងនេះ នៅក្នុងប្រទេសអង់គ្លេស ឥឡូវនេះមានចំនួន ១២៨,៨៩៦ នាក់។ តួលេខទាំងនេះរាប់បញ្ចូលតែការស្លាប់របស់មនុស្ស ដែលបានស្លាប់ក្នុងរយៈពេល ២៨ ថ្ងៃនៃការធ្វើតេស្តវិជ្ជមានលើកដំបូងរបស់ពួកគេតែប៉ុណ្ណោះ។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានង្យដឹងថា...
បរទេស៖ ក្រុមអ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍសកល ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានគណនាចំនួនអ្នកស្លាប់បន្ថែមទៀតនៅក្នុងប្រទេសឥណ្ឌាពីបុព្វហេតុណាមួយក្នុងពេលមានជំងឺរាតត្បាតរហូតដល់ថ្ងៃទី ២១ ខែមិថុនា។ ពួកគេក៏បានអនុវត្តការប៉ាន់ស្មាននៃអត្រាមរណភាពនៃការឆ្លងមេរោគ និងបានរកឃើញថាការស្លាប់គឺអាចលើសពីចំនួនប្រកាសរបស់រដ្ឋាភិបាលលើសគឺប្រហែល ១០ ដងនៃចំនួនអ្នកស្លាប់ផ្លូវការរបស់កូវីដ១៩ នៅក្នុងប្រទេសដោយអ្នកស្លាប់គឺអាចកើនដល់ជាង ៤លាននាក់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងសុខាភិបាលឥណ្ឌាបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ ដោយបានច្រានចោលនូវការអះអាងថា ចំនួនអ្នកស្លាប់ផ្លូវការនៃ COVID-១៩...
បរទេស៖ រដ្ឋាភិបាលតៃវ៉ាន់ តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា តៃវ៉ាន់បានបញ្ជាទិញថ្នាំវ៉ាក់សាំងកូវីដ១៩ MRNA.O របស់ក្រុមហ៊ុន Moderna Inc ចំនួន៣៦លានដូសបន្ថែមទៀត ស្របពេលដែលវាស្វះស្វែងធ្វើការ ចែកចាយសម្រាប់រយៈពេលប៉ុន្មានខែខាងមុខនេះ។ កោះតៃវ៉ាន់ រហូតមកទល់ពេលបច្ចុប្បន្ននេះ បានទទួលថ្នាំវ៉ាក់សាំង Moderna និង AstraZe neca Plc AZN.L ចំនួនប្រហែល៩លានដូស...
វៀងច័ន្ទ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ថា ប្រទេសឡាវ បានរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងកំណត់ត្រាថ្មីដែលខ្ពស់បំផុត២៥៦នាក់ គិតក្នុងថ្ងៃព្រហស្បតិ៍នេះ ដែលជាតួលេខខ្ពស់បំផុត ប្រចាំថ្ងៃមិនធ្លាប់មានចាប់តាំងពីមានករណី ដំបូងត្រូវបានរាយការណ៍នៅក្នុងប្រទេស ។ លោក Phonepaserd Sayamoungkhoun អគ្គនាយករងនៃអគ្គនាយកដ្ឋាន ត្រួតពិនិត្យជំងឺសហគមន៍ចំណុះឲ្យ ក្រសួងសុខាភិបាលឡាវ បានប្រាប់ឲ្យដឹងនៅក្នុង សន្និសីទសារព័ត៌មានមួយនៅក្នុងរដ្ឋធានីវៀងច័ន្ទ...
បរទេស៖ ប៉ុស្តិ៍ត្រួតពិនិត្យជាច្រើនត្រូវបាន បង្កើតឡើងដើម្បីការពារការ រីករាលដាលនៃជំងឺកូវីដ១៩ នៅទីក្រុង ហាណូយ ដែលកំពុងបង្កើតការកកស្ទះចរាចរណ៍ នៅជុំវិញរបស់ទីក្រុងនេះ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកឆ្លើយឆ្លងព័ត៌មានរបស់ ទីភ្នាក់ងារសារព័ត៌មានវៀតណាមម្នាក់ បានថតរូបនៅស្ថានីយ៍ Liên Ninh នៅលើផ្លូវហាយ Vân-Cầu...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្ដីប្កាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន៦៧នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន១៩០នាក់ និងស្លាប់ចំនួន ២នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១១ មកពីខេត្តកណ្ដាល ចំនួន១នាក់។ ក្នុងនោះរួមមាន៖ ១- ក្រុងព្រៃវែង ចំនួន ១២នាក់២- ស្រុកព្រះសេ្ដច ចំនួន...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន៣២នាក់ថ្មី ខណៈមានករណីជាសះស្បើយម្នាក់ និងស្លាប់២នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១.៥៦៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១.០២៦នាក់ និងកំពុងសម្រាកព្យាបាល៥០៦នាក់ ស្លាប់៣៣នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ប្រជាពលរដ្ឋរស់នៅក្រុម៥ ភូមិ៣ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលបានទៅចូលបុណ្បសព ដោយមិនស្តាប់តាមការណែនាំ របស់អាជ្ញាធរ បង្កឱ្យមានការឆ្លងជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ គិតត្រឹមម៉ោងនេះមានចំនួន ៦០នាក់ហើយ។ សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១...