ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែក ខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន១៩៤នាក់ថ្មិ ក្នុងនោះ (២៣ករណី សហគមន៍ និង១៧១ ករណីនាំចូលពីប្រទេសថៃ) និងមានករណីជាសះស្បើយចំនួន៣៣ នាក់និងស្លាប់ម្នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៣.៤៨៧ ករណី...
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៧១នាក់ និងករណីជាសះស្បើយ ចំនួន ១៩នាក់។
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ករណីរកឃើញអ្នកវិជ្ជមាន កូវីដ១៩ ចំនួន៤៧នាក់ថ្មី និងមានករណីជាសះស្បើយ ៤១នាក់ និងស្លាប់ម្នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២,២០៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១,២៤៤នាក់...
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន និងបង្ហាញអត្តសញ្ញាណ អ្នកវិជ្ជមានកូវីដ១៩ ចំនួន៧៧នាក់ថ្មី និងមានករណី ជាសះស្បើយ ១៤៦នាក់ ផងដែរ។ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃ ដាច់ខាត។...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី២2 ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន២៦នាក់ថ្មី និងមានករណីស្លាប់ចំនួន២នាក់បន្ថែមទៀត ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២២ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តកំពតរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២,៧៨៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២០៨៩នាក់ និងកំពុងសម្រាកព្យាបាល៦៥៨នាក់ ស្លាប់៣៩នាក់៕
ភ្នំពេញ ៖ ទោះបីជាប្រទេសថៃ បានចេញវិធានការរឹតបន្តឹងថ្មី ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ជាពិសេសការធ្វើដំណើរឆ្លងតំបន់/ខេត្តក៏ដោយ ក៏នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ស្ថានទូតបាននាំយកអំណោយដែលមានគ្រឿងឧបភោគបរិភោគ ចុះចែកដល់ពលករខ្មែរចំនួន ១៣០គ្រួសារ នៅទីតាំងចំនួន ២កន្លែងផ្សេងគ្នា ។ ទីតាំងទាំង ២កន្លែងនោះរួមមាន៖ ១-ការដ្ឋានសំណង់ស្ថិតនៅសង្កាត់ចមភុន ខណ្ឌចតុចក្រ ក្រុងបាងកកដែលមានពលករខ្មែរចំនួន៩០គ្រួសារ។ ២-ការដ្ឋានសំណង់ស្ថិតនៅឃុំបាងភ្លីយ៉ៃ ស្រុកបាងភ្លី...
បរទេស៖ ក្រុមហ៊ុនឱសថខ្នាតយក្សអាមេរិក Pfizer ជាមួយនឹងក្រុមហ៊ុនដៃគូអាល្លឺម៉ង់ BioNTech បានប្រកាសកិច្ចព្រមព្រៀងមួយ នៅថ្ងៃពុធសប្ដាហ៍នេះ ជាមួយក្រុមហ៊ុនឱសថ ជីវសាស្ត្រអាហ្វ្រិកខាងត្បូង Biovac ដើម្បីធ្វើការផលិតថ្នាំវ៉ាក់សាំងកូវីដ១៩ សម្រាប់ចែកចាយនៅក្នុងសហព័ន្ធអាហ្វ្រិក ដែលមានបញ្ហាថ្នាំវ៉ាក់សាំង។ ប៉ុន្តែកិច្ចព្រមព្រៀងគ្នានោះ បានជួបជាមួយការរិះគន់ពីក្រុមអន្តរជាតិ ដែលប្រយុទ្ធប្រឆំាងភាពក្រីក្រ និងសម្រាប់ការទទួលបានឱសថ ដែលជាការបោះជំហាន ដ៏ល្អក្នុងទិសដៅដ៏ត្រឹមត្រូវ បានមកដល់យឺតយ៉ាវហួស និងខ្វះខ្វាតនូវអ្វីដែលគេត្រូវការចាំបាច់។ គួរបញ្ជាក់ថា...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាស ព័ត៌មានស្ដីពី ករណី រកឃេីញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤៣នាក់ថ្មី ខណៈមានករណី ជាសះស្បេីយ ចំនួន៤៤នាក់ និងស្លាប់ម្នាក់។
ខេត្តបន្ទាយមានជ័យ: លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែនធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារនៃការិយាល័យ នគរបាលសុខាភិបាលចុះទៅ តាមបញ្ជាការដ្ឋានវរះនគរបាលការពារ ព្រំដែនគោក ចំនួន02គឺវរះ891និង911 នៅបន្ទាត់ព្រំដែនកម្ពុជាថៃ ដើម្បីធ្វើតេស្តរកមេរោគកូវីដ១៩ លើកម្លាំងកម្លាំងចំនួន280នាក់ នៅព្រឹកថ្ងៃទី22 ខែកក្កដាឆ្នាំ2021។ លទ្ធផលតែស្តយកសំណាកនេះ បានរកឃើញមន្ត្រីនគរបាលមកពីវរះ891ក្នុងចំណោមកម្លាំង164នាក់ មានវិជ្ជមានជម្ងឺកូវីត08នាក់...
ប៉េកាំង៖ អ្នកនាំពាក្យចិន ជាថ្មីម្តងទៀតបានបដិសេធទ្រឹស្តី “ការលេចធ្លាយមន្ទីរពិសោធន៍” បង្កឲ្យមានជំងឺកូវីដ-១៩ ដោយអះអាងថា វាគ្មានអ្វីក្រៅតែពីការភូតកុហកនោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក ចាវ លីជៀន បានធ្វើការកត់សម្គាល់នៅឯសន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅពេលដែលត្រូវបានស្នើឱ្យធ្វើអត្ថាធិប្បាយការអះអាងនេះ បានធ្វើឱ្យមន្រ្តីជាន់ខ្ពស់ និងប្រព័ន្ធផ្សព្វផ្សាយអាមេរិកមួយចំនួនលើកឡើងថា កម្មករចំនួន ៣ នាក់នៃវិទ្យាស្ថានវ៉ូហាន់នៃវីរុស បានធ្លាក់ខ្លួនឈឺ កាលពីខែវិច្ឆិកា ឆ្នាំ ២០១៩ ដែលយោងទៅតាមការចោទប្រកាន់នេះបន្ថែម...