ភ្នំពេញ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ចំនួន១លានដូសទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញពីចិនបានដឹកមក ដល់កម្ពុជាទៀតហើយ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ ដើម្បីយកចាក់ជូន ប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ គិតចាប់ពីថ្ងៃទី៧ ខែកុម្ភៈ មកដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំង ជាង១០លាន ដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ វ៉ាក់សាំងកូវីដ១៩...
បរទេស៖ ប៉ូលីសឥណ្ឌាបាននិយាយនៅថ្ងៃសុក្រថា មនុស្សប្រហែល ២ ០០០ នាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 ក្លែងក្លាយនៅក្នុងទីក្រុង Mumbai និង ៥០០ នាក់ផ្សេងទៀតជាជនពិការ នៅក្នុងទីក្រុងធំទី ២ ។ យោងតាមសារព័ត៌មាន Yahoo News ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា...
ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌល សកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានឲ្យដឹងថា អ្នកវិទ្យាសាស្ត្រសុខាភិបាល និងអ្នកបច្ចេកទេសសុនខ ប្ដេជ្ញាចិត្តខ្ពស់ ក្នុងការហ្វឹកហ្វឺនសុនខហិតអ្នកផ្ទុកជំងឺកូវីដ-១៩ ឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា សំដៅប្រយុទ្ធប្រឆាំងកូវីដ១៩ នៅកម្ពុជា។ សូមជម្រាបថា ក្រោយពីបានទទួលគំនិតផ្តួចផ្តើម ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍សុនខហិតវីរុសកូវីដ-១៩ របស់សម្តេចតេជោ ហ៊ុន...
បរទេស៖ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Toshimitsu Motegi បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសជប៉ុននឹងផ្តល់ថ្នាំវ៉ាក់សាំងកូវីដ១៩ AstraZeneca ឲ្យដល់តៃវ៉ាន់និងវៀតណាម ចំនួន១លានៗដូសបន្ថែមទៀត នេះបើតាមការចេញផ្សាយមួយ របស់ទីភ្នាក់ងារសារព័ត៌មាន WKZO។ លោករដ្ឋមន្ត្រីការបរទេសជប៉ុនរូបនេះ បានមានប្រសាសន៍បន្ថែមទៀតថា ការរៀបចំក៏កំពុងត្រូវបានធ្វើឡើង ដើម្បីបញ្ជូនថ្នាំវ៉ាក់សាំងកូវីដ១៩ AstraZeneca ចំនួន១លានៗដូសផងដែរ ឲ្យដល់ប្រទេសថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប នៅយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យថា ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៥៧នាក់ និងមានករណីជាសះស្បើយចំនួន៤នាក់។ សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៨០៨នាក់ បានព្យាបាលជាសះ-ស្បើយចំនួន២៧៣នាក់ ស្លាប់៩នាក់ និង៥២៦នាក់ កំពុងសម្រាកព្យាបាល...
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានណែនឲ្យអភិបាលរាជធានី-ខេត្ត ត្រូវពង្រឹងការធ្វើចត្តាឡីស័កនៅតាមបណ្តាច្រកព្រំដែននានា និងការពង្រឹងវិធានការដ្ឋបាល ចាំបាច់នានា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មីប្រភេទ Delta ក្នុងសហគមន៍។ តាមលិខិតរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ លោក ម៉ម...
ភ្នំពេញ៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញ សេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៦១នាក់បន្ថែមទៀត។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តស្ទឹងត្រែង មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១២០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ១៣នាក់ និងកំពុងសម្រាកព្យាបាល ១០៧នាក់៕
ភ្នំពេញ៖ លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា «កូវីតពូជឥណ្ឌា ២នាក់ មកពីថៃតាមច្រកអូរស្មាច់ មកដល់ខេត្តសៀមរាប ទៀតហើយ»។ សូមបញ្ជាក់ថា គិតមកដល់ថ្ងៃនេះខេត្តសៀមរាប បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ បម្លែងខ្លួនប្រភេទថ្មីនេះ ៤ករណីហើយ។