បរទេស៖ លោក Don Pramudwinai ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស ប្រទេសថៃ បានស្នើឱ្យប្រទេសចិន ផ្តល់ការគាំទ្របន្ថែមទៀតសម្រាប់ តម្រូវការផ្គត់ផ្គង់វ៉ាក់សាំងដល់ប្រទេសថៃ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Tanee Sangrat អ្នកនាំពាក្យក្រសួងការបរទេសថៃ បាននិយាយថាលោក...
រីយ៉ូ៖ ក្រសួងសុខាភិបាលប្រេស៊ីល បានឲ្យដឹងថា ប្រទេសប្រេស៊ីល បានចុះបញ្ជីចំនួនអ្នកស្លាប់បន្ថែមទៀតចំនួន ២,៥០៤នាក់ដោយសារជំងឺកូវីដ-១៩ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះដែលធ្វើឱ្យ ចំនួនអ្នកស្លាប់សរុបនៅ ទូទាំងប្រទេសកើនឡើងដល់ ៤៨២,០១៩ នាក់។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងដោយយោងតាម ក្រសួងសុខាភិបាលប្រេស៊ីលឲ្យដឹងថា ការឆ្លងថ្មីចំនួន ៨៨,០៩២ករណី ត្រូវបានរកឃើញដែលបង្កើន ចំនួនអ្នកឆ្លងសរុបកើនឡើងដល់ ១៧,២១០,៩៦៩ករណី...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៤៥នាក់ និងជាសះស្បើយ ចំនួន៣នាក់ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។ ករណីទី១ ដល់ទី៣០ គឺជាករណីឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ នៅក្នុងស្រុកសូទ្រនិគម និងស្រុកជីក្រែង ដែលមានប្រភពចេញមកពីភោជនីយដ្ឋានពិភពធម្មជាតិ។ ចំពោះករណីទី៣១ ដល់ទី៤០ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន១២នាក់ ក្នុងនោះស្រុកតាំងគោក ចំនួន៦នាក់ ក្រុងស្ទឹងសែន២នាក់ ស្រុកស្ទោង២នាក់ ស្រុកប្រាសាទសំបូរចំនួន១នាក់ និងមានករណីជាសះស្បើយចំនួន ០៦នាក់ ផងដែរ។ សូមបញ្ជាក់ថា គិតមកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តកំពង់ធំ មានអ្នកឆ្លងជំងឺកូវីដ១៩...
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ ចំនួន៥នាក់ ក្នុងនោះស្រុកស្រែអំបិលម្នាក់ និងស្រុកមណ្ឌលសីមា ចំនួន៤នាក់និងមានករណីជាសះស្បើយចំនួន ៤នាក់ ផងដែរ។
ភ្នំពេញ៖ ក្រុមគ្រូពេទ្យប្រចាំការមណ្ឌល ចត្តាឡីស័កជាំក្សាន្ត នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បានយកសំណាកលើកទី២ ចំនួន៦៤នាក់ ក្នុងមណ្ឌលចត្តាឡីស័ក ជាលទ្ធផលរកឃើញ អ្នកផ្ទុកជំងឺកូវី១៩ ចំនួន០៦នាក់ស្រី០៥នាក់ ដែលមានឈ្មោះដូចខាងក្រោម៖ ១/ សេងស្រីមុំ ភេទស្រី អាយុ៣៥ឆ្នាំ២/អៀងសូនីតា ភេទស្រីអាយុ១៣ឆ្នាំ៣/ជឿនចាន់នី ភេទស្រីអាយុ២៣ឆ្នាំ៤/សឿន ហេង ភេទប្រុស អាយុ១៨ឆ្នាំនិង៥/...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីវិជ្ជមានកូវីដ-១៩ ចំនួន១៤នាក់ ក្នុងនោះអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ចំនួន៥នាក់ និងជាពលករត្រឡប់មកពីប្រទេសថៃ ចំនួន៩នាក់ និងមានករណីជាសះស្បើយចំនួន ៤នាក់ផងដែរ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤៨៣នាក់...
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៣៧នាក់ និងជាសះស្បើយចំនួន ៣៧នាក់។
ភ្នំពេញ៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ០១នាក់ ដែលជាអ្នកដំណើរពី ខេត្តកណ្ដាល ។ សូមបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តស្ទឹងត្រែង មានអ្នកឆ្លងជំងឺកូវីដ១ សរុបចំនួន១៥នាក់ ក្នុងនោះបានព្យាបាលជា សះស្បើយចំនួន ៧នាក់...
ភ្នំពេញ៖ អាជ្ញាធរស្រុកស្រុកខ្សាច់កណ្តាលបានបិទ មន្ទីរសម្រាកព្យាបាល និងសម្ភព ព្រែកតាមាក់ (២៤ម៉ោង) ស្ថិតក្នុងភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលក្រោយមានអ្នកជំងឺកូវីដ១៩ ម្នាក់នៅភូមិក្រោម ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្តាល បានទៅពិនិត្យសុខភាពនិងព្យាបាល។ រដ្ឋបាលស្រុកខ្សាច់កណ្តាលនាថ្ងៃ១០ មិថុនា បានឲ្យដឹងថា កាលពីថ្ងៃ៥ មិថុនា មានអ្នកជំងឺកូវីដ១៩ ចំនួន១នាក់ មានទីលំនៅភូមិក្រោម...