ភ្នំពេញ៖ រដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល បានរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ១នាក់ ឈ្មោះ ឡៃ ស្រីពេជ្រ ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅអចិន្ត្រៃភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២១នេះ ក្នុងកិច្ចប្រជុំជាមួយសមាគមសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ តាមរយៈប្រព័ន្ធវីដេអូZoom បានស្នើដល់សមាគម សូមបន្តជួយឧបត្ថមគាំទ្រដល់ការរៀបចំនូវមន្ទីពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩ ឲ្យប្រែក្លាយទៅជាកន្លែងសម្រាប់ព្យាបាលជំងឺកូវីដ-១៩ កម្រិតធ្ងន់ និងជាកន្លែងសង្រ្គោះបន្ទាន់ សម្រាប់អ្នកដែលមានវិជ្ជមានកូវីដ-១៩ ផងដែរ។ លោកអភិបាលខេត្ត បានបញ្ជាក់ថា...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៣២នាក់ ក្នុងនោះស្រុកព្រៃឈរ ១៥នាក់ ស្រុកកងមាស ០១នាក់ ស្រុកបាធាយ ០៥នាក់ ស្រុកជើងព្រៃ ១០នាក់ និងមកពីខេត្តកំពត ០១នាក់ ក្នុងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១។
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសរកឃើញ អ្នកឆ្លងជំងឺកូវី១៩ថ្មី ចំនួន៧២៩នាក់ទៀត ជាសះស្បើយចំនួន ៧២១នាក់ និងស្លាប់៦នាក់។ ក្នុងចំណោមនោះ មានករណីឆ្លងសហគមន៍៧០០នាក់ និងអ្នកដំណើរពីបរទេស២៩នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៣២១៨៩នាក់ អ្នកជាសះស្បើយចំនួន២៤៧៦៣នាក់ និងអ្នកស្លាប់ចំនួន២៣៦នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តកែប នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៦នាក់ថ្មីបន្ថែមទៀត។
ភ្នំពេញ៖ យុវជនម្នាក់ឈ្មោះ យ៉ត យោគ បានចូលខ្លួន និងបានទៅធ្វើតេស្ដ ដោយទទួលបានលទ្ធផល វិជ្ជមានមេរោគកូវីដ១៩ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១។ បច្ចុប្បន្ននេះ អ្នកជំងឺកំពុងទទួលការព្យាបាល នៅមណ្ឌលព្យាបាលពហុកីឡដ្ឋានជាតិអូឡាំពិក ចំពោះអ្នកដែលធ្លាប់បានជួបជុំ ជាមួយអ្នកជំងឺត្រូវទៅធ្វើតេស្ដជាបន្ទាន់។ យ៉ន យោគ បានរត់គេចខ្លួន នៅពេលអាជ្ញាធរ តម្រូវឲ្យទៅយកសំណាក នៅវិទ្យាល័យបាក់ទូក...
ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មី ចំនួន២៧នាក់ ។
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ថា អាជ្ញាធរសុខាភិបាលរបស់ប្រទេសចិន បានឲ្យដឹងថា ប្រទេសចិននៅថ្ងៃពុធនេះ បានរាយការណ៍ថា មានករណីថ្មីនៃវីរុសកូរ៉ូណា ចំនួន២៤នាក់ នៅលើដែនដីគោក គិតត្រឹមថ្ងៃអង្គារ ដែលខុសពីថ្ងៃមុនមានចំនួន ២៣នាក់ ។ ក្នុងចំណោមអ្នកឆ្លងជំងឺថ្មីនេះដែរ ១៤នាក់ជាអ្នកនាំចូល គណៈកម្មាធិការសុខភាពជាតិ...
បរទេស៖ ក្រសួងសុខាភិបាល របស់ប្រទេសវៀតណាម បានស្នើសុំចូលរួមក្នុងដំណើរការ ផ្ទេរបច្ចេកវិទ្យាវ៉ាក់សាំងការពារជំងឺកូវីដ-19 ដោយសាងសង់រោងចក្រ ផលិតវ៉ាក់សាំងក្នុងស្រុក។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា នៅឯកិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធឺណេត ជាមួយអ្នកតំណាងនៃ យន្តការទទួលវ៉ាក់សាំងសកល Covax កាលពីថ្ងៃចន្ទ លោក Nguyen Thanh...
ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ថា ចក្រភពអង់គ្លេស កំពុងពិភាក្សាជាមួយ Oxford និង AstraZeneca សម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ពួកគេដែលត្រូវបានកែប្រែ ដើម្បីកំណត់គោលដៅលើវីរុសក្លាយពូជ “បែតា” ដែលត្រូវបានរកឃើញដំបូង នៅអាហ្វ្រិកខាងត្បូង ។ កាលពីពេលថ្មីៗនេះ ចក្រភពអង់គ្លេស...