វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ថា ចំនួនប្រជាជនអាមេរិក ដែលកំពុងស្វែងរកអត្ថប្រយោជន៍ ពោលគឺគ្មានការងារធ្វើបានធ្លាក់ចុះ កាលពីសប្តាហ៍មុនមកនៅត្រឹម ៤០៦.០០០នាក់ ដែលអត្រារាតត្បាតរាតត្បាតថ្មី និងជាភស្ដុតាងថ្មីបន្ថែមទៀតដែលថា ទីផ្សារការងារកំពុងតែពង្រឹង ខណៈដែលវីរុសថយចុះ ហើយសេដ្ឋកិច្ចចាប់ផ្តើមដំណើរការឡើងវិញ ។ របាយការណ៍ចេញនៅថ្ងៃព្រហស្បតិ៍នេះ ពីក្រសួងការងារបានបង្ហាញថា ពាក្យសុំបានធ្លាក់ចុះ...
ស្វាយរៀង៖ យោងតាមលោកស្រី ហួត ចាន់បូរ៉ា អភិបាលរងស្រុកស្វាយជ្រំ ដែលបានបង្ហោះតាមអាក់ខោន ទំនាក់ទំនងសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា សូមអរគុណដល់កងកម្លាំងសមត្ថកិច្ច ដែលសហការជាមួយអាជ្ញាធរមូលដ្ឋាន ឃុំគោកព្រីងចុះឃាត់ខ្លួន ជនដែលមានវិជ្ជមានវីរុសកូវីវីដ-១៩ម្នាក់ ដែលបានព្យាយាមរត់គេច ពីតំបន់រោងចក្រយូលី ក្នុងគោលបំណងមកផ្ទះ នៅស្រុកស្វាយជ្រំបានទាន់ពេលវេលា។ លោកស្រីបន្តថា ដោយកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួន បាននៅចំណុចទួលគជ់ វាលស្រែ ស្ថិតនៅភូមិអង្គប្បាស ឃុំគោកព្រីង ស្រុកស្វាយជ្រំ...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំស្តីពី វិធានការជាបណ្ដោះអាសន្នរយៈពេល ១៤ ថ្ងៃ បន្តចាប់ពីថ្ងៃទី ២៨ ខែឧសភា ដល់ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន១៧នាក់ ក្នុងនោះនៅស្រុកស្ទោងចំនួន១នាក់ ស្រុកតាំងគោក ចំនួន១៥នាក់ និងស្រុកបារាយណ៍ចំនួន១នាក់ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ។
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ការរកឃើញអ្នកវិជ្ជមានជំងឺកូវី-១៩ ថ្មី ចំនួន៤នាក់ និងជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១នាក់ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថា អ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៤នាក់មានរាយនាមខាងក្រោម៖១- ឈ្មោះ កែ ស៊ីនលាង ភេទប្រុស អាយុ៥៤ឆ្នាំ...
ភ្នំពេញ៖ មន្ទីរសុខាភិបាល ខេត្តពោធិ៍សាត់ នៅយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ បានចេញប្រកាស ស្ដីពីការរកឃើញ ករណីវិជ្ជមានកូវីដ១៩ ចំនួន៥នាក់បន្ថែមទៀត (ស្រី៤នាក់) មកពីរាជធានីភ្នំពេញ ៣នាក់ ខេត្តកំពង់ស្ពឺ ១នាក់ និងថៃ ១នាក់។
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដី្រកាសព័ត៌មាន ស្ដីពីការរកឃើញ អ្នកវិជ្ជមានកូវីដ១៩ ចំនួន១០នាក់ ក្នុងនោះពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ចំនួន៣នាក់ និងជាពលករវិលត្រឡប់ មកពីប្រទេសថៃចំនួន៧នាក់ និងមានករណីជាសះស្បើយ ចំនួន២នាក់។
ភ្នំពេញ ៖ សូមចូលរួម បរិច្ចាគដល់គន្ធបុប្ផា ទោះតិចក្តី ច្រើនក្តី! មន្ទីរពេទ្យគន្ធបុប្ផា នាថ្ងៃទី២២ ខែឧសភាឆ្នាំ២០២១ បានជួយសង្រ្គោះនិងធ្វើការវះកាត់ បានដោយជោគជ័យ នូវទារក២នាក់ វិជ្ជមានកូវីដ-១៩។ នេះបើយោងតាមហ្វេសប៊ុកផេក របស់មូលនិធិគន្ធបុប្ផាកម្ពុជា។ ទារកតូចស្ទើរគីឡូ អាយុ១៤ថ្ងៃ មានជំងឺស្ទះគល់ពោះវៀន កៀបដោយសង្វារ ស្បៃពោះវៀនពីកំណើត និងបានឆ្លងកូវីដ-១៩ ពីក្រុមគ្រួសារ...
នាល្ងាច ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូន បុរសម្នាក់ ដែលបានរត់ចេញពីមណ្ឌលព្យាបាល កូវីដ-១៩ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ទៅកាន់ ពន្ធនាគារព្រៃស (ម១) តាមដីការបង្គាប់ឲ្យឃុំខ្លួនលេខ ៣៥២៣ ខ.ដ.ឃ.ដ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ របស់ចៅក្រមស៊ើបសួរ...
ភ្នំពេញ៖រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញអ្នកឆ្លង ជំងឺកូវីដ-១៩ ចំនួន៦៤នាក់បន្ថែមទៀត ដែលពាក់ព័ន្ធព្រឹត្តិការសហគមន៍២០កុម្ភៈ និងមានករណីជាសះស្បើយ ចំនួន២៣នាក់។