ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង បានចេញ សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ នៅស្រុកស្រែអំបិល និង នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង ពាក់ព័ន្ធ នឹងសហគមន៍ ២០កុម្ភៈ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ៕
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការ បន្តរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១៩នាក់ថ្មីបន្ថែមទៀត នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ក្នុងនោះមានស្រុកកំពង់ត្រឡាច ចំនួន ០២នាក់ ស្រុកសាមគ្គីមានជ័យ ០៣នាក់ ស្រុករលាប្អៀរ ចំនួន ០៧នាក់ ក្រុងកំពង់ឆ្នាំង ១នាក់ និងស្រុកទឹកផុស ០៦នាក់...
ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវសូមកុំប្រហែសឲ្យសោះ ខណៈ មានករណីប្ដីប្រពន្ធនិងកូនអាយុ ២ខួប ឆ្លងមេរោគ កូវីដ១៩ ដែលមានប្ដី ជាបុគ្គលិកហាងហ្គាសទាន់សម័យ មានទីតាំងស្ថិតនៅផ្ទះលេខ A1Eo ផ្លូវលេខ ២១៧ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ បានឱ្យដឹងថា...
ភ្នំពេញ៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្ដីប្រកាសព័តមាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ៩ ថ្មីចំនួន២នាក់បន្ថែមទៀត ដែលធ្វើឱ្យកើនឡើង ៧ករណីគិតមកត្រឹមថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ។
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានលើកឡើងថា លោកបានស្នើសុំសហគមន៍ ស៊ើបការណ៍ដើម្បី“ ប្រឹងប្រែងទ្វេដង” នៃកិច្ចប្រឹងប្រែងរបស់ខ្លួន ដើម្បីស៊ើបអង្កេតដើមកំណើត នៃវីរុសកូវីដ-១៩ ហើយរាយការណ៍មក លោកវិញក្នុងរយៈពេល ៩០ថ្ងៃ។ ការផ្លាស់ប្តូរនេះបានកើតឡើង ចំពេលមានការយកចិត្តទុកដាក់ជាថ្មី ចំពោះទ្រឹស្តីមួយ ដែលវីរុសដែលត្រូវបានរកឃើញ ដំបូងបង្អស់នៅទីក្រុងវូហាន ប្រទេសចិន នៅចុងឆ្នាំ២០១៩ មុនពេលរាលដាលពាសពេញពិភពលោក...
ភ្នំពេញ៖ មន្រ្តីសុខាភិបាលខេត្តបាត់ដំបង បានឱ្យដឹងថាស្រ្តីវ័យចំណាស់ ដែលមានវិជ្ជមានកូវីដ១៩ ឈ្មោះ ស៊ិន សាវឿន បានទទួលមរណភាពហើយ នាម៉ោង១២និង១០នាទីថ្ងៃទី ២៦ខែឧសភា ឆ្នាំ ២០២១ បន្ទាប់ពីចូល សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត កាលពីថ្ងៃទី២៣ ខែឧសភា ។ លោក ឱសថបណ្ឌិត វឿង ប៊ុនរេត ប្រធានមន្ទីរសុខាភិបាល...
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ០៧នាក់ បន្ថែមទៀត ដែលជាប់ពាក់ព័ន្ធទៅនឹងបុរសឈ្មោះ ម៉ន សុខម៉េង អាយុ១៩ឆ្នាំ ជាកម្មកររោងចក្រធ្វើចំណីសត្វ (អាយ តាវ) ស្ថិតនៅភូិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ភ្នំពេញ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាល ខេត្តពោធិ៍សាត់ នៅយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្ដីពីការរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន៥នាក់បន្ថែមទៀត (ស្រី០១នាក់) មកពីរាជធានីភ្នំពេញ ០៣នាក់និងថៃ០២នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តពោធិ៍សាត់ មានករណីវិជ្ជមានកូវីដ១៩ សរុបចំនួន៩៧នាក់ (ស្រី៤៧នាក់) ក្នុងនោះជាសះស្បើយ ចំនួន១៧ករណី...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ថ្មីចំនួន ២២នាក់បន្ថែមទៀត និងមានករណីជាសះស្បើយចំនួន ០៤នាក់ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ។