(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ លោក អ៊ុន ចាន់ដាន បានណែនាំដល់អាជ្ញាធរក្រុង-ស្រុក ត្រូវពង្រីកមណ្ឌលចត្តាឡីស័ក នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបានសមស្របទៅនឹង កំណើនកើនឡើងនៃអ្មកឆ្លង និងអ្នកពាក់ព័ន្ធជាមួយ អ្នកផ្ទុកជម្ងឺកូវីដ-១៩ ដែលកំពុងមានការផ្ទុះឡើងគួរឲ្យព្រួយបារម្ភ ។ លោកអភិបាលខេត្តបាន ថ្លែងណែនាំដូច្នេះនារសៀលថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២១ ក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត...
ញូវដេលី៖ ប្រទេសឥណ្ឌានៅថ្ងៃពុធនេះ បានរាយការណ៍ថា មានអ្នកស្លាប់ដោយសារជំងឺឆ្លងកូវីដ-១៩ចំនួន ៤,៥២៩នាក់ក្នុងរយៈពេលតែមួយថ្ងៃ ដែលស្ថិតនៅក្នុងភាពធ្ងន់ធ្ងរដោយសារតួលេខមានច្រើនជា ៤០០០នាក់ជារៀងរាល់ថ្ងៃ នេះបើយោងតាម ការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី។ ចំនួនអ្នកស្លាប់ដោយសារ ជំងឺរាតត្បាតប្រចាំថ្ងៃបានកើនឡើងក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដោយសារករណីឆ្លងរាលដាល ដល់ស្រុកជនបទដាច់ស្រយ៉ាល ដែលមានមណ្ឌលសុខភាពតិចតួច។ ជាមួយនឹងចំនួនអ្នកស្លាប់ចុងក្រោយនេះ ចំនួនផ្លូវការរបស់ប្រទេសឥណ្ឌាឥឡូវនេះបានកើនឡើងដល់ ២៨៣,២៤៨ នាក់ ដោយស្ថិតនៅពីក្រោយសហរដ្ឋអាមេរិក ដោយមានអ្នកស្លាប់ជាង ៦០ ម៉ឺននាក់...
កូឡាឡាំពួរ៖ ប្រទេសម៉ាឡេស៊ី បានរាយការណ៍ថាមានចំនួនខ្ពស់បំផុតនៃជំងឺកូវីដ-១៩ ចំនួន ៦,០៧៥ ករណីនៅថ្ងៃពុធនេះ ខណៈប្រទេសនេះនៅតែបន្តប្រយុទ្ធប្រឆាំងនឹងការឆ្លងនៃរលកទី៣ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី Channel News Asia។ នេះជាលើកទីមួយនៃករណីឆ្លងថ្មីនៃជំអឺកូវីដ-១៩ របស់ប្រទេសម៉ាឡេស៊ី ដែលបានកើនលើសសញ្ញាចំនួន ៦០០០ករណី ។ យោងតាមក្រសួងសុខាភិបាលបានឱ្យដឹងថា កំណត់ត្រាមុនរបស់ប្រទេសនេះ មានចំនួន ៥,៧២៨ ករណីថ្មីកាលពីថ្ងៃទី ៣០...
ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ នេះ ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ រួមសហការយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: បានចុះយកសំណាកអ្នកដែលសង្ស័យនៅទីតាំង កម្មករសំណង់MCCខណ្ឌដូនពេញ សរុបបានចំនួន ៣០៤នាក់ក្នុងនោះរកឃើញ វិជ្ជមានកូវីដ១៩ថ្មីចំនួន ៥៥នាក់។
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ បានបង្ហាញពី អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន១៧នាក់ដោយ យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាក នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។
ភ្នំពេញ៖ រដ្ឋបាលក្រុងប៉ោយប៉ែត នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ នេះបានឱ្យដឹងថា បើតាមលទ្ធផលជាបឋមដោយធ្វើតេស្តរហ័ស ដោយឧបករណ៍ ( Rabit Test) រកឃើញមានវិជ្ជមាន១៤០នាក់ (ជនជាតិខ្មែរ៣៧នាក់ និងជនជាតិថៃ១០៣នាក់)។ ជាមួយគ្នានេះ រដ្ឋបាលក្រុង សូមអំពាវនាវដល់លោក លោកស្រី ទាំងអស់ចូលរួមអនុវត្តវិធានការ ៣ការពារនិង ៣កុំ ឱ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញអ្នកវិជ្ជមាន កូវីដ១៩ ថ្មីចំនួន២១នាក់បន្ថែមទៀត នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ នេះ។
ភ្នំពេញ៖ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា អ្នកជំងឹកូវីដ១៩ ចំនួន២៦នាក់ ត្រូវបានព្យាបាលជាសះស្បើយ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ។
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រកាសជូនដំណឹង ពីការរកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ថ្មី ចំនួន ៩៤នាក់បន្ថែមទៀត ដែលយោងតាមលទ្ធផល តេស្តរហ័ស និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី១៨ ឧសភា ៕