ភ្នំពេញ៖ អាជ្ញាធរខណ្ឌជ្រោយចង្វារ បានឃាត់ខ្លួន អាជីវករផ្សារដើមគ២នាក់ ម្ដាយកូន ដែលបានលួចចេញ ពីកន្លែងចត្តាឡីស័កក្នុងផ្ទះ ហើយសុំគោលការណ៍ ពីសាលារាជធានីភ្នំពេញ ដើម្បីកសាង សំណុំរឿងបញ្ជូនទៅ កាន់តុលាការចាត់ការបន្តទៀត។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់សាលាខណ្ឌជ្រោយចង្វារ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១បានឲ្យដឹងថា សម្រាប់អាជីវករ២នាក់ម្តាយ និងកូនខាងលើនេះ ត្រូវបានបញ្ជូនទៅធ្វើការចត្តាឡីស័កបន្ត នៅមណ្ឌលចត្តាឡីស័កព្រែកព្នៅ។ ពួកគេបានលួចចេញពីផ្ទះ...
ភ្នំពេញ៖ សមត្ថកិច្ចរាជធានីភ្នំពេញ បានចាប់ខ្លួនមនុស្ស៦នាក់ នៅវេលាម៉ោង ៦:០០ល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ដោយសារបានជួបជុំផឹកសុី ផ្ទុយពីច្បាប់ស្តីពីការ ប្រឆាំងនឹងជំងឺកូវីដ១៩ ក្នុងពេលបិទខ្ទប់ក្រុង។ ក្រោយការចាប់ខ្លួនត្រូវបានបញ្ជូនមកអធិការដ្ឋាន នគរបាលខណ្ឌឬស្សីកែវ ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ។ ការចាប់ខ្លួននេះបន្ទាប់ពីឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាភ្លាមៗ៕
រដ្ឋបាលរាជធានីភ្នំពេញបង្ហាញអត្តសញ្ញាណ អ្នកជំងឺកូវីដ១៩ទាំង ៤៦៤នាក់ដែលឆ្លងថ្មី
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ នេះបានសម្រេចផ្អាកជា បណ្តោះអាសន្ននូវអាជីវកម្មលក់ដូរទាំងអស់ នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ(ផ្សារចិន) រយៈពេល ១៤ថ្ងៃ ចាប់ពីម៉ោងសូន្យ នាថ្ងៃទី២០ ខែមេសា ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕
ភ្នំពេញ៖ ដោយសារតែនេះជាករណីថ្មីមួយ សម្រាប់រាជធានីភ្នំពេញ ចំពោះការសម្រេចរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបិទខ្ទប់ទាំងស្រុង ឬ Lockdown ភូមសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល បានធ្វើឲ្យប្រជាពលរដ្ឋជាច្រើន មិនទាន់យល់ពី និងមានចម្ងល់ជាច្រើន ជាហេតុនាំឲ្យលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានស្នើរដ្ឋបាលរាជធានីភ្នំពេញរៀបចំឲ្យមន្ត្រីរបស់ខ្លួន ធ្វើការឡាយ រងចាំឆ្លើយនឹងសំណួរប្រជាពលរដ្ឋ ។ ការស្នើរបស់លោករដ្ឋមន្រ្តីព័ត៌មាននេះ...
ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង ព័ត៌មានបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក នា រសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះក្រោយ ទទួលបានសេចក្តីរាយការណ៍ពីមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងថា មានបុរសម្នាក់ ឈ្មោះ នូ ចុល ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅក្នុងភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង...
ភ្នំពេញៈ អង្គភាពអ្នកនាំពាក្ររាជរដ្ឋាភិបាល នៅថ្ងៃច័ន្ទ ទី១៩ ខែមេសា ឆ្នាំ២០២១ បង្ហាញខ្លឹមសារសំខាន់ អំពីតំបន់ក្រហម ដោយបញ្ជាក់ថា “លោកអ្នកមិនអាចចេញពីផ្ទះទេ លើកលែងតែ ៣ ករណីប៉ុណ្ណោះ “។
ញូវដេលី៖ ករណីជំងឺកូវីដ-១៩ ប្រចាំថ្ងៃរបស់ឥណ្ឌា បានកើនឡើងដល់ចំនួន ២៧៣,៨១០ នៅថ្ងៃច័ន្ទនេះ នៅពេលដែលប្រព័ន្ធសុខាភិបាលចុះខ្សោយ ក្រោមទំងន់របស់អ្នកជំងឺ ដែលនាំមកនូវការឆ្លងសរុបជិតស្មើ នឹងសហរដ្ឋអាមេរិកដែលជាប្រទេសដែលរងគ្រោះខ្លាំង ជាងគេនៅលើពិភពលោក។ មន្ទីរពេទ្យរបស់ប្រទេសឥណ្ឌា កំពុងតស៊ូជាមួយនឹងកង្វះគ្រែមន្ទីរពេទ្យ និងការផ្គត់ផ្គង់អុកស៊ីសែន ខណៈការឆ្លងបានឆ្លងលើសចំនួន ១៥ លាននាក់ ដែលស្ថិតនៅលំដាប់ទី ២ បន្ទាប់ពីសហរដ្ឋអាមេរិក។ ការស្លាប់របស់ប្រទេសនេះពីជំងឺកូវីដ-១៩ បានកើនឡើងដល់ចំនួន...
ភ្នំពេញ :វីរុសកូរ៉ូណាបានសម្លាប់មនុស្ស អស់ជាងបីលាននាក់មកហើយគិតត្រឹមថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ។ ជំងឺឆ្លងដ៏កាចសាហាវនេះ បានធ្វើឱ្យពិភពលោកញាប់ញ័ររន្ធត់និងនាំឱ្យមនុស្សស្ទើរគ្រប់ជាតិសាសន៍ នាំគ្នារិះរកមធ្យោបាយ រកវ៉ាក់សាំង និងរកថ្នាំដើម្បីការពារនិងព្យាបាល បើទោះបីជារហូតមកទល់ពេលនេះពុំទាន់ ទទួលបានជោគជ័យនៅឡើយ ។ ទន្ទឹមនឹងផ្នែកវិទ្យាសាស្រ្តកំពុងបន្តស្រាវជ្រាវ ផ្នែកជំនឿរបស់មនុស្សលោកក៏ចេះតែ លេចចេញប្លែកៗនិងផ្សេងៗគ្នាទៅតាមតំបន់ តាមភូមិសាស្រ្ត និងជនជាតិនីមួយៗ ។ ដោយឡែកសំរាប់ស្រុកខ្មែរ ច្រើនជំនាន់មកហើយ...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ បានចុះពិនិត្យទីតាំង ដឹព្រីមៀរ សែនសុខ និងវិមានពិភពថ្មីសែនសុខ ដែលប្រែក្លាយ ពីកន្លែងហូបការទំនើប មកជាទីតាំង សម្រាប់ដាក់ ឲ្យសម្រាកព្យាបាល ជំងឺកូវីដ-១៩ ចំនួនជាង ២០០០គ្រែ ខណៈជំងឺនេះ បាននិងកំពុងបន្តរីករាលដាល...