ភ្នំពេញ៖ គិតត្រឹមរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តបានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកជាបណ្តោះអាសន្ន និងដាក់ជាមណ្ឌលចត្តាឡីស័កនូវទីតាំងចំនួន០៣កន្លែងបន្ថែមទៀត ដែលមានការពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ-១៩។
ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃទី២៨ មីនានេះបានប្រកាសពីការរកឃើញរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ៨៦នាក់ទៀតក្នុងសហគមន៍និងជាសះស្បើយ ៣៤នាក់ ។ សូមបញ្ជាក់ថាគិតត្រឹមព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ នៅកម្ពុជាមាន អ្នកឆ្លងជំងឺកូវីដ១៩សរុប ២២៣៣ នាក់,អ្នកជាសះស្បើយ ១១៦៦ នាក់, អ្នកកំពុងព្យាបាល ១០៥៤ នាក់និង អ្នកស្លាប់១០ នាក់៕
ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយជាខ្លាំងជាមួយក្រុមគ្រួសារសព ស្ត្រីជនជាតិខ្មែរ អាយុ ៧៦ឆ្នាំ ដែលបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២១ ។ យោងតាមកាកបាទក្រហមកម្ពុជាបានឲ្យដឹងបន្ថែមថានៅក្នុងការចូលរួមរំលែកមរណទុក្ខនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ទុកការស្លាប់របស់ជនរងគ្រោះខាងលើ គឺជាមរណភាពមួយគួរឲ្យសោកស្ដាយជាទីបំផុត...
ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៨ មីនានេះ បានសម្រេចផ្តល់បន្ថែមសម្ភារ និងឃីត ជូនដល់បណ្តាខេត្តមួយចំនួន សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ (ចាប់ពីថ្ងៃទី ២៨ ខែមីនា ដល់ ថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២១)។
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៅរាត្រីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះបានចេញមកច្រានចោលថា អ្នកស្លាប់ដោយសារជំងឺកូវីដ១៩នៅកម្ពុជាមិនមែនសុទ្ធតែមកពីការចាក់វ៉ាក់សាំងកូវីដ១៩ទាំងអស់នោះឡើយ៕
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសជាផ្លូវការហើយ ករណីស្ត្រី ជនជាតិខ្មែរម្នាក់ អាយុ៧២ឆ្នាំ បានស្លាប់បាត់បង់ជីវិត ដោយសារ ជំងឺកូវីដ១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ ដែលធ្វើអោយករណីស្លាប់ នៅកម្ពុជា កើនដល់៩ករណី ។
ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃទី២៧ មីនានេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយបញ្ជាក់ថា កាលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៦:៣០នាទីរសៀល នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មានអ្នកជំងឺជាស្ត្រីម្នាក់ អាយុ ៤៣ឆ្នាំ បានស្លាប់បាត់បង់ជីវិត ដោយសារស្ហុកភ្លាមៗបណ្តាលមកពី ការហូរឈាមក្រពះខ្លាំងផង និងហូរឈាមរដូវច្រើនពេកផង មិនមែនដោយសារជំងឺកូវីដ-១៩ នោះឡើយ ។
ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃសុក្របានឲ្យដឹងថា ខ្លួនមានការព្រួយបារម្ភអំពី ការកេងប្រវ័ញ្ចព្រហ្មទណ្ឌ ដែលមានសក្តានុពលនៃ តម្រូវការវ៉ាក់សាំងជំងឺកូវីដ-១៩ ដែលមិនគួរឱ្យជឿជាសកល បានព្រមានប្រឆាំងនឹងវ៉ាក់សាំងក្លែងក្លាយ និងជំរុញឱ្យប្រជាជនប្រកាន់ខ្ជាប់ នូវកម្មវិធីចាក់វ៉ាក់សាំង ដែលគ្រប់គ្រងដោយរដ្ឋាភិបាល។ យោងតាមលោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បានឲ្យដឹងថាក្រសួងសុខាភិបាល អាជ្ញាធរ និយតករជាតិ និងអង្គការលទ្ធកម្មសាធារណៈ...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៦ ខែមីនា ឆ្នំា២០២១ថា ប្រទេសអ៊ីរ៉ង់ បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន ៧.៩៨០នាក់ គិតត្រឹមថ្ងៃសុក្រ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺនៅទូទំាងប្រទេស បានកើនឡើងដល់១.៨២៨.៨០៣នាក់ ។ លោកស្រី Sima Sadat Lari អ្នកនាំពាក្យស្ត្រីមកពីក្រសួងសុខាភិបាល និងអប់រំវេជ្ជសាស្ត្ររបស់ប្រទេសអ៊ីរ៉ង់ បានលើកឡើងនៅក្នុងសារព័ត៌មាន ប្រចំាថ្ងៃរបស់គាត់ថា ជំងឺឆ្លងរាតត្បាត...
១៧ថ្ងៃ ក្រោយពីបានទទួលបញ្ជា របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ឱ្យរៀបចំ មន្ទីរពេទ្យ ខ្នាតធំថ្មីមួយកន្លែងទៀត ដើម្បីត្រៀម ទទួលព្យាបាល បងប្អូនអ្នកជំងឺកូវីដ១៩ នាថ្ងៃ២៧ មិនា ២០២១ នេះ អតីតមន្ទីរពេទ្យស្ត្រីនគរទេព បានរៀបចំរួចរាល់ និងបានចាប់ផ្ដើមទទួលព្យាបាល អ្នកជំងឺកូវីដ១៩ ដែលមន្ទីសុខាភិបាល រាជធានីភ្នំពេញ បានបញ្ជូនទៅ។ ខ្ញុំសូមអរគុណដោយស្មោះ ចំពោះការចូលរួមក្រុមការងាររៀបចំមន្ទីរពេទ្យ...