ឡុងដ៌៖ បណ្តាប្រទេសជាង ១០ប្រទេសហើយ បានចាប់ផ្តើមប្រើប្រាស់វ៉ាក់សាំង Astrazeneca ខណៈនិយ័តករអ៊ឺរ៉ុប និងអង់គ្លេស បានឲ្យដឹងថា អត្ថប្រយោជន៍នេះមានលើស ពីហានិភ័យនានាបន្ទាប់ពីមាន របាយការណ៍អំពីករណីឈាមកក ដែលបានបញ្ឈប់ការធ្វើសកម្មភាព ជាបណ្តោះអាសន្ន។ ការបញ្ចប់ការផ្អាកនឹងចាប់ផ្តើម ការសាកល្បងនៃទំនុកចិត្ត របស់សាធារណៈជនទាំង ក្នុងការចាក់ថ្នាំបង្ការរោគ និងអ្នកកំណត់ថសថ ដែលការសន្និដ្ឋានរបស់ពួកគេ ស្ថិតក្រោមការត្រួតពិនិត្យ មិនធ្លាប់មានពីមុនមក នៅពេលដែលការរីករាលដាលនៃវីរុស...
ឡុងដ៌៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានទទួលវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ AstraZeneca លើកដំបូងកាលពីថ្ងៃសុក្រ ហើយបានជំរុញឱ្យ សាធារណជនធ្វើដូចគ្នា ដោយលើកឡើងថា “លោកមិនមានអារម្មណ៍អ្វីទាំងអស់” ។ លោកនាយករដ្ឋមន្រ្តីអាយុ ៥៦ ឆ្នាំបានទទួលវ៉ាក់សាំងនៅមន្ទីរពេទ្យតែមួយ ដែលជិតមួយឆ្នាំហើយដែល លោកត្រូវបានគេដាក់នៅក្នុងបន្ទប់ ថែទាំយ៉ាងយកចិត្តទុកដាក់ និងផ្តល់អុកស៊ីសែនតាមរយៈ បំពង់ក្នុងច្រមុះរបស់លោក បន្ទាប់ពីលោកឆ្លងវីរុសនេះ ហើយធ្លាក់ខ្លួនឈឺធ្ងន់។...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន អំពីបន្តរកឃើញ អ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន៥៤នាក់ ក្នុងនោះ ឆ្លងចូលក្នុងសហគមន៍ ៥៣នាក់ និងនាំចូល ១នាក់ ចំណែកឯអ្នកជំងឺព្យាបាលជាសះស្បើយ មានចំនួន១៨នាក់ បានអនុញ្ញាត ឲ្យចេញពីមន្ទីរពេទ្យ៕
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាមន្ត្រីជំនាញលើសុខភាពសាធារណៈ បានថ្លែងថា វីរុសកូវីដ-១៩ កំពុងតែវាយលុកហើយ សូម្បីតែកុមារអាយុ ៦ឆ្នាំ ក៏វាមិនលើកលែងឱ្យដែរ ដូច្នេះគ្មានអ្វីល្អ ប្រសើរជាង នៅក្នុងផ្ទះ និងកុំចេញក្រៅផ្ទះ បើមិនចាំបាច់។ តាមរយៈសារតេឡេក្រាម នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១...
តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ថា លោក Chen Shih-chung រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងនៅថ្ងៃសុក្រនេះថា កោះតៃវ៉ាន់ នឹងចាប់ផ្តើមធ្វើការចាក់វ៉ាក់សាំង ការពាជំងឺកូវីដ១៩ ជាលើកដំបូងរបស់ខ្លួននៅថ្ងៃចន្ទ ទី២២ ខែមីនា ដោយប្រើប្រាស់ថ្នាំវ៉ាក់សាំង AstraZeneca...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា ប្រទេសឥណ្ឌូនេស៊ី នឹងមានផែនការរួចទៅហើយ ក្នុងការរៀបចំកិច្ចការងារចាក់វ៉ាក់សាំង ជូនពលរដ្ឋរបស់ខ្លួនដោយវ៉ាក់សាំងប្រភេទ AstraZeneca ចាប់ពីសប្តាហ៍ក្រោយនេះតទៅហើយ។ សេចក្តីប្រកាស ដែលត្រូវបានធ្វើឡើង ដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Budi Gunadi Sadikin នៅថ្ងៃសុក្រនេះ ក៏បានបញ្ជាក់ដែរថា ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងនៅក្រោយពេលដែលវ៉ាក់សាំងការពារកូវីដមួយនេះ បានឆ្លងការនៅគ្រប់ការទាមទារ...
បរទេស៖ កាសែតចិនដេលី នៅថ្ងៃសុក្រនេះ បានឲ្យដឹងថា ប្រទេសដាណឺម៉ាក ត្រូវបានគេដឹងថា នឹងចាប់ផ្តើមធ្វើការចាក់វ៉ាក់សាំង AstraZeneca ចាប៉ពីសប្តាហ៍ក្រោយនេះវិញ ហើយបន្ទាប់ពីបានប្រកាសផ្អាកដំណើរការចាក់វ៉ាក់សាំងនេះ កាលពី២សប្តាហ៍មុន ខណៈដែលបណ្តាប្រទេសមួយចំនួន នៅបន្តផ្អាកការប្រើប្រាស់វ៉ាក់សាំងនេះ នៅឡើយ។ រំលឹកដែរថា កាលពីប៉ុន្មានសប្តាហ៍មុន ប្រទេសជាច្រើននិងបន្តបន្ទាប់គ្នា បានប្រកាសផ្អាកក្នុងការដំណើរ ចាក់វ៉ាក់សាំងកូវីដប្រភេទ AstraZeneca នៅក្រោយមានរបាយការណ៍ នៃអ្នកជំងឺមួយចំនួនបានជួបបញ្ហាកកឈាម...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ថា កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសប្រេស៊ីល បានរាយការណ៍ថា មានករណីនៃជំងឺកូវីដ១៩ ចំនួន២.៧២៤នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលជាថ្ងៃទី២ហើយ ដែលតួលេខកើនឡើងខ្ពស់បំផុត ចាប់តាំងពីជំងឺឆ្លងរាតត្បាត កើតឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២០ ។ ក្រសួងសុខាភិបាលបានឲ្យដឹងថា ករណីថ្មីនៃជំងឺកូវីដ១៩ មានចំនួន៨៦.៩៨២នាក់ ដែលបានរកឃើញ នៅក្នុងអំឡុងពេលដូចគ្នា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា បើគ្មានអ្វីប្រែប្រួលទេ វ៉ាក់សាំងស៊ីណូវ៉ាក់នឹងមកដល់កម្ពុជា នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ចំនួន១,៥លានដូស ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីមិត្តចិន។ តាមរយៈសារសំឡេង នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ សម្ដេចតេជោបានមានប្រសាសន៍ថា កម្ពុជាកំពុងដំណើរការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩...
បរទេស៖ បើទោះជាអង្គការសុខភាពពិភពលោក និងទីភ្នាក់ងារឱសថអឺរ៉ុប ព្រមានមិនឲ្យផ្អាកការជំរុញ ឲ្យចាក់ថ្នាំវ៉ាក់សាំងក៏ដោយ ក៏ប្រទេសអឺរ៉ុបធំៗនានា បានផ្អាកប្រើប្រាស់ ជាបណ្ដោះអាសន្ន នូវថ្នាំវ៉ាក់សាំងកូវីដ១៩ ផលិតដោយក្រុមហ៊ុន AstraZeneca-Oxford ស្របពេលមានរបាយការណ៍មួយចំនួនតូច ពាក់ព័ន្ធរឿងមានការកកឈាមរបស់បុគ្គល ដែលបានទទួលថ្នាំវ៉ាក់សាំងនោះ។ ប្រទេសអាល្លឺម៉ង់ អេស្ប៉ាញ បារាំង អ៊ីតាលី ព័រទុយហ្គាល់ ស្លូវេនី និងស៊ីប បានប្រកាសថា...