ភ្នំពេញ៖ រដ្ឋបាលខេត្ដកំពង់ស្ពឺ បានប្រកាសឲ្យប្រជាពលរដ្ឋ ត្រូវផ្អាកជាបណ្ដោះអាសន្ន នូវកម្មវិធីរៀបអាពាពិពាហ៍ ជប់លៀង និងការជួបជុំផ្សេងៗ ចាប់ពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ តទៅ ដើម្បីចូលរួមទប់ស្កាត់ការ រីករាលដាលជំងឺកូវីដ១៩ ៕
ភ្នំពេញ៖តារាចំរៀង សុគន្ធ នីសា ប្រចាំផលិតកម្មហង្សមាស នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសថា ខ្លួនបានឆ្លងជំងឺកូវីដ១៩ ។ ក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនអ្នកនាង សុគន្ធ នីសាថា ក្នុងផ្ទះមានសមាជិក៧នាក់ទៀត ប៉ុន្តែអ្នកទាំងនោះមិនបានឆ្លងទេ៕
ភ្នំពេញ ៖ តារាចំរៀងប្រចាំផលិតកម្ម ហង្សមាស កញ្ញា វី ឌីណែត ដែលជាកូនស្រី របស់លោក ហួរ ឡាវីតារាចំរៀងជើងចាស់ នោះបានឆ្លងជំងឺកូវីដ១៩ ម្នាក់ទៀត ហើយ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ។ នេះបើតាមហ្វេសប៊ុក របស់លោក ហេង ឡុង។ បើតាមហ្វេសប៊ុក...
កណ្ដាល៖ លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល បានបន្តចុះណែនាំប្រជាពលរដ្ឋ ឲ្យគោរពតាមការណែនាំ រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ពិសេសពង្រឹងការអនុវត្តរបស់ ក្រុមការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តាមបណ្តាឃុំមួយចំនួន ដែលជិតភូមិសាស្ត្រអ្នកពាក់ព័ន្ធ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។ លោកអភិបាលស្រុក ក៏បានសំណេះសំណាលជាមួយ ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍នគរបាលឃុំ ប្រជាការពារតាមបណ្តាលឃុំផងដែរ...
បរទេស៖ មុននេះសមាជិកសភា មកពីគណបក្សសាធារណរដ្ឋ នៅក្នុងរដ្ឋ Idaho បានលុបចោលវិធានការ មួយតាមរយៈសភាតំណាងរាស្រ្តរបស់ខ្លួន ដែលនឹងរារាំងរាល់អាណត្តិដែលតម្រូវ ឱ្យពាក់ម៉ាសពីការអនុវត្ត ដោយអង្គភាពរដ្ឋាភិបាល។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា រូបភាពវីដេអូនាពេលថ្មីៗនេះបានបង្ហាញថា ក្មេងៗជនជាតិអាមេរិកាំងរាប់សិបនាក់ ត្រូវបានគេជម្រុញឱ្យដុតម៉ាសការពារ នៅខាងក្រៅរដ្ឋ Idaho កាពីតូល...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានរកឃើញស្ត្រីម្នាក់ ឈ្មោះ ហ៊ន់ ស៊ីនឿត អាយុ៣២ឆ្នាំ មានវិជ្ជមានកូវីដ១៩ ក្រោយធ្វើដំណើរមកពីព្រះសីហនុ។ ស្រ្តីរូបនេះជាបុគ្គលិក សណ្ឋាគារនៅខេត្តព្រះសីហនុ បានធ្វើដំណើរមកខេត្តសៀមរាប ដោយឆ្លងកាត់ភ្នំពេញកាលពីថ្ងៃ៦ មីនា ៕
ភ្នំពេញ៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នារាត្រីថ្ងៃ៩ មីនានេះ បានសម្រេចផ្អាកការធ្វើដំណើរ ចេញចូលជាបណ្តោះអាសន្ន ក្នុងភូមិវាលធំ នៃឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម។ ការផ្អាកនេះដើម្បីគ្រប់គ្រងសភាពការណ៍ជំងឺកូវីដ១៩ ក្រោយប្រជាពលរដ្ឋរស់នៅស្រុកល្វាឯម ចំនួន៩នាក់ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ក្រោយលទ្ធផលតេស្តសំណាក ចេញដោយវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា មានវិជ្ជមានជំងឺកូវីដ-១៩...
ភ្នំពេញ ៖ តាមបទបញ្ជាណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងស្របតាមវិធានការណែនាំ នានារបស់ក្រសួងសុខាភិបាល លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចេញសេចក្ដីណែនាំបន្ថែមដល់ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងទេសចរណ៍ ព្រមទាំងភ្ញៀវជាតិ-អន្តរជាតិទាំងអស់ដែលចេញ-ចូលទីស្ដីការក្រសួងទេសចរណ៍ អំពីការអនុវត្តវិធានការចាំបាច់មួយចំនួនក្នុងការបង្ការ និងទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩។ ក្នុងសេចក្ដីណែនាំរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១...
កោះកុង : យោងតាមរដ្ឋបាល ស្រុកបូទុមសាគរនិងរដ្ឋបាលស្រុកគីរីសាគរ បានបង្ហាញឲ្យដឹងថា ស្រុកចំនួន២ ក្នុងខេត្តកោះកុង គឺ”ស្រុកបូទុមសាគរ.ស្រុកគីរីសាគរ” បានផ្អាកជាបណ្តោះអាសន្ន ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ និងពិធីជំលៀងផ្សេងៗ ដើម្បីចូលរួមបង្ការការពារ និងទប់ស្កាត់ការរីករាដាល ជំងឺឆ្លងកូវិដ១៩ ក្នុងព្រឹត្តការណ៍ (២០កុម្ភៈ) ចូលក្នុងសហគមន៍ដោយអនុវត្តន៍ តាមគណៈបញ្ជាការ ឯកភាពខេត្តកោះកុង។
ន័រវែស ៖ មន្រ្តីន័រវេស បានកែសំរួលដំបូន្មានរបស់ពួកគេ ទៅលើអ្នកដែលទទួល បានវ៉ាក់សាំង COVID-១៩ បន្ទាប់ពីការស្លាប់មួយចំនួនតូច ចំពោះមនុស្សវ័យចំណាស់ ដោយទុកឱ្យ វេជ្ជបណ្ឌិតម្នាក់ៗពិចារណាថា តើអ្នកណាគួរតែទទួលថ្នាំបង្ការ។ ទីភ្នាក់ងារថ្នាំន័រវេ កាលពីពេលថ្មីៗនេះថា បានរាយការណ៍ថាមនុស្សសរុប ២៩ នាក់បានទទួលរង ផលប៉ះពាល់ ក្នុងនោះ ១៣ នាក់ស្លាប់។ ការស្លាប់ទាំងអស់...