ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសវៀតណាម បានកត់ត្រានៃអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ១៤នាក់ គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ ដែលអ្នកទាំងអស់នោះជាអ្នកឆ្លងជំងឺក្នុងស្រុក ។ ករណីថ្មីទាំងនេះ បាននាំឲ្យចំនួនអ្នកឆ្លងជំងឺសរុប នៅក្នុងប្រទេសកើនឡើងដល់ ១.៧៨១នាក់ ដែលមានអ្នកស្លាប់ចំនួន៣៥នាក់ គិតត្រឹមម៉ោង៦ព្រឹក ម៉ោងក្នុងស្រុក នៅថ្ងៃអាទិត្យនេះ ។ ក្រសួងបានឲ្យដឹងថា...
តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ថា ប្រទេសជប៉ុន នឹងបនន្ថែមពេលវេលា នៃការដាក់រដ្ឋស្ថិតក្នុងគ្រាអាសន្ន ដោយសារជំងឺឆ្លងរាតត្បាតកូវីដ១៩ និងបានចាប់ផ្តើមរៀបចំពេលវេលា សម្រាប់មួយខែទៀត គិតត្រឹមពីថ្ងៃសៅរ៍ ខណៈដែលក្រុងតូក្យូ និងតំបន់ជាច្រើនទៀត បន្តមានអ្នកឆ្លងជំងឺខ្ពស់ ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ដូច្នេះ ។ ការសម្រេចចិត្តចុងក្រោយ ថាតើ នឹងត្រូវបង្កើនពេលវេលា...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បានអោយដឹងថា ក្រសួងបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន១នាក់ថ្មី លើពលករទើបត្រឡប់មកពីប្រទេសថៃ ខណៈគ្មានអ្នជាសះស្បើយ។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ នេះកម្ពុជាបានរកឃើញអ្នកឆ្លងចំងឺកូវីដ១៩ សរុបចំនួន២៦៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយសរុបចំនួន៤៤៣នាក់ និងងកំពុងសម្រាកព្យាបាល នៅមន្ទីពេទ្យសរុបចំនួន២៣នាក់ (គ្មានអ្នកស្លាប់)៕
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីម្នាក់ទៀត ដែលទើបធ្វើដំណើរមកពីប្រទេសហ្វីលីពីននិងមិនមានករណីអ្នកជំងឺកូវីដ១៩ ជាសះស្បើយនោះទេ។ អ្នកឆ្លងកូវីដ១៩ថ្មីនេះ គឺជាបុរសជនជាតិឥណ្ឌូណេស៊ី អាយុ២៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជា អ្នកធ្វើដំណើរមកពីប្រទេសហ្វីលីពីន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុរសរូបនេះ ផ្តល់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ...
វ៉ាស៊ីនតោន៖ សេដ្ឋកិច្ចសហរដ្ឋអាមេរិក បានធ្លាក់ចុះ ៣.៥ ភាគរយនៅឆ្នាំ ២០២០ ចំពេលមានជំងឺរាតត្បាតកូវីដ- ១៩ ដែលជាការធ្លាក់ចុះប្រចាំឆ្នាំដ៏ធំបំផុត នៃផលិតផលក្នុងស្រុក សរុបរបស់សហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ១៩៤៦ នេះបើយោងតាមទិន្នន័យ ដែលចេញផ្សាយ ដោយនាយកដ្ឋានពាណិជ្ជកម្មសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍។ ទិន្នន័យនេះ ក៏បានបង្ហាញផងដែរថា សេដ្ឋកិច្ចសហរដ្ឋអាមេរិក កើនឡើងក្នុងអត្រាប្រចាំឆ្នាំ ៤ ភាគរយនៅត្រីមាសទី...
ឡុងដ៌៖ រដ្ឋាភិបាលអង់គ្លេស នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានប្រកាសពីការសម្រេចចិត្តរបស់ខ្លួន ក្នុងការហាមឃាត់ ការធ្វើដំណើរពីអារ៉ាប់ ប៊ូរុនឌី និងរវ៉ាន់ដា នៅពេលដែលខ្លួន ត្រូវចាត់វិធានការបន្ថែមទៀត ដើម្បីការពារការរីករាលដាល នៃជំងឺកូវីដ-១៩ទម្រង់ថ្មី។ ចាប់ពីថ្ងៃសុក្រនេះ អ្នកដំណើរដែលមិនមែនជាអង់គ្លេស ឬអៀរឡង់ ដែលបានឆ្លងកាត់ ឬឆ្លងកាត់តាមប្រទេសទាំងនោះ ក្នុងរយៈពេល ១០ ថ្ងៃចុងក្រោយនឹងមិនត្រូវបានអនុញ្ញាត ឱ្យចូលទៅកាន់ចក្រភពអង់គ្លេសទៀតឡើយ។ បច្ចុប្បន្នប្រទេសអង់គ្លេស...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា គណៈកម្មការចែកចាយវ៉ាក់សាំងរបស់អាល្លឺម៉ង់ បានធ្វើការប្រកាសកំណត់ថាវ៉ាក់សាំង AstraZeneca នឹងធ្វើការប្រើប្រាស់ តែទៅលើក្រុមមនុស្ស ដែលមានវ័យតិចជាង៦៥ឆ្នាំប៉ុណ្ណោះ។ គណកម្មការក៏បានបញ្ជាក់ដែរថា មូលហេតុដែលនាំឲ្យ មានការសម្រេចចិត្តបែបនេះ ធ្វើឡើងដោយសារតែខ្លួន មិនបានរកឃើញមានតួលេខ និងលទ្ធផលព្រមទាំងទិន្នន័យ ដែលមានប្រសិទ្ធភាព អាចទទួលយកបានឡើយសម្រាប់ មនុស្សដែលមានវ័យលើសពី៦៥ឆ្នាំ ជាមួយនឹងវ៉ាក់សាំងមួយប្រភេទនេះ។ ទោះបីជាយ៉ាងណាក្តីកន្លងមក...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល និងកីឡា បានចេញសេចក្តីប្រកាសមួយថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ា គិតត្រឹមថ្ងៃព្រហស្បតិ៍ បានកើនឡើងដល់១៣៩.១៥២នាក់ ។ សេចក្តីប្រកាសបានដាក់ថា ប្រទេសមីយ៉ាន់ម៉ា ត្រូវបានគេរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន៣៥០នាក់ និងមានអ្នកស្លាប់បន្ថែមទៀតចំនួន ១៤នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។ ចំនួនអ្នកស្លាប់បានកើនឡើងដល់...
ភ្នំពេញ៖ តាមរយៈការខិតខំ របស់ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងជីណាន ខេត្តសានទុង នៃសាធារណរដ្ឋប្រជាមានិតចិន ក្រុមហ៊ុន Baoji Taidakang Medical Technology Co.,Ltd បានផ្តល់អំណោយម៉ាស់ចំនួន ១.៤៣២.៥០០ម៉ាស់ ដែលមានតម្លៃចំនួន ៧១៥.២០៨ដុល្លារ ជូនដល់ក្រសួងការបរទេសកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។ យោងតាមសេចក្តីជូនព័ត៌មាន របស់ក្រសួងការបរទេស នៅថ្ងៃទី២៩...