ភ្នំពេញ៖ ក្រសួងសុខាភិបាល បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ថាបានរកឃើញពលករខ្មែរ មកពីប្រទេសថៃ ចំនួន៤នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ និងព្យាបាលជាសះស្បើយ ៦នាក់។ យោងតាម សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល បានឲ្យដឹងថា ករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី សរុបចំនួន ៤នាក់ ដែលជាពលករធ្វើដំណើរមកពីប្រទេសថៃ ក្នុងមាន៖១.ស្ត្រីជនជាតិខ្មែរ អាយុ...
យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ថា ប្រទេសអ៊ីស្រាអ៊ែល បានរកឃើញថា មានជំងឺកូវីដ១៩ថ្មីចំនួន១១៧នាក់ ដែលនាំឲ្យចំនួនអ្នកជំងឺធ្វើតេស្តរកវិជ្ជមានប្រភេទថ្មីនៅក្នុង ប្រទេសអ៊ីស្រាអ៊ែលកើនដល់ ១៤៧នាក់ ។ ក្រសួងសុខាភិបាលបានឲ្យដឹងដូច្នេះ ។ ក្រសួងបានឲ្យដឹងថា ករណីថ្មី ជាលទ្ធផលដែលបានកើតឡើងនៅក្នុងប្រទេសអ៊ីស្រាអ៊ែល ដែលពលរដ្ឋចំនួន ៦នាក់ វិលត្រឡប់ពីចក្រភពអង់គ្លេស ដែលមានម្នាក់រកឃើញថា មានផ្ទុកវីរុសប្រភេទថ្មី...
បរទេស៖ ជប៉ុនកាលពីថ្ងៃពុធម្សិលមិញ បានរាយការណ៍អំពីករណីកូវីដ១៩ ចំនួនដល់ទៅ ៦០០១នាក់ ដែលចំនួននេះបានក្លាយទៅជា កំណត់ត្រាជាលើកដំបូង របស់ប្រទេសមិនធ្លាប់មានតាំងតែ ពីពេលដែលកូវីដ ចាប់ផ្ដើមវាយប្រហារ។ ចំនួនឆ្លងចុងក្រោយនៅទូទាំងប្រទេសនេះ បានធ្វើឲ្យគ្រប់គ្នាមើលឃើញថា ជាករណីឆ្លងថ្មីមានចំនួនកើនឡើងខ្លាំង ជាងការពីថ្ងៃអង្គារទៀត ហើយក្នុងនោះនាយករដ្ឋមន្ត្រី នៃប្រទេសជប៉ុនកំពុងតែពន្លឿន នៃការបិទទ្វារទីក្រុងតូក្យូ និងទីក្រុងក្បែរខាងចំនួន ៣ទៀតផងដែរ។ គិតត្រឹមថ្ងៃមួយថ្ងៃពុធប៉ុណ្ណោះ ករណីឆ្លងថ្មីត្រូវបានគេដឹងថា មានទៅដល់១...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយលោករដ្ឋមន្ត្រីក្រសួង កិច្ចការងារផ្ទៃក្នុង របស់ប្រទេសឥណ្ឌា S. Jaishankar ដែលបំពេញទស្សនកិច្ចជាផ្លូវការ រយៈពេលពីរថ្ងៃនៅក្នុងប្រទេសស្រីលង្កា បាននិយាយកាលពីថ្ងៃពុធនេះថា ស្រីលង្កាបានបង្ហាញពីចំណាប់អារម្មណ៍ ក្នុងការទិញយកវ៉ាក់សាំង ការពារកូវីដពីឥណ្ឌា។ នៅក្នុងកិច្ចពិភាក្សាមួយជាមួយ នឹងលោកប្រធានាធិបតីនៃប្រទេសស្រីលង្កា Gtabaya Rajapaksa ផងដែរលោករដ្ឋមន្ត្រីបានបញ្ជាក់ ថាប្រទេសឥណ្ឌា បានព្រមព្រៀងរួចរាល់មកហើយ ក្នុងការផ្ដល់អាទិភាពដល់ ប្រទេសស្រីលង្កានៅពេលដែល...
ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា បើទោះជាព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ត្រូវបានបិទបញ្ចប់ តែការគំរាមកំហែង នៅមានកម្រិតខ្ពស់ ជាពិសេស បន្ទាប់ពីយើងបានរកឃើញ ករណីវិជ្ជមានកូវីដ-១៩ លើប្រជាពលរដ្ឋ ដែលចូលមកពីប្រទេសថៃ។ នេះបើយោងតាមហ្វេសប៊ុកផេក របស់សម្ដេច ទៀ បាញ់។ ក្នុងឱកាសនេះ...
តូក្យូ៖ នាយករដ្ឋមន្រ្តីលោក Yoshihide Suga គ្រោងនឹងប្រកាសភាពអាសន្ន នៅក្នុងតំបន់ទីប្រជុំជនទីក្រុងតូក្យូ នៅថ្ងៃព្រហស្បតិ៍នេះ ដោយអនុញ្ញាតឱ្យមានវិធានការ រឹងមាំបន្ថែមទៀតដើម្បីប្រយុទ្ធប្រឆាំង នឹងការកើនឡើងនៃការឆ្លងជំងឺកូវីដ-១៩។ សេចក្តីប្រកាសបន្ទាន់ ដែលនឹងត្រូវធ្វើឡើងក្នុងរយៈពេលមួយខែ នឹងតម្រូវឱ្យប្រជាជនស្នាក់នៅផ្ទះ និងអំពាវនាវឱ្យអាជីវកម្មរួមទាំងភោជនីយដ្ឋាន កន្លែងកម្សាន្ត និងហាងលក់ទំនិញឈប់បម្រើស្រានៅម៉ោង ៧ យប់ ហើយបិទត្រឹមម៉ោង ៨ យប់។ ការផ្លាស់ប្តូរនេះបានកើតឡើង...