ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី០៦ ខែមករា ឆ្នំា២០២១ថា ជំងឺឆ្លងរាតត្បាតកូវីដ១៩ បានបន្តឆ្លងរាលដាល នៅក្នុងបណ្តាប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក ខណៈដែលអ្នកស្លាប់ ដោយសារជំងឺឆ្លងរាតត្បាត នៅក្នុងប្រទេសឥណ្ឌា បានកើនឡើងដល់១៥០.១១៤នាក់ គិតត្រឹមថ្ងៃពុធ ទន្ទឹមនឹងនេះដែរ ក្រុងតូក្យូរបស់ប្រទេសជប៉ុន ត្រូវបានគេបញ្ជាក់ថា មានក្នុងកំណត់ត្រា ដែលឆ្លងជំងឺច្រើនបំផុតប្រចាំថ្ងៃ ដល់ទៅ១.៥៩១នាក់។ ក្រសួងសុខាភិបាល សហព័ន្ធបានប្រកាសពីទិន្នន័យឲ្យដឹងថា ចំនួនអ្នកស្លាប់...
សេអ៊ូល៖ ប្រភពយោធាមួយ បានឲ្យដឹងនៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធរួមគ្នានៅរដូវរងារ ចំពេលមានការព្រួយបារម្ភអំពី ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទម្រង់ថ្មីនេះ។ សម្ព័ន្ធមិត្តបានរៀបចំធ្វើសមយុទ្ធ ត្រឡប់មកវិញនៅដើមរដូវរងាររបស់ពួកគេ ដែលមានរហស្សនាមថា Vigilant Ace ដែលត្រូវបានចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី ១១ ខែធ្នូ ដែលពាក់ព័ន្ធនឹងយន្ដហោះប្រយុទ្ធដូចជាយន្តហោះ F-15K និង KF-16...
វ៉ាស៊ីនតោន៖ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅអាមេរិក កើនឡើងដល់ជាង ៣៦ម៉ឺននាក់នៅថ្ងៃពុធ នេះបើយោងតាមមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវិស្វកម្មប្រព័ន្ធ CSSE នៅសាកលវិទ្យាល័យ Johns Hopkins ។ ជាមួយនឹងចំនួនឆ្លងសរុប នៅទូទាំងប្រទេសឯកដែលមានចំនួនរហូតដល់ ២១,២ លាននាក់ ចំនួនអ្នកស្លាប់នៅទូទាំងសហរដ្ឋអាមេរិក បានកើនឡើងដល់ ៣៦០,៤៤៣ នាក់នៅម៉ោង ៦ និង...
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានអះអាងថា បានរកឃើញពលករខ្មែរមក ពីប្រទេសថៃឆ្លងជំងឺកូវីដ១៩ចំនួន២នាក់ បន្ថែម ទៀតខណៈគ្មានអ្នកព្យាបាល ជាសះស្បើយនោះទេ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល បានឲ្យដឹងនៅថ្ងៃទី៧ មករា ឆ្នាំ២០២១ថា ករណីវិជ្ជមានវីរុសកូវីដ-១ ថ្មី ចំនួន ២នាក់ ដែលជាពលករធ្វើដំណើរមកពីប្រទេសថៃគឺ១- បុរសជនជាតិខ្មែរ អាយុ ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិត្រស់ ឃុំអូរតាគី...
បរទេស៖ នាយករដ្ឋមន្រ្តីវៀតណាម បានហាមឃាត់ការហោះហើរពីបណ្តាប្រទេសនិងដែនដី មួយចំនួន ដូចជាចក្រភពអង់គ្លេស និងអាហ្វ្រិកខាងត្បូង ដែលបានកត់ត្រាអំពីវីរុស ដែលបានបំលែងខ្លួនថ្មីងាយឆ្លង។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc បាននិយាយនៅថ្ងៃអង្គារនេះថា ក្រសួងការបរទេស ក្រសួងសុខាភិបាល...
បរទេស៖ ក្រោយការប្រកាសអះអាងថា ខ្លួនបានរកឃើញករណីវិជ្ជមានកូវីដ១៩ ពូជកាត់ក្លាយថ្មីជាលើកដំបូង មកហើយនោះរដ្ឋញូវយ៉ក បានក្លាយទៅជារដ្ឋទី៤ ហើយរបស់អាមេរិក ដែលបានរាយការណ៍ អំពីករណីថ្មីមួយនេះ។ លោកអភិបាលរដ្ឋញូវយ៉ក Andrew Cuomo បានប្រកាសថា ករណីថ្មីនិងជាលើកដំបូងដែល ត្រូវបានរកឃើញទៅលើបុរសវ័យ ៦០ឆ្នាំម្នាក់នៅក្នុងទីក្រុង Saratoga ប៉ុន្តែជឿជាក់ថាបុរសរូបនេះ មិនដែលមានប្រវត្តិធ្វើដំណើរ ឡើយក្នុងមួយរយៈចុងក្រោយនេះ ។ គួរឲ្យដឹងដែរថា...
បរទេស៖ យោងតាមការប្រកាស របស់លោកអភិបាលរដ្ឋ New York លោក Andrew Cuomo កាលពីថ្ងៃចន្ទ បានអះអាងថារដ្ឋរបស់ លោកបានរកឃើញករណីវិជ្ជមាន លើកដំបូងចំពោះកូវីដ១៩ ពូជក្លាយថ្មីហើយ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺថាករណីដំបូងរកឃើញនេះ គឺជាពលរដ្ឋរស់នៅក្នុងទីក្រុង Saratoga ប៉ុន្តែគាត់ត្រូវបានគេជឿជាក់ថា មិនមានប្រវត្តិ ធ្លាបធ្វើដំណើរឡើយមួយរយៈចុងក្រោយនេះ។ លោក Cuomo...
បរទេស៖ លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃអង្គារ បានច្រានចោលសំណើ ដើម្បីបិទខេត្តចំនួន ៥ ដើម្បីបញ្ឈប់ការរីករាលដាល នៃជំងឺកូវីដ១៩ ចំពេលមានករណីឆ្លងថ្មីៗកើនឡើង។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា លោកឧត្តមសេនីយ៍ប្រាយុទ្ធ បានថ្លែងនៅមុនកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ប្រចាំសប្តាហ៍ថា រដ្ឋាភិបាលមិនមានផែនការ...
ភ្នំពេញ៖ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញពលករខ្មែរ ម្នាក់ដែលទើបត្រឡប់មកពីប្រទេសថៃឆ្លងជំងឺកូវីដ១៩និងមិនមានករណីជាសះស្បើយឡើយ។
ភ្នំពេញ ៖ ស្ថានទូតខ្មែរ ប្រចាំប្រទេសថៃ ប្រកាសឲ្យប្រជាពលរដ្ឋខ្មែរ នៅទីនោះចូលរួមសហការ បន្ថែមទៀត ដើម្បីអនុវត្តវិធានការ ការពារសុខភាព កុំឲ្យឆ្លងជំងឺកូវីដ១៩ ក្នុងពេលអាជ្ញាធរថៃបានប្រកាសថា នឹងបន្តដាក់ប្រទេស ក្នុងគ្រាអាសន្នចាប់ពីថ្ងៃ១៦ មករា ដល់២៨ កុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ ។ ការបិទប្រទេសនេះ ដើម្បីទប់ស្កាត់រលកថ្មី នៃជំងឺកូវីដ១៩៕