បរទេស៖ នៅថ្ងៃអង្គារ រដ្ឋាភិបាលថៃបានកត់ត្រា ករណីឆ្លងថ្មីវីរុសកូវីដ១៩ចំនួន ១៥៥នាក់ ក្នុងនោះ មានអ្នកឆ្លងក្នុងសហគមន៍ចំនួន ១៣៤នាក់, ជនចំណាកស្រុកចំនួន ១១ នាក់ និង អ្នកមកពីបរទេសកំពុងធ្វើចត្តាឡីស័កចំនួន ១០ ដែលបាននាំឱ្យអ្នកឆ្លងវីរុស ក្នុងប្រទេសថៃសរុបកើនដល់ ៦៤៤០នាក់ និងអ្នកស្លាប់បានកើនឡើងដល់ ៦១ នាក់។ យោងតាមសារព័ត៌មាន Bangkok...
បរទេស៖ យោងតាមការចេញផ្សាយរបស់ CNA កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថា ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterto បានចុះហត្ថលេខាទៅលើកញ្ចប់ប្រាក់ប្រមាណជា ៩៣,៧ពាន់លានដុល្លារ សម្រាប់រដ្ឋាភិបាលប្រើប្រាស់ នៅឆ្នាំក្រោយ។ វាត្រូវបានគេមើលឃើញថា ជាកញ្ចប់ថវិកាដ៏ច្រើនបំផុត របស់ប្រទេសដោយមានរួមបញ្ចូលទាំង ការថវិកាសម្រាប់ចំណាយទៅលើ ការទីញយកវ៉ាក់សាំងការពារកូវីដ កញ្ចប់ថវិកាសម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចព្រមទាំង ជំនួយទៅដល់អាជីវកម្មតូចធំ នៅក្នុងប្រទេសផងដែរ។ គួរឲ្យដឹងទៀតដែរថា កញ្ចប់ថវិកានេះមានទំហំធំជាង...
ភ្នំពេញ៖ ក្នុងឱកាសថ្លែងសារពិសេស ពាក់ព័ន្ធស្ថានភាព ជំងឺកូវីដ១៩ នៅកម្ពុជា និងការបិទបញ្ចប់ព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា»នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ការចាក់វ៉ាក់សាំងកូវីដ១៩ គឺធ្វើឡើងដោយមិនយកប្រាក់ និងចាក់ដោយស្ម័គ្រចិត្ត ហើយវ៉ាក់សាំង ដាច់ខាតត្រូវតែមានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក ។
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងឲ្យដឹងថា មានមន្ដ្រីស្ថានទូតខ្មែរ ធ្វើការងារនៅក្រៅប្រទេស ចំនួន៤រូបបានឆ្លងជំងឺកូវីដ-១៩ ។ ប៉ុន្តែទោះបីជាយ៉ាងណាសម្ដេច ក៏មិនបានបញ្ជាក់ឈ្មោះមន្ដ្រីទូតទាំងនោះ និងថានៅប្រទេសណាមួយឡើយ។ ក្នុងពិធីថ្លែងសារពិសេស ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨ វិច្ឆិកា» និងសមិទ្ធផលកើតពីនយោបាយ ឈ្នះ-ឈ្នះ នៅថ្ងៃទី២៩ ខែធ្នូ...
សេអ៊ូល៖ លោកប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានច្រានចោលការរិះគន់ កាលពីថ្ងៃច័ន្ទថា រដ្ឋាភិបាលរបស់លោក បានធ្វើឱ្យបរាជ័យ នូវគោលនយោបាយលទ្ធកម្ម វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ខ្លួន។ លោកបានលើកឡើង ពីការព្រួយបារម្ភថា ប្រទេសកូរ៉េខាងត្បូង ប្រហែលជាមិនទាន់ ទទួលបានវ៉ាក់សាំងគ្រប់គ្រាន់នៅឡើយទេ ឬថាប្រជាជនរបស់ខ្លួន នឹងចាក់ថ្នាំយឺតពេល។ លោកប្រធានាធិបតីបានឲ្យដឹង នៅចំពោះមុខអ្នកយកព័ត៌មានថា“ វាមិនពិតនោះទេ”...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញមូលហេតុ ធំៗចំនួន៣ ដែលបានបិទបញ្ចប់ ព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» តែមិនមែនមានន័យថា កូវីដ-១៩ ត្រូវបានបិទបញ្ចប់នៅកម្ពុជាឡើយ ដូច្នេះ ភាគី ពាក់ព័ន្ធ ត្រូវរួបរួមគ្នាបន្ដប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩បន្ថែមទៀត។ សូមជម្រាបថា គិតមកត្រឹមព្រឹកថ្ងៃទី២៩ ខែធ្នូ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ បាននិងកំពុងអញ្ជើញ ថ្លែងសារពិសេសពាក់ព័ន្ធ ស្ថានភាព ជំងឺកូវីដ១៩នៅកម្ពុជានិងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា»ចេញពីគេហដ្ឋាន នាក្រុងតាខ្មៅ ។ គិតត្រឹមព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៣៦៤នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៣៦០នាក់...
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា មិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ថ្មីនិងគ្មានអ្នកជាសះស្បើយ។ គិតត្រឹមព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៣៦៤នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៣៦០នាក់ និងអ្នកកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យចំនួន៤នាក់។ សម្រាប់អ្នកជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» វិញ រកឃើញវិជ្ជមានចំនួន ៤១នាក់...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលរបស់ប្រេស៊ីល បានឲ្យដឹងថា ប្រទេសប្រេស៊ីល កាលពីថ្ងៃអាទិត្យ បានចុះបញ្ជីដែលមានចំនួនអ្នកឆ្លងជំងឺថ្មី១៨.៤៧៩នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺនៅទូទាំងប្រទេសកើនឡើងដល់៧.៤៨៤.២៨៥នាក់ ។ ទន្ទឹមនឹងនេះដែរ មានអ្នកស្លាប់បន្ថែមទៀតចំនួន៣៤៤នាក់ត្រូវបានកត់ត្រា ដែលនាំឲ្យចំនួនអ្នកស្លាប់បានកើនឡើងដល់១៩១.១៣៩នាក់ ។ រដ្ឋសៅប៉ូឡូ ដែលមានពលរដ្ឋរស់នៅច្រើនជាងគេបំផុតនៅក្នុងប្រទេស ដែលបានរងគ្រោះធ្ងន់ធ្ងរជាងគេ ដែលមានអ្នកឆ្លងជំងឺចំនួន១.៤២៦.១៧៦នាក់ និងមានអ្នកស្លាប់ចំនួន៤៥.៨៦៣នាក់ បន្ទាប់មកមានក្រុងរីយ៉ូឌឺចាណេរ៉ូ...
បរទេស៖ នៅថ្ងៃច័ន្ទ រដ្ឋាភិបាលថៃបានរាយការណ៍ ពីការរកឃើញករណីឆ្លងថ្មីវីរុស Covid-19 ថ្មីចំនួន ១៤៤ ករណី ក្នុងនោះ រកឃើញការឆ្លងក្នុងសហគមន៍ចំនួន ១១៥ នាក់, ពលករចំណាកស្រុកចំនួន ១៤ នាក់ និងអ្នកមកពីបរទេសកំពុងធ្វើចត្តាឡីស័ក ១៥នាក់ ដូច្នេះអ្នកជំងឺកូវីដសរុបនៅថៃកើនឡើងដល់ ៦ ២៨៥ នាក់។ យោងតាមសារព័ត៌មាន...