កូឡាឡាំពួរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ថា ម៉ាឡេស៊ី នៅថ្ងៃសៅរ៍នេះ ត្រូវបានគេរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន២.៣៣៥នាក់ ដែលជាតួលេខកើនឡើង ខ្ពស់បំផុតចាប់តាំងពីផ្ទុះជំងឺ ដែលនាំឲ្យចំនួន អ្នកឆ្លងជំងឺសរុប កើនឡើងដល់ ១០៣.៩០០នាក់ ។ លោក Noor Hisham Abdullah អគ្គនាយកនៃក្រសួងសុខាភិបាល...
ម៉ិកស៊ីកូ ស៊ីធី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានឲ្យដឹងថា បានឲ្យដឹងថា ប្រទេសម៉ិកស៊ិក បានរាយការណ៍ថា មានករណីថ្មី នៃជំងឺកូវីដ១៩ ចំនួន៩.៦៧៩នាក់ និងមានអ្នកស្លាប់បន្ថែមទៀត ចំនួន៦៦៥នាក់ គិតត្រឹមថ្ងៃសុក្រ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ នៅទុទាំងប្រទេស កើនឡើងដល់ ១.៣៧២.២៤៣នាក់ និងមានអ្នកស្លាប់...
បរទេស៖ ករណីឆ្លងជម្ងឺកូវីដ១៩សរុប នៅក្នុងប្រទេសរុស្ស៊ី បានកើនឡើង លើសចំនួន៣លាន សម្រាប់ជាលើកដំបូង នៅថ្ងៃសៅរ៍នេះ បន្ទាប់ពីមន្ត្រីជំនាញ បានរកឃើញករណីឆ្លងថ្មីចំនួន ២៩.២៥៨ ក្នុងរយៈពេល ២៤ម៉ោងមុន និងមានមនុស្សស្លាប់ ចំនួន៥៦៧នាក់។ ទីភ្នាក់ងាសារព័ត៌មាន Today Online ចេញផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ បានរាយការណ៍ថា យោងតាមទិន្នន័យផ្លូវការ...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា ច្រានចោលទាំងស្រុង នូវការចុះផ្សាយ មិនត្រឹមត្រូវរបស់សារព័ត៌មាន វៀតណាមឈ្មោះ VN Express International ចុះផ្សាយថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ដែលមានចំណងជេីងថា បុរសម្នាក់ចូលវៀតណាម ខុសច្បាប់ពីកម្ពុជា តេស្តវិជ្ជមានកូរ៉ូណាថ្មី។ តាមរយៈគ្រុបតេឡេក្រាម ព័ត៌មាន នៅថ្ងៃ២៧ ធ្នូ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល កម្ពុជា បកស្រាយថា តាមការឆែក នៅគ្រប់ច្រកចូល ពីថៃដែលកម្ពុជា កំពុងតែគ្រប់គ្រង ពលករខ្មែរ និងអ្នកដំណេីរចូលកម្ពុជា ដោយហ្មត់ចត់ នៅតាមបណ្តាខេត្ត ដែលមានច្រកតាមព្រំដែនថៃ គឺមិនមានបុរសជនជាតិ វៀតណាម ឈ្មោះនេះ ដែលឆ្លងចូលមកកម្ពុជា នៅថ្ងៃទី២៣ និង២៤ ខែធ្នូ រួមទាំងច្រកបាវិត នៅខេត្តស្វាយរៀងផងដែរ ក៏មិនមានករណីបុរស ជនជាតិវៀតណាម នេះឆ្លងចេញ ពីកម្ពុជាដែរ។ អ្នកនាំពាក្យបន្ថែមថា បុរសជនជាតិវៀតណាមរូបនេះ មានឪពុកម្តាយ នៅខេត្តវិញឡុង ដែលពួកគាត់ រួមជាមួយប៉ូលីសម្នាក់ និងបុគ្គលិក សុខាភិបាល ៤នាក់ ទៀត ត្រូវបានដាក់ឲ្យធ្វេីចត្តាឡីស័ក នៅមជ្ឈមណ្ឌលវេជ្ជសាស្ត ស្រុកម៉ាងធីត។ ជាមួយគ្នានេះ នៅក្នុងអត្ថបទ ក៏បានបញ្ជាក់រួច ហេីយថា បុរសឈ្មោះ Le Thuc Tri អាយុ ៣២ឆ្នាំ ដែលតេស្តវិជ្ជមានដោយវិទ្យាស្ថាន ប៉ាស្ទ័រទីក្រុងហូជីមិញ មិនទាន់មានការបញ្ជាក់ពីក្រសួងសុខាភិបាល វៀតណាមថា មានវីរុសកូវីដ-១៩ នោះទេ។ បុរសជនជាតិ វៀតណាមរូបនេះ បានធ្វេីដំណេីរពីភូមា មកថៃនៅថ្ងៃទី១៥ ខែធ្នូ ហេីយស្នាក់នៅថៃ រហូតដល់ថ្ងៃទី២២។ បន្ទាប់មកក៏រួមដំណេីរ ជាមួយបុគ្គល៦នាក់ផ្សេងទៀត ជិះឡានដឹកទំនិញមកកម្ពុជា នៅថ្ងៃទី២៣ ហេីយបានឆ្លងកាត់ ច្រកព្រំដែនចូលខេត្តតៃនិញ នៅថ្ងៃទី២៤ និងបន្តទៅទីក្រុងហូជីមិញ តាមរថយន្តក្រុង ទៅផ្ទះម្តាយនៅទីនោះ ដែលម្តាយគាត់ រាយការណ៍ទៅអាជ្ញាធរ និងដាក់បុរសនេះ ធ្វេីចត្តាឡីស័ក នៅថ្ងៃទី២៤។ លោកស្រី អ្នកនាំពាក្យបញ្ជាក់ថា “ដូច្នេះ ការចុះផ្សាយរបស់សារព័ត៌មានវៀតណាម ខាងលេី ដែលថាបុរស ជនជាតិវៀតណាម ឆ្លងចូលវៀតណាម ខុសច្បាប់ពីកម្ពុជា មានវីរុសកូរ៉ូណាថ្មី នោះ គឺមិនត្រឹមត្រូវឡេីយ ហេីយក្រសួងសុខាភិបាលកម្ពុជា សូមច្រានចោលទាំងស្រុង នូវព័ត៌មានចុះផ្សាយមិនត្រឹមត្រូវ របស់សារព័ត៌មាន វៀតណាមឈ្មោះ”។ ក្រសួង ស្នេីសុំឲ្យភាគីវៀតណាម គោរពក្រមសីលធ៌មវិជ្ជាជីវៈឲ្យបានត្រឹមត្រូវ និងឲ្យមានការសហការគ្នា ល្អក្នុងការផ្តល់ព័ត៌មានឲ្យបានត្រឹមត្រូវ មុននឹងមាន ការចុះផ្សាយជាសាធារណៈ ដេីម្បីរក្សានូវសេចក្តីថ្លៃថ្នូរ កិច្ចសហប្រតិបត្តិការល្អ និងមានភាពត្រឹមត្រូវតាមបច្ចេកទេស សុខាភិបាល៕
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថាប្រទេសបារាំងបានរាយការណ៍អំពីករណីដំបូងនៃកូវីដពូជក្លាយដែលត្រូវបានគេដឹងថាបានតែកំពុងផ្ទុះ នៅក្នុងប្រទេសអង់គ្លេសកាលពីពេលថ្មីៗនេះ។ ការប្រកាសដែលត្រូវបានធ្វើឡើង ដោយក្រសួងសុខាភិបាលនៃប្រទេសបារាំងបានបញ្ជាក់ទៀតថាបុរសម្នាក់ដែលជនជាតិ បារាំងរូបនេះគឺជាអ្នកដែលរស់នៅក្នុងក្រុង Tours និងក៏ជាអ្នកដែលទើបបានធ្វើដំណើរមកពីចក្រភពអង់គ្លេស កាលពីថ្ងៃទី១៩ខែធ្នូផងដែរ។ គួរឲ្យដឹងដែរថាក្រោយការប្រកាសអំពីវត្តមាន នៃកូវីដពូជក្លាយថ្មីនៅអង់គ្លេសរួចមកមានបណ្តាប្រទេសជាង៥០មកហើយ បូករួមទាំងប្រទេសក្បែរខាងផងបានដាក់បម្រាម យ៉ាងតឹនតឹងជាមួយនឹងអង់គ្លេសពាក់ព័ន្ធទៅនឹង ការធ្វើដំណើរឆ្លងគ្នាទៅវិញទៅមក៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ ពន្ធនាគារ Dongbu ដែលស្ថិតនៅភាគខាងកើតទីក្រុងសេអ៊ូល បានរាយការណ៍ថាមាន ២៨៨ ករណីឆ្លងថ្មីនៃវីរុសកូវីដ១៩ នៅក្នុងការផ្ទុះដ៏ធំលើកទី ២ ដោយនាំមកនូវចំនួនសរុបនៃ ការឆ្លងដែលបានផ្សារភ្ជាប់ទៅ នឹងមជ្ឈមណ្ឌលនេះទូទាំងប្រទេសរហូតដល់ចំនួន ៥១៤ នាក់។ នេះបើយោងតាមក្រសួងយុត្តិធម៌ ។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០...
ភ្នំពេញ៖ បន្ទាប់ពីស្ថានទូតបានទទួល ដំណឹងពីទុក្ខលំបាកខ្លាំង របស់បងប្អូនពលរដ្ឋខ្មែរមួយចំនួន ដោយសារស្ថានភាពការ រីករាលដាលនៃជំងឺកូវីដ១៩ នៅតាមខេត្តមួយចំនួន ក្រោយការផ្ទុះឆ្លងជំងឺកូវីដ១៩ រលកថ្មីនៅខេត្តសមុទ្រសាខន នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារស្ថានទូត បាននាំ យកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា រួមមាន អង្ករ មី ត្រីខ ទឹកស៊ីអីវ ស្ករស អំបិល...
បរទេស៖ ការអត្ថាធិប្បាយរបស់ជនជាតិថៃម្នាក់ នៅលើគេហទំព័រយូធូប បន្ទាប់ពីមានការកើនឡើងនៃ ករណីជំងឺឆ្លងមេរោគក្នុងចំណោម កម្មករមកពីប្រទេសមីយ៉ាន់ម៉ា បានឱ្យដឹងថា « គ្រប់ទីកន្លែងដែលអ្នកឃើញ ប្រជាជនមីយ៉ាន់ម៉ា បាញ់សម្លាប់ពួកគេ” ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ការផ្ទុះឡើងវីរុសកូវីដ១៩ ដែលត្រូវបានរកឃើញដំបូង នៅផ្សារអាហារសមុទ្រក្បែរទីក្រុងបាងកក...