CNN៖ ការិយាល័យរបស់ប្រធានាធិបតីបារាំង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីលោក អេម៉ានុយអែល ម៉ាក្រុង បានធ្វើតេស្តវិជ្ជមានវីរុស Covid-19 បន្ទាប់ពីមានរោគសញ្ញាហើយនឹងត្រូវផ្តាច់ខ្លួនមួយសប្តាហ៍។ យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា វិមានអេលីសេ បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក ម៉ាក្រុង អាយុ ៤២ ឆ្នាំ...
វ៉ាស៊ីនតោន៖ អ្នកនាំពាក្យក្រសួងការបរទេស សហរដ្ឋអាមេរិកបានឲ្យដឹងថា រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo នឹងត្រូវធ្វើចត្ដាឡីស័ក បន្ទាប់ពីបានទាក់ទងជាមួយមនុស្សម្នាក់ ដែលបានធ្វើតេស្ដវិជ្ជមានជំងឺកូវីដ-១៩។ មន្ត្រីរូបនោះបានបន្ថែមទៀតថា លោក Pompeo អាយុ ៥៦ ឆ្នាំបានធ្វើតេស្តអវិជ្ជមាន ហើយនឹងត្រូវបានតាមដានយ៉ាងដិតដល់ ពីក្រុមវេជ្ជសាស្ត្រនៃនាយកដ្ឋាននេះ។ អ្នកដែលឆ្លងវីរុសនេះមិនត្រូវបានគេ ស្គាល់អត្តសញ្ញាណនោះទេ ដោយសារតែហេតុផលភាពឯកជន។ សហរដ្ឋអាមេរិក កំពុងទទួលរងនូវចំនួនអ្នកឆ្លងវីរុស...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានបង្កើតកំណត់ត្រាទ្វេដង កាលពីថ្ងៃពុធម្សិលមិញ ដែលបានបង្ហាញថា មានមនុស្សស្លាប់ជាង ៣,៧០០ នាក់ និងករណីឆ្លងថ្មីជាង ២៥ម៉ឺនករណីក្នុងរយៈពេល ២៤ ម៉ោង នេះបើយោងតាមតួលេខ ពីសាកលវិទ្យាល័យ Johns Hopkins។ យោងតាមទិន្នន័យពីនាយកដ្ឋានសុខាភិបាល និងសេវាមនុស្ស បានឱ្យដឹងថា ប្រទេសនេះមានការរីករាលដាល យ៉ាងខ្លាំងនៃការឆ្លងមេរោគកូវីដ-១៩ អស់រយៈពេលជាងមួយខែហើយ...
ភ្នំពេញ៖ ខណៈដែលស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជា មិនទាន់មានភាពស្រាកស្រាននៅឡើយនោះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទក្រសួងទេសចរណ៍ ព្រមទាំងមន្ទីរទេសចរណ៍ ទាំង២៥ រាជធានី-ខេត្ត ត្រូវបន្តយកចិត្តទុកដាក់ជាប្រចាំ ក្នុងការចុះពង្រឹង តាមដានការអនុវត្តវិធានសុវត្ថិភាពទេសចរ ណ៍។នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងទេសចរណ៍។ ក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំខែ ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅទីស្ដីការក្រសួង កាឡពីថ្ងៃ ទី១៦...
សេអ៊ូល៖ លោកនាយករដ្ឋមន្រ្តីលោក Chung Sye-kyun បានលើកឡើងថា រដ្ឋាភិបាលរបស់លោក គ្រោងនឹងចាប់ផ្តើម ទទួលថ្នាំបង្ការជំងឺកូវីដ-១៩ នៅក្នុងត្រីមាសទីមួយ នៃឆ្នាំ២០២១ ។ ក្នុងកិច្ចប្រជុំរដ្ឋាភិបាល ទាក់ទងនឹងលទ្ធកម្មវ៉ាក់សាំង លោកនាយករដ្ឋមន្រ្តី បានលើកឡើងថា អាជ្ញាធរនឹងបង្កើតផែនការយ៉ាងល្អិតល្អន់ ដើម្បីអនុញ្ញាតឱ្យវ៉ាក់សាំង ដែលបានទិញជាមុនត្រូវបាន “ទទួលបានត្រឹមត្រូវចាប់ពីត្រីមាសទី ១ ឆ្នាំក្រោយ” ដើម្បីឱ្យពួកគេ...
លីម៉ាៈ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលរបស់ប្រទេសប៉េរូ បានឲ្យដឹងថា ប្រទេសប៉េរូ បានបញ្ជាក់ថា មានករណីថ្ងៃនៃជំងឺកូវីដ១៩ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ សរុបចំនួន៩៨៦.១៣០នាក់ នៅត្រឹមម៉ោង១០យប់ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង៣និង០០នាទីម៉ោងក្នុងស្រុក នៅថ្ងៃចន្ទនេះ ។ ក្រសួងក៏បានរាយការណ៍ថា មានអ្នកស្លាប់បន្ថែមទៀត ចំនួន៧៧នាក់ ដោយសារវីរុស ដែលនាំឲ្យចំនួនអ្នកស្លាប់ សរុបកើនឡើងដល់៣៦.៧៥៤នាក់...
ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ បានអោយដឹងថា មិនមានករណីវិជ្ជមានកូវីដ១៩ ថ្មីនៅកម្ពុជានោះទេ ខណៈមានករណីព្យាបាល ជាសះស្បើយ អ្នកជំងឺចំនួន ៧នាក់ ក្នុងនោះ៥នាក់ ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា»។ ក្រសួូងបញ្ជាក់ថា អ្នកជាសះស្បើយជំងឺកូវីដ១៩ ចំនួន៧នាក់នោះមាន៥នាក់ ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» និង២នាក់ជាអ្នកធ្វើដំណើរមកពីប្រទេសរួមមានដូចខាងក្រោម៖...
ប្រទេសឥណ្ឌូណេស៊ី ទីក្រុងហ្សាការតា ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០, លោក Aladdin D. Rillo អគ្គលេខាធិការរង ទទួលបន្ទុកផ្នែកសេដ្ឋកិច្ចអាស៊ាន បានមានប្រសាសន៍ថា: “ដើម្បីជំរុញការងើបឡើងវិញ នៃតំបន់ក្នុងយុគសម័យក្រោយ Covid-19 អាស៊ានគួរតែពន្លឿនការធ្វើ សមាហរណកម្មឌីជីថលរបស់ខ្លួន ដែលមានសក្តានុពលក្នុងការបង្កើត ផលិតផលក្នុងស្រុក (GDP) សរុបជាង១ពាន់កោដិដុល្លារ (=1,000,000...
ភ្នំពេញ៖ អង្គការពលកម្មអន្តរជាតិ (ILO) បានរកឃើញថា វិបត្តិជំងឺរាតត្បាតជាសាកល កូវីដ១៩ បានធ្វើឱ្យការងារជាង៨១លានកន្លែង ត្រូវបាត់បង់ ដោយសារកូវីដ១៩ បង្កភាពវឹកវរ នៅទីផ្សារពលកម្មអាស៊ីប៉ាស៊ីហ្វិច។ នេះបើតាមILO ប្រកាសឱ្យនៅថ្ងៃអង្គារទី ១៥ ខែធ្នូ ឆ្នាំ២០២០នេះ។ ការធ្លាក់ចុះទ្រង់ទ្រាយធំ នៅក្នុងម៉ោងធ្វើការងារ ដោយសារតែវិបត្តិកូវីដ១៩ បានបង្កផលប៉ះពាល់យ៉ាងធំធេងដល់ការងារនិងប្រាក់ចំណូល នៅក្នុងអាស៊ី និងអាស៊ីប៉ាស៊ីហ្វិច...
កណ្ដាល៖ អនុវត្តន៍តាមការណែនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងក្រសួងសុខាភិបាល ដោយមានការចង្អុលបង្ហាញពីលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល រដ្ឋបាលស្រុកខ្សាច់កណ្ដាល កាលពី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ បានបន្ដចុះផ្សាព្វផ្សាយ និងណែនាំប្រជាពលរដ្ឋ អំពីការខ្លួនពីជំងឺកូវីដ-១៩ ដើម្បីធ្វើយ៉ាង ណាឲ្យសហគមន៍គ្មានជំងឺកូវីដ-១៩។ លោក...