ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចាប់ប្រតិបត្តិគំនិតផ្តួចផ្តើម គាំទ្រវ៉ាក់សាំងចំនួន ៩ពាន់លានដុល្លារ ដែលជាអន្តរាគមន៍ គាំទ្រការទទួលបានវ៉ាក់សាំងនៅអាស៊ីប៉ាស៊ីហ្វិក (Asia Pacific Vaccine Access Facility ឬ ហៅកាត់ថា APVAX) ដោយ ផ្តល់ការគាំទ្រយ៉ាងឆាប់រហ័ស និងប្រកបដោយសមធម៌ ដល់សមាជិកជាប្រទេសកំពុងអភិវឌ្ឍ របស់ខ្លួន (ដែលរួមមានប្រទេសកម្ពុជាផងដែរ)...
សាន់ទីយ៉ាហ្គោ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានរាយការណ៍នៅថ្ងៃអាទិត្យថា ប្រទេសឈីលី មានអ្នកឆ្លងវីរុសកូរ៉ូណា (កូវីដ១៩) ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ តួលេខប្រចាំថ្ងៃខ្ពស់បំផុត ចាប់តាំងពីថ្ងៃទី២៥ ខែកញ្ញា សរុបមានអ្នកឆ្លងជំងឺកើនឡើង ដល់៥៧១.៩១៩នាក់ ។ ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសនេះក៏បានចុះក្នុងបញ្ជី ដែលមានអ្នកស្លាប់បន្ថែមទៀត ចំនួន៤០នាក់ ដោយសារជំងឺកូវីដ១៩...
វ៉ាស៊ីនតោន៖ និយតករថ្នាំពេទ្យសហរដ្ឋអាមេរិក បានផ្តល់ការអនុញ្ញាតឱ្យប្រើជាបន្ទាន់ សម្រាប់វ៉ាក់សាំងជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer Inc ដែលបានត្រួសត្រាយផ្លូវ សម្រាប់ប្រទេស ដែលបានទទួលរងនូវករណីឆ្លងវីរុស និងការស្លាប់ខ្ពស់បំផុត នៅលើពិភពលោក ដើម្បីចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងដ៏ធំមួយ។ ការផ្លាស់ប្តូរនេះកើតឡើងតែប៉ុន្មានថ្ងៃ បន្ទាប់ពីចក្រភពអង់គ្លេស បានចាប់ផ្តើមចាក់វ៉ាក់សាំង ដែលបានក្លាយជា ប្រទេសលោកខាងលិចដំបូងគេ ដែលបានធ្វើដូច្នេះ។ និយតករសុខភាពរបស់កាណាដា ក៏បានអនុម័តវ៉ាក់សាំងនេះផងដែរ កាលពីថ្ងៃពុធ។...
ភ្នំពេញ៖ សម្តេច ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ និងសហការី ព្រមទាំងអ្នកនៅជុំវិញខ្លួន ដែលមានការ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា បានធ្វើតេស្ត រកកូវីដ១៩លើកចុងក្រោយ ពោលនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ គឺទទួលលទ្ធផលអវិជ្ជមានទាំងអស់ ។ សម្តេច ទៀ បាញ់ក៏បានស្នើជនរួមជាតិទាំងអស់ បន្តអនុវត្តវិធានការទប់ស្កាត់ និងការពារខ្លួន...
ប្រព័ន្ធផ្សព្វផ្សាយ Reuters បានចុះផ្សាយថា ប្រធានាធិបតីជិតផុតអាណត្តិ លោក ដូណាល់ ត្រាំ អនុប្រធានាធិបតី លោក ម៉ាយ ផេន និងមន្ត្រីសំខាន់ៗនៅសេតវិមាន របស់សហរដ្ឋអាមេរិក នឹងទទួលបានវ៉ាក់សាំងបង្ការវីរុសCovid-19ដូសដំបូងពីក្រុមហ៊ុន Pfizer នៅថ្ងៃចន្ទ ទី១៤ ខែធ្នូនេះ ។ លោក ត្រាំ បានប្រកាសតាមប្រព័ន្ធ...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអាទិត្យនេះបានឲ្យដឹងថា ប្រទេសអាល្លឺម៉ង់បានប្រកាសហើយថា នឹងបន្តបិទទ្វាប្រទេសយ៉ាងតឹងរ៉ឺងបំផុត ទាំងថ្ងៃបុណ្យគ្រិស្តម៉ាកផង ដោយសារតែមកដល់ពេលនេះ ចំនួនអ្នកស្លាប់និងឆ្លងកូវីដ១៩ បានកើនឡើងដល់កំណត់ត្រាថ្មីទៀតហើយ។ ប្រភពដដែលបានសរសេរទៀតថា ហាងនិងអាជីវកម្មដែលមានសំខាន់ ទាំងឡាយណានៅទូទាំងប្រទេស នឹងត្រូវបិទជាដាច់ខាត ចាប់ពីថ្ងៃពុធសប្តាហ៍ក្រោយ ខណៈដែលសាលារៀនផង ក៏ដូចគ្នាហើយក្មេងៗទាំងអស់ ត្រូវចាំបាច់ស្ថិតនៅក្រោមការមើលថែរក្សា ឲ្យបានខ្ពស់តាមដែលអាចធ្វើបាននៅតាមផ្ទះ។ អធិកាបតីអាល្លឺម៉ង់លោកស្រី Angela Merkel...
ភ្នំពេញ៖ នៅវេលាម៉ោងប្រមាណ ៩ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ស្អែកនេះ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញថ្លែងសារផ្ញើជូនជនរួមជាតិ ពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ១៩ និងការទិញវ៉ាក់សាំងជំងឺកូវីដ១៩ជាដើម។ បើយោងតាមទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា ការផ្សាយផ្ទាល់នេះធ្វើឡើងចេញ ពីគេហដ្ឋានរបស់សម្តេចតេជោ ហ៊ុន សែន នៅក្រុងតាខ្មៅ ខេត្តកណ្តាល ដោយផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ជាតិកម្ពុជា និងផ្សាយបន្តផ្ទាល់ទៅកាន់បណ្តាញ ផ្សព្វផ្សាយទាំងអស់នៅកម្ពុជា...
បរទេស៖ ទីបំផុតគណកម្មការគ្រប់គ្រង និងការពារជំងឺឆ្លងរបស់អាមេរិក CDC ក្រោយការផ្តល់អជ្ញាបណ័្ណ ទៅឲ្យវ៉ាក់សាំងរបស់កូវិដ១៩របស់ Pfizer និង BioNTech ពីសំណាក់រដ្ឋបាលគ្រប់គ្រងចំណីអាហារ និងឱសថគឺបានដំណើរការ ចែកចាយវ់ាក់សាំងទៅលើក្រុមមនុស្ស ២ប្រភេទជាគោលដៅអទិភាព។ ការបោះឆ្នោតដែលត្រូវបាន ធ្វើឡើងដោយគណកម្មការនៃ ការអនុវត្តការចាក់វ៉ាកសាំងរបស់ CDC ដែលហៅកាត់ថា AICP បានជ្រើសយកក្រុមចំនួន២ ដែលនឹងត្រូវទទួលបានវ៉ាក់សាំងមុនគេ ក្នុងនោះគឺក្រុមសេវាសាធារណៈ...
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីដំណឹងដ៏រីករាយ គឺមិនមានករណីវិជ្ជមានកូវីដ១៩ ថ្មីនៅកម្ពុជាទេ និងមានអ្នកជំងឺចំនួន២នាក់ ត្រូវបានព្យាបាលជាសះស្បើយ និងអនុញ្ញាតឲ្យចាកចេញ ពីមន្ទីរពេទ្យ ខណៈរយៈពេល៣ថ្ងៃ ជាប់គ្នា កន្លងមកនេះមិនមាន អ្នកឆ្លងកូវីដ១៩ ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា»នោះទេ ។ គិតត្រឹមព្រឹកថ្ងៃទី១៤ ខែធ្នូ...
បរទេស៖ អតីតនាយកមជ្ឈមណ្ឌល គ្រប់គ្រងជំងឺ ទីក្រុងហាណូយ ហៅកាត់ថា CDC ប្រទេសវៀតណាម នឹងត្រូវជាប់ពន្ធនាគារ ១០ឆ្នាំ ពីបទធ្វើផែនការ បោកប្រាស់ (បំបោងទឹកលុយ) ទិញឧបករណ៍ ធ្វើតេស្តរកមេរោគកូវីដ១៩ ទៅដល់ ៣ដង ពីតម្លៃដើម។ យោងសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ...