បរទេស៖ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានមានប្រសាសន៍ថា ប្រទេសឥណ្ឌូនេស៊ី បានទទួលថ្នាំវ៉ាក់សាំង មេរោគកូរ៉ូណាជើងដំបូង ពីប្រទេសចិន នៅថ្ងៃអាទិត្យម្សិលមិញនេះ ស្របពេលដែលរដ្ឋាភិបាល ត្រៀមរៀបចំកម្មវិធី ដាក់ថ្នាំបង្ការរោគទ្រង់ទ្រាយធំ។ នៅក្នុងសន្និសីទតាមអនឡាញមួយ លោកប្រធានាធិបតីឥណ្ឌូនេស៊ី បានថ្លែងប្រាប់ថា ប្រទេសរបស់លោក ទើបតែទទួលបានថ្នាំវ៉ាក់សាំង ការពារជម្ងឺកូវីដ១៩ ចំនួន១,២លានដូស ពីក្រុមហ៊ុន...
សេអ៊ូល៖ មន្ត្រីក្រសួងការបរទេសមួយរូប បាននិយាយថារដ្ឋាភិបាលនឹងប្រកាស អំពីផែនការលទ្ធកម្មថ្នាំវ៉ាក់សាំងកូវីដ-១៩ នៅថ្ងៃអង្គារនេះ ដែលរួមមានទាំងចំនួនប្រទេសដែលបានធានារហូតមកដល់ពេលនេះ និងនៅពេលដែលវ៉ាក់សាំងទាំងនោះនឹងមាន។ បរិមាណវ៉ាក់សាំង ដែលកូរ៉េខាងត្បូងទទួលបានរហូតមកដល់ពេលនេះត្រូវបានគេរំពឹងថា នឹងមានច្រើនជាង ៣០ លានដូស ដូចដែលរដ្ឋាភិបាលបានឲ្យដឹងកាលពីពេលមុនថា ខ្លួននឹងទទួលបានចំនួន ១០ លានដូសតាមរយៈកម្មវិធីលទ្ធកម្ម Facility Facility និងទិញចំនួន ២០ លានដូសបន្ថែមទៀត តាមរយៈការចរចារជាមួយក្រុមហ៊ុនឱសថ។...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ថា ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ឲ្យដឹងថា មានករណីនៃអ្នកឆ្លងជំងឺកូវីដ១៩បន្ថែមទៀតចំនួន៦១៥នាក់ គិតត្រឹមពាក់កណ្តាលអធ្រាតថ្ងៃអាទិត្យ ម៉ោងក្នុងស្រុក ធៀបនឹងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺបានកើនឡើងដល់៣៨.១៦១នាក់ ។ ករណីឆ្លងជំងឺប្រចាំថ្ងៃនៅថេរ លើសពី៦០០នាក់ សម្រាប់រយៈពេល០២ថ្ងៃមកនេះ ដែលនាំឲ្យតួលេខបានកើនឡើងត្រីគុណសម្រាប់រយៈពេល៣០ថ្ងៃ ចាប់តាំងពីថ្ងៃទី០៨ ខែវិច្ឆិកា ដោយសារតែការនៅប្រមូលផ្តុំគ្នា នៅក្រុងសេអ៊ូល និងនៅបរិវេណខេត្ត...
ភ្នំពេញ៖ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអំពាវនាវឲ្យអ្នកដែលពាក់ព័ន្ធ ជាមួយលោកទៅធ្វើតេស្តរកជំងឺកូវីដ១៩ បន្ទាប់ពីលោកធ្វើតេស្តអវិជ្ជមានកូវីដ១៩ ជាលើកទី២។ បើតាមហ្វេសប៊ុករបស់ លោករដ្ឋមន្រ្តីនៅថ្ងៃ៨ ធ្នូ គឺលទ្ធផលនៃការធ្វើតេស្តលើកទី២ (ថ្ងៃទី៧ ខែធ្នូ) អវិជ្ជមានជំងឺកូវីដ-១៩។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយលោក ត្រូវនៅបន្តរស់នៅដោយឡែក តាមវិធានចត្តាឡីស័ក និងបន្តធ្វើតេស្តតាមការកំណត់ របស់ក្រសួងសុខាភិបាល...
អាប់ឌីស អាបារ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ថា មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ និងបង្ការោគប្រចាំនៅអាហ្វ្រិក (Africa CDC) បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងទ្វីបអាហ្វ្រិក បានកើនឡើងដល់២.២៤៨.២៦៩នាក់ គិតត្រឹមល្ងាចថ្ងៃអាទិត្យ ។ ទីភ្នាក់ងារត្រួតពិនិត្យជំងឺ និងបង្ការោគប្រចាំទ្វីបនេះបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ចំនួនអ្នកស្លាប់ដោយជំងឺឆ្លងរាតត្បាតនេះ បានកើនឡើងដល់៥៣.៥៤៣នាក់ ។ ទីភ្នាក់ងារត្រួតពិនិត្យជំងឺ និងបង្ការោគប្រចំាទ្វីប...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ នេះ បានបញ្ជាឱ្យ ក្រសួងសុខាភិបាល ពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ ពិសេសអង្គការសុខភាពពិភពលោក និង ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ត្រៀមថវិកាសម្រាប់ការទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ចំនួន ១លានដូស (មួយលានដូស) ក្នុងដំណាក់កាលដំបូង ដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការនៅកន្លែងដែលមាន ហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ។...
ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន មួយស្ដីអំពី ការពង្រឹងការគ្រប់គ្រងចត្តាឡីស័ក ការអប់រំផ្សព្វផ្សាយនិងការចុះអនុវត្ត វិធានការសុខភាពសាធារណៈ និងបន្តការក្រើនរំលឹកណែនាំ បន្ថែមអំពីការអនុវត្តវិធានការបង្ហាញការឆ្លង ជាយថាហេតុនូវវីរុសកូវីដ១៩។ ខ្លឹមសារទាំងស្រុងមានដូចខាងក្រោម៖
បរទេស៖ ក្រុមការងារថ្នាក់ជាតិ សម្រាប់ការការពារ និងគ្រប់គ្រងជំងឺកូវីដ១៩ បានប្រកាសថា ប្រទេសឡាវបានបញ្ជាក់ពី ករណីឆ្លងថ្មីជំងឺកូវីដ១៩ ចំនួន២ករណីទៀត។ យោងតាមសារព័ត៌មាន Laotian Times ចេញផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកឆ្លងវីរុសថ្មីនោះ គឺមានបុរសជនជាតិរុស្ស៊ីអាយុ ៦៥ ឆ្នាំនិងនិស្សិតឡាវអាយុ ១៩ ឆ្នាំ ទាំងពីរនាក់ត្រូវបានធ្វើតេស្តិ៍វិជ្ជមានចំពោះវីរុសកូវីដ១៩...