ភ្នំពេញ:ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ វិច្ឆិកានេះ បានប្រកាសឱ្យដឹងថា រកឃើញអ្នកប៉ះពាល់ ០៥នាក់ទៀត មាន «វិជ្ជមានកូវីដ» ក្នុងនោះមានលោក ឆែម សាវុធ ត្រូវជាស្វាមី និង អ្នករស់នៅជាមួយ ០៤នាក់ទៀត ៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុុជា បានថ្លែងថា សម្តេច ស ខេង លោក ប៊ិន ឈិន លោក កើត រិទ្ធ និងថ្នាក់ដឹកនាំមួយចំនួនទៀត ត្រូវធ្វើចត្តាឡីស័កដោយសារ ជាប់ពាក់ព័ន្ធប្រជុំជាមួយ លោក ឆែម សាវុធ ដែលជាប្រធាន នាយកដ្ឋានពន្ធនាគារ ហើយប្រពន្ធឆ្លងកូវីដ១៩។ សម្តេចបន្តថា ជាមួយគ្នានេះ សម្តេច ស ខេង ក៏បានធ្វើដំណើរ ទៅខេត្តមណ្ឌលគិរីផងដែរ ដូច្នេះក្រសួងសុខាភិបាល ក៏ត្រូវពិនិត្យស្រាវជ្រាវដែរ៕
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា នៅរាត្រីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានថ្លែងសារបន្ទាន់មួយ ដោយស្នើអោយប្រជាពលរដ្ឋកម្ពុជា កុំមានកាឆោឡោ ក្រោយរកឃើញករណី វិជ្ជមាន កូវីដ១៩ លើស្ត្រីម្នាក់បន្ទាប់ពីស្ត្រីរូបនេះ បានទៅកាន់ផ្សារទំនើប អ៉ីអន១ ។
ភ្នំពេញ: សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅរាត្រីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានថ្លែងសារបន្ទាន់មួយ ចាត់ទុកករណីរកឃេីញ អ្នកឆ្លងជំងឺកូវីដ១៩ នៅថ្ងៃនេះជា «ការឆ្លងចូលសហគមន៍» (ភ្នំពេញ សៀមរាប បន្ទាយមានជ័យ និងមណ្ឌលគិរី)។
ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ ក្រសួងសុខាភិបាលបាន ថ្លែងនៅយប់ថ្ងៃ២៨ វិច្ឆិកា ករណីឆ្លងកូវីដលើស្ត្រីជាប្រពន្ធ អគ្គនាយកដ្ឋាន ពន្ធនាគារលោក ឆែម សាវុធ គឺជាការឆ្លងទ្រង់ទ្រាយធំ ដែលត្រូវស្រាវជ្រាវ រកអ្នកពាក់ព័ន្ធ អ្នកឆ្លងកូវីដ១៩។ ខាងក្រសួងសុខាភិបាល ក៏បានត្រៀមបញ្ចេញ គ្រូពេទ្យដើម្បីចុះស្រាវជ្រាវ អ្នកពាក់ព័ន្ធ។ ក្រសួងក៏ស្នើសុំគោលការណ៍ ដើម្បីពិនិត្យលើមន្រ្តីផ្សេងទៀត ដែលបានមកចូលរួមប្រជុំ ជាមួយលោកឆែម សាវុធផងដែរ។
ប៊ែកឡាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ថា វិទ្យាស្ថាន Robert Koch Institute (RKI) បានប្រកាសឲ្យដឹង កាលពីថ្ងៃសុក្រថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសអាល្លឺម៉ង់ បានកើនឡើងលើសពី១លានាក់ បន្ទាប់ពីមានអ្នកឆ្លងជំងឺថ្មី ចំនួន២២.៨០៦នាក់ ត្រូវបានគេរាយការណ៍ ក្នុងអំឡុងពេលមួយថ្ងៃ ។ វិទ្យាស្ថាន RKI...
ប៉េកាំង, សេអ៊ូល៖ សមាជិកសភាកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃសុក្រថា ប្រទេសកូរ៉េខាងជើងបានហាមឃាត់ ការចូលទៅក្នុងរដ្ឋធានីព្យុងយ៉ាង ដែលជាផ្នែកមួយនៃវិធានការ ដើម្បីការពារការរីករាលដាលឆ្លងវីរុស ខណៈពេលកំពុងបិទទីក្រុងនានា រួមទាំងទីក្រុងមួយ នៅតាមបណ្តោយព្រំដែន ជាមួយប្រទេសចិនផងដែរ។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ការបិទរដ្ឋធានីនេះ ត្រូវបានជំរុញឱ្យធ្វើតាមការណែនាំ របស់មេដឹកនាំកូរ៉េខាងជើង...
បរទេស៖ ប្រទេសថៃ បានរកឃើញករណីឆ្លងថ្មីរបស់ជំងឺកូវីដ១៩ ចំនួន ១៩នាក់ថែមទៀត នៅថ្ងៃសុក្រ ដែលនាំឱ្យថៃមានអ្នកជំងឺនេះសរុបបានកើនឡើងដល់ ៣.៩៦១ នាក់ និងមានអ្នកស្លាប់ចំនួន ៦០នាក់។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា មជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រងស្ថានភាព Covid-19 (CCSA) បាននិយាយថា...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន១នាក់ និងអ្នកជាសះស្បើយចំនួន១នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅកម្ពុជា រកឃើញអ្នកមានវីរុសកូវីដ-១៩ ចំនួន៣០៨នាក់ ក្នុងនោះ ចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស ចំនួន២៩៩នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៩នាក់៕
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ថា ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ថា មានករណីបន្ថែមទៀតនៃជំងឺកូវីដ១៩ចំនួន៥៦៩នាក់ គិតត្រឹមម៉ោងសូន្យៗនៅថ្ងៃសុក្រនេះ បើធៀបនឹងរយៈពេល២៤ម៉ោងកន្លងទៅ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុប កើនឡើងដល់៣២.៨៨៧នាក់ ។ ចំនួនអ្នកឆ្លងជំងឺប្រចាំថ្ងៃ នៅថេរ ប្រមាណជាង៥០០នាក់ សម្រាប់រយៈពេល០២ថ្ងៃជាប់ៗគ្នាមកនេះ ដែលនាំឲ្យកើនឡើងត្រីគុណស ម្រាប់រយៈពេល២០ថ្ងៃមកនេះ ដោយសារតែមានការនៅផ្តុំគ្នា ជាក្រុមតូចៗ ដែលឆ្លងជំងឺនៅក្នុងក្រុងសេអ៊ូល...