បរទេស៖ ដោយសារអ្នកជំងឺរលាកសួតធ្ងន់ធ្ងរ បង្កឡើងដោយវីរុសកូរ៉ូណា បានជាសះស្បើយ នឹងត្រូវបានរំសាយចេញពីមន្ទីរពេទ្យក្រុង វូហាន រាល់ថ្ងៃ អាថ៌កំបាំង នៃអ្នកជំងឺដែលមានរយៈពេលវែង (ជំងឺរ៉ាំរៃ) បានបន្ដធ្វើអោយគ្រូពេទ្យនៅមន្ទីរពេទ្យ Jinyintan មានអារម្មណ៍ច្របូកច្របល់ និងមិនស្ងប់ចិត្ត នៅក្នុងអ្វីដែលប្រធានមន្ទីរពេទ្យបាននិយាយថា គឺជាកង្វល់ដ៏ធំបំផុតមួយរបស់មន្ទីរពេទ្យ។ យោងតាមសារព័ត៌មាន THE STRAITS TIMES ចេញផ្សាយនៅថ្ងៃទី១០ ខែមេសា...
បរទេស៖ វេជ្ជបណ្ឌិត នៅមន្ទីរពេទ្យ King Faisal នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត ជាមន្ទីរពេទ្យដែលសមាជិក នៃគ្រួសាររាជវង្ស ត្រូវបានព្យាបាល កំពុងរៀបចំគ្រែចំនួន ៥០០ សម្រាប់ការកើនឡើង នៃចំនួនអ្នកដែលមានជំងឺ កូវីដ១៩ ពីក្រុមគ្រួសាររាជវង្ស Al Saud ។ យោងតាមសារព័ត៌មាន Middle East Eye...
NAIROBI៖ កាលពីថ្ងៃព្រហស្បតិ៍ អង្គការសុខភាពពិភពលោក (WHO) បានព្រមានអំពីការរីករាលដាល យ៉ាងឆាប់រហ័ស របស់ជំងឺរលាកសួតធ្ងន់ធ្ងរ ឬកូវីដ១៩ ទៅដល់តំបន់ជនបទនៃទ្វីបអាហ្រ្វិក។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា លោកស្រី Matshidiso Moeti នាយកប្រចាំតំបន់ របស់អង្គការសុខភាពពិភពលោក ប្រចាំទ្វីបអាហ្វ្រិក បានមានប្រសាសន៍ថា...
SINGAPORE៖ ប្រទេសសិង្ហបុរី បានរាយការណ៍ថា មានករណីថ្មី នៃជំងឺកូវីដ១៩ ចំនួន ២៨៧ ករណីថែមទៀត កាលពីថ្ងៃព្រហស្បតិ៍ (៩ មេសា) ដែលជាចំនួនកើនឡើងខ្ពស់បំផុត រហូតមកដល់ពេលនេះ និងកើនឡើងទ្វេដងខ្ពស់បំផុត កាលពីម្សិលមិញ ។ ករណីឆ្លងថ្មីនេះ បាននាំឱ្យអ្នកឆ្លងសរុបកើនដល់ ១.៩១០នាក់ ។ យោងតាមសារព័ត៌មាន Channel...
ប៉េកាំង៖ ប្រធានាធិបតីចិន លោកស៊ីជិនពីង បានកោតសរសើរដល់បុគ្គលិកសហគមន៍ ចំពោះតួនាទីដ៏សំខាន់របស់ពួកគេ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយជំរុញឱ្យពួកគេបន្តការខិតខំប្រឹងប្រែង ក្នុងការទប់ស្កាត់ជំងឺរាតត្បាត និងបម្រើប្រជាជនឲ្យអស់ពីចិត្ត។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា លោកស៊ី ដែលជាអគ្គលេខាធិការ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានគណៈកម្មាធិការ យោធាមជ្ឈិមផងនោះ បានធ្វើការកត់សម្គាល់នៅក្នុង លិខិតមួយកាលពីថ្ងៃពុធ...
បរទេស៖ អាជ្ញាធរនៅទីក្រុងបាងកក បានហាមឃាត់ការ លក់គ្រឿងស្រវឹងរយៈពេល ១០ថ្ងៃ ដើម្បីជួយទប់ស្កាត់ការប្រមូលផ្តុំ នៅក្នុងសង្គមដែលអាចរាលដាល វីរុសដែលបង្កឱ្យកើតជំងឺកូវីដ១៩ ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ការហាមឃាត់នេះនឹង ចូលជាធរមានចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២០ ខែមេសា និងជាកិច្ចខិតខំប្រឹងប្រែង ចុងក្រោយរបស់តំបន់ទីក្រុងក្នុងការ...
បរទេស ៖ The Businessinsider នៅថ្ងៃព្រហស្បតិ៍ទី៩ ខែមេសានេះ បានសរសេរថា ក្រុមគ្រូពេទ្យបានព្យាយាម កាត់បន្ថយការប្រើប្រាស់ ឧបករណ៍ជំនួយដកដង្ហើម សម្រាប់អ្នកជំងឺ ដោយវិរុសកូរ៉ូណា ដំណាក់កាលធ្ងន់ធ្ងរ ក្រោយអង្កេតឃើញថា អ្នកជំងឺ៨០ភាគរយ ដែលបានប្រើប្រាស់វា បែរជាបានបានបាត់ជីវិត។ តួលេខនេះ បានកើតឡើង តែនៅក្នុង ទីក្រុងញូវយ៉ក ប៉ុណ្ណោះទោះជាយ៉ាងណាក្តី...
ភ្នំពេញ៖ លោកបណ្ឌិត សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានសរសេរសារផ្ទាល់ដៃ នៅថ្ងៃទី១០ មេសានេះ ដោយដាស់តឿនថា «ប្រសិនបើយើង មិនផ្លាស់ប្តូរទម្លាប់ កូវីដ នឹងផ្លាស់ប្តូរយើង» ។ លោករដ្ឋមន្ត្រីអប់រំបានមានប្រសាសន៍ថា ដើម្បីធានាសុវត្ថិភាព និងសុខភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ...
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជណាចក្រកម្ពុជា បានដាក់ចេញវិធានថ្មីចំនួន៣ ក្នុងការជំរុញការបង្កបង្កើនផលកសិកម្ម នៅក្នុងរដូវវស្សា ឆ្នាំ២០២០នេះ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងកសិកម្ម នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា ដោយអនុវត្តតាមអនុសាសន៍ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លើវិធានការត្រៀមបម្រុងស្បៀង អាហារ...