ប្រជាជនបណ្តាប្រទេស ជាសមាជិក អាស៊ាន បានឆ្លងវីរុសកូវិដ១៩ ៖ ១១,០៧៦នាក់ អ្នកជាសះស្បើយ៖ ១,៩៤១នាក់ អ្នកស្លាប់៖ ៣៥៣នាក់ (១) នៅប្រទេស ម៉ាឡេស៊ី (Malaysia) អ្នកឆ្លងវីរុសកូវិដ១៩ សរុបចំនួន ៣,១១៦នាក់ អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ៧៦៧នាក់ អ្នកស្លាប់ សរុបចំនួន...
សេអ៊ូល៖ អាជ្ញាធរសុខាភិបាល ក្នុងតំបន់បានឲ្យដឹងថាវេជ្ជបណ្ឌិតជនជាតិ កូរ៉េខាងត្បូងម្នាក់ បានឆ្លងវីរុសរាតត្បាតកូវីដ-១៩ ហើយបានស្លាប់នៅថ្ងៃសុក្រនេះ ដែលជាការស្លាប់ដំបូងរបស់បុគ្គលិកពេទ្យ ដោយសារជំងឺ COVID-១៩ ។ យោងតាមអាជ្ញាធរសុខាភិបាលទីក្រុងបានឱ្យដឹងថា គ្រូពេទ្យជំនាញអាយុ ៥៩ ឆ្នាំនៅទីក្រុង Daegu ចម្ងាយ ៣០០ គីឡូម៉ែត្រភាគអាគ្នេយ៍ទីក្រុងសេអ៊ូល ត្រូវបានបញ្ជាក់ថាមានវីរុសនេះកាលពីថ្ងៃទី១៩ ខែមីនា ហើយបានទទួលការព្យាបាលនៅមន្ទីរពេទ្យនៅទីនោះ។ គេមិនបានដឹងថា...
សេអ៊ូល៖ ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង បានសង្កត់ធ្ងន់ ដល់រដ្ឋាភិបាលនៅថ្ងៃសុក្រនេះ ឲ្យចាត់វិធានការបន្ទាន់ ដើម្បីជួយឧស្សាហកម្មអាកាសចរណ៍ ដែលមានបញ្ហាផ្នែកហិរញ្ញវត្ថុ នៅពេលមានការកើនឡើង នូវផលប៉ះពាល់នៃជំងឺកូវីដ-១៩។ សមាគមអាកាសចរណ៍ស៊ីវិលកូរ៉េ (KCA) បានស្នើសុំឱ្យរដ្ឋាភិបាល ផ្តល់ប្រាក់កម្ចីអត្រាទាប យ៉ាងច្រើនការធានាការទូទាត់ សម្រាប់មូលបត្របំណុលក្រុមហ៊ុន របស់ក្រុមហ៊ុនអាកាសចរណ៍ និងការកាត់បន្ថយពន្ធយ៉ាងខ្លាំង ដល់ក្រុមហ៊ុនអាកាសចរណ៍ ខណៈវិធានការណ៍ ជួយសង្គ្រោះខ្លួនឯង របស់ក្រុមហ៊ុនអាកាសចរណ៍ នឹងមិនជួយបានច្រើនទេ...
បរទេស៖ យោងតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាននានា បានឲ្យដឹងថា ប្រទេសកូរ៉េត្បូង បានបើកភ្លើងខៀវ ឲ្យផ្តល់ជំនួយ ដល់ប្រទេសកូរ៉េខាងជើង សម្រាប់ជាលើកដំបូង ចាប់តាំងពីមានការផ្ទុះឆ្លង នៃមេរោគកូរ៉ូណាមក។ ទីភ្នាក់ងារសារព័ត៌មាន News 1 និង Money Today បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ថា សម្ភារៈផ្គត់ផ្គង់ប្រឆាំងនឹងវីរុសថ្មី ដែលរួមមានទាំងឧបករណ៍អនាម័យដៃ មានតម្លៃប្រហែល៨១.០០០ដុល្លារ ត្រូវបានអនុម័តយល់ព្រម...
ប៉េកាំង៖ ប្រទេសចិន នឹងធ្វើពិធីកាន់ទុក្ខថ្នាក់ជាតិមួយ នៅថ្ងៃសៅរ៍ សម្រាប់ទុក្ករបុគ្គល ដែលបានស្លាប់ ក្នុងការប្រយុទ្ធប្រឆាំង នឹងការផ្ទុះឡើងនៃជំងឺឆ្លង COVID-១៩ ហើយជនរួមជាតិ ដែលបានស្លាប់ ដោយសារជំងឺឆ្លងនេះ។ នេះបើយោងតាមក្រុមប្រឹក្សារដ្ឋ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ក្នុងអំឡុងពេលពិធីរំលឹកនោះ ទង់ជាតិនឹងហោះហើរ នៅពាក់កណ្ដាលដង...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានថ្លែងបញ្ជាក់ថា អង្គការសង្គ្រោះមេឃពណ៌ខៀវ (Blue Sky Rescue Organization) ត្រៀមបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តចំនួន ១៣រូប ដែលមានពិសោធន៍ប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅចិន រួមជាមួយបរិក្ខារពេទ្យ និងថ្នាំព្យាបាលជំងឺតម្លៃជាង ១៤ម៉ឺនដុល្លារ ដើម្បីជួយកម្ពុជាកំចាត់ជំងឺកូវីដ១៩ រយៈពេល ១៥ថ្ងៃ...
ហ្សាការតា៖ ប្រទេសឥណ្ឌូនេស៊ីបានដោះលែង អ្នកទោសប្រហែល ១៨.០០០ នាក់ នៅក្នុងការប៉ុនប៉ងដើម្បីបញ្ឈប់មេរោគឆ្លង ពីការឆ្លងរាលដាល តាមរយៈប្រព័ន្ធពន្ធនាគារដ៏ចង្អៀតរបស់ខ្លួន។ យោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយកាលពីយប់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ការដោះលែងអ្នកទោសដ៏ច្រើននេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសអាស៊ីអាគ្នេយ៍មួយនេះបាននិយាយថា ខ្លួននឹងដោះលែងអ្នកទោសជាង ៣ ម៉ឺននាក់ ដើម្បីដោះសម្ពាធពីពន្ធនាគារនិងឃុំខ្លួន ដោយសារលក្ខខណ្ឌគ្មាន...
ភ្នំពេញ៖ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២០នាយកប្រតិបត្តិនៃធនាគារពិភពលោក បានអនុម័តលើឥណទានទឹក ប្រាក់ ២០លានដុល្លារអាមេរិក របស់សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) សម្រាប់គម្រោងឆ្លើយតប ជាបន្ទាន់ទៅនឹងជំងឺកូវីដ-១៩នៅកម្ពុជា។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ ធនគារពិភពលោក ដែលមជ្ឈមណ្ឌលព័ត៌មាន ដេីមអម្ពិល ទទួលបាន នៅព្រឹក ថ្ងៃ ទី ៣ មេសា...