ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣៤នាក់ថ្មី និងមានករណីជាសះស្បើយ ចំនួន២៣០នាក់ បន្ថែមទៀត។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន៥.២៩៦នាក់ ក្នុងនោះ បានព្យាបាលជាសះស្បើយចំនួន ១.៥៩០...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញករណី វិជ្ជមានកូវីដ១៩ ចំនួន៨៣នាក់ថ្មី ខណៈមានករណីជាសះស្បើយ៩០នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤.២៧០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.៦៨៤នាក់ និងកំពុងសម្រាកព្យាបាល១.៥៣៨នាក់ ស្លាប់៤៨នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១៩នាក់ថ្មី និងមានកររណីស្លាប់ម្នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ ខេត្តកំពត រកចឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣.២៥១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.៨៩៥នាក់ និងកំពុងសម្រាកព្យាបាល៣០៥នាក់ ស្លាប់៥១នាក់៕
គ៊ែរ៖ អតីតរដ្ឋមន្រ្តីការបរទេសអេហ្ស៊ីបបានលើកឡើងថា សំណើរបស់អង្គការសុខភាពពិភពលោក (WHO) ក្រោមការគាបសង្កត់របស់សហរដ្ឋអាមេរិក ដើម្បីអនុវត្តការតាមដានរកប្រភពដើមនៃជំងឺកូវីដ-១៩ នៅប្រទេសចិន ត្រូវបានធ្វើនយោបាយ។ លោក Ali el-Hefny អតីតឯកអគ្គរដ្ឋទូតអេហ្ស៊ីបប្រចាំប្រទេសចិន និងជាអតីតអនុរដ្ឋមន្រ្តីការបរទេស បានលើកឡើងថា ប្រទេសចិន បានទទួលប្រតិភូអង្គការសុខភាពពិភពលោក ដែលបានស្នាក់នៅរយៈពេលយូរ ដើម្បីសិក្សាពីប្រភពមេរោគ ហើយបានបញ្ចប់នៅក្នុងរបាយការណ៍មួយថា ទ្រឹស្តីលេចធ្លាយមន្ទីរពិសោធន៍ គឺមិនទំនងទាល់តែសោះ។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងដា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានក្រសួងស្ថាប័ន្ធពាក់ព័ន្ធ ត្រូវបញ្ឈប់ជាបន្ទាន់ចំពោះការស្នើសុំចាក់វ៉ាក់សាំង AstraZeneca នូវដូសទី៣ ដោយហេតុថា វ៉ាក់សាំង Astra Zeneca មានតម្រូវការចាក់ដូសទី៣ សម្រាប់ឲ្យកម្លាំងជួរមុខដែលកំពុងពង្រាយនៅខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃប៉ុណ្ណោះ ។ សម្ដេចតេជោ បានមានប្រសាសន៍បែបនេះ ក្រោយពីមានអ្នកមួយចំនួនចាក់វ៉ាក់សាំង AstraZeneca...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រាប់ទៅកាន់ភាគីពាក់ព័ន្ធទាំងអស់ឲ្យបញ្ឈប់ការស្នើសុំចាក់វ៉ាក់សាំង Astra Zeneca សម្រាប់ចាក់ដូសទី៣ទៀត ដោយសាររាជរដ្ឋាភិបាលមិនអាចផ្តល់ជូនបានព្រោះតែពុំសិក្សាពីគម្លាតនៃរយៈពេលចាក់សាំង និងពុំមានវ៉ាក់សាំងនេះគ្រប់គ្រាន់។
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ ចំនួន១៤៩នាក់ថ្មី និងមានករណីជាសះស្បេីយ ៤៣នាក់ ។ រដ្ឋបាលខេត្តបន្ទាយមានជ័យ អំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ រួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ ក្នុងករណីចេញរោគសញ្ញាដូចជា...
កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ នៅមន្ទីរពេទ្យខេត្តកំពង់ចាម បាន បើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារចាប់ពីអាយុ ១២ឆ្នាំ រហូតដល់វ័យជំទង់អាយុ ១៨ឆ្នាំ ។ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ថ្ងៃនេះគឺជាថ្ងៃយុទ្ធនាការដំបូង...
ភ្នំពេញ៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ ខេត្តកំពង់ស្ពឺ មានករណីអ្នកជំងឺកូវូដ១៩ ចំនួន៤៨នាក់ បានព្យាបាលជាសះស្បើយ។ គួរបញ្ជាក់ផងដែរថា ខេត្តកំពង់ស្ពឺ នឹងចាប់ផ្ដើមបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់កុមារនិងយុវវ័យ ដែលមានអាយុ១២-១៨ឆ្នាំ ចាប់ពីថ្ងៃទី១០ ខែសីហា ខាងមុខនេះតទៅ។ សូមបញ្ជាក់ថា...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ បានសេចក្ដីជូនដំណឹង ដោយអំពាវនាវឲ្យ អាជីវករក្នុងផ្សារកំពង់ធំ និងអ្នកពាក់ព័ន្ធ មកផ្ដល់សំណាក វិភាគរកមេរោគកូវីដ១៩ នៅសាលាបឋមសិក្សាកំពង់ធំក្រុង។ ការអំពាវនេះ ធ្វើឡើងក្រោយពីបានរកឃើញអាជីវករ និងអ្នកពាក់ពន្ធ បានឆ្លងជំងឺកូវីដ១៩ ជាបន្តបន្ទាប់ រហូតដល់ ២២នាក់ បន្ថែមទៀត នាថ្ងៃនេះ។