ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៥៥៦នាក់ថ្មី ខណៈមានករណីជាសះស្បើយជាសះស្បើយ ៧៥០ នាក់ និងស្លាប់២៥ នាក់។ ក្នុងនោះជា ករណីឆ្លងសហគមន៍ ៤០២ នាក់ និង អ្នកដំណើរពីបរទេស ១៥៤ នាក់។...
បរទេស៖ កាលពីដើមឆ្នាំនេះ លោកស្រី Shi Zhengli បានបដិសេធយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់ ថា វិទ្យាស្ថានរោគវិទ្យា វូហាន បានធ្វើការសិក្សាជាមួយយោធាចិន បន្ទាប់ពីលោកស្រី ត្រូវបានចោទប្រកាន់ ដោយសហរដ្ឋអាមេរិក ពីការពិសោធដ៏ប្រថុយប្រថាន ជាមួយមេរោគកូរ៉ូណា ដែលមានដើមកំណើត ពីសត្វប្រចៀវ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៧ ខែសីហា...
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤៥នាក់ថ្មី និងមានករណីជាសះស្បើយ ចំនួន៤០នាក់ បន្ថែមទៀត។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន៥.២៣០ នាក់ ក្នុងនោះ បានព្យាបាលជាសះស្បើយចំនួន...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន៥២នាក់ថ្មី ខណៈមានករណីជាសះស្បើយ៥៥នាក់ និងស្លាប់៥នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២.២៨៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១.៤១៣នាក់ និងកំពុងសម្រាកព្យាបាល៨០៤នាក់ ស្លាប់៦៦នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង នៅយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ចំនួន ៥៥នាក់ថ្មី និងជាសះស្បើយចំនួន ៧៨នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១៣។ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៥៥នាក់ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ...
ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវ ជំងឺកូវីដ១៩ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ក្រុងការងារ បានរកឃើញទីតាំងចំនួន៦ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ មានពាក់ព័ន្ធ ជាមួយអ្នកជំងឺកូវីដ១៩។ ក្នុងនោះរួមមាន៖ ១/ ហាងលក់ នំគ្រួកជប៉ុន សាខាបាក់ទូក ដែលមានទីតាំងស្ថិតនៅជិត ផ្សារសេរីភាព សង្កាត់វាលវង់ ខណ្ឌ៧មករា អ្នកជំងឺ...
ភ្នំពេញ៖រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៤៤នាក់ថ្មី និងករណីជាសះស្បើយជំងឺកូវីដ-១៩ ចំនួន ១១៧នាក់ ។
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញករណី វិជ្ជមានកូវីដ១៩ ចំនួន៧០នាក់ថ្មី ខណៈមានករណីជាសះស្បើយ២៣នាក់ និង។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤.០៩៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.៥១៥នាក់ និងកំពុងសម្រាកព្យាបាល១.៥៣០នាក់ ស្លាប់៤៨នាក់៕
ភ្នំពេញ៖ រដ្ឋបាល ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ចំនួន ២៦នាក់ និងមានករណី ជាសះស្បើយចំនួន៨៥នាក់ និងស្លាប់ម្នាក់។