ប៉ុន្មានថ្ងៃខាងមុខទៀត ការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង នឹងសម្ពោធបើក ។ នៅកីឡាដ្ឋានប្រកួត ក្រៅពីអាចមើលឃើញព្រិលទឹកកកពណ៌ស ពណ៌បៃតង ដែលជា និមិត្តរូបតំណាង ឱ្យការពារបរិស្ថានអេកូឡូស៊ី ក៏បានក្លាយទៅជាពណ៌ គួរឱ្យកត់សម្គាល់របស់ការប្រកួតកីឡាអូឡាំពិក រដូវរងាដែលធ្វើឱ្យពិភពលោក ចាប់អារម្មណ៍យ៉ាងខ្លាំង ។ “ភាពបៃតង”ជាទស្សនៈសំខាន់ នៃ ការប្រកួតកីឡាអូឡាំពិក រដូវរងា ក្រុងប៉េកាំង ដែលបានស៊ីសង្វាក់គ្នា...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃអង្គារបានព្រមានថា លទ្ធភាពដែលប្រទេសអ៊ុយក្រែនចូលរួមជាមួយអង្គការ NATO បង្កការគំរាមកំហែងដល់សន្តិសុខអឺរ៉ុប ព្រោះវាបង្កើតមូលដ្ឋានជាច្រើន សម្រាប់ជម្លោះដ៏ធំមួយ រវាងរដ្ឋាភិបាលទីក្រុងម៉ូស្គូ និងប្លុកយោធា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា គោលលទ្ធិផ្លូវការរបស់អ៊ុយក្រែន រួមមានចេតនាក្នុងការស្ដារអធិបតេយ្យភាពរបស់ទីក្រុងកៀវ លើឧបទ្វីបគ្រីមៀ...
បរទេស៖ លោក Dmytro Dubas គិតថាសង្រ្គាមរបស់គាត់បានបញ្ចប់។ ឥឡូវនេះ អាមេរិក កំពុងព្រមានពីការលុកលុយ របស់រុស្ស៊ីទាំងស្រុង លើអ៊ុយក្រែន ហើយអ្នកប្រយុទ្ធស្ម័គ្រចិត្តជើងចាស់ មិនអាចព្រងើយកន្តើយ បានឡើយ។ គាត់សារភាពថា “កាលពីសប្តាហ៍មុន ខ្ញុំមានការរំខានខ្លាំងណាស់ ខ្ញុំថែមទាំងបានទៅរកអ្នកចិត្តសាស្រ្ត របស់ខ្ញុំឱ្យជួយទៀតផង” ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានព្យាយាមអូសទាញ ប្រទេសរបស់លោក (រុស្ស៊ី) ឱ្យចូលទៅក្នុងសង្រ្គាម នៅប្រទេសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងការអត្ថាធិប្បាយសំខាន់ៗដំបូង របស់លោកពូទីន អំពីវិបត្តិក្នុងរយៈពេលជាច្រើនសប្តាហ៍ លោកបាននិយាយថា គោលដៅរបស់អាមេរិក...
តូរីយ៉ា៖ រដ្ឋមន្ត្រីក្រសួងធនធានរ៉ែ និងថាមពល លោក Gwede Mantashe បានឲ្យដឹងនៅមជ្ឈមណ្ឌលធ្យូងថ្មនៅទីក្រុងព្រីតូរីយ៉ាថា អាហ្រ្វិកខាងត្បូង ប្តេជ្ញាផ្លាស់ប្តូរទៅរកថាមពលស្អាតជាង ប៉ុន្តែធ្យូងថ្មនឹងមានសារៈសំខាន់ សម្រាប់ពេលខ្លះសម្រាប់កំណើនសេដ្ឋកិច្ច និងការបង្កើតការងាររបស់ប្រទេស។ លោក Mantashe បានលើកឡើងថា ធ្យូងថ្មមានប្រហែល ៧០ភាគរយនៃការប្រើប្រាស់ថាមពលបឋម ៧៥ភាគរយនៃការបង្កើតអគ្គិសនី និង ៣០ភាគរយនៃឥន្ធនៈរាវប្រេងឥន្ធនៈនៅក្នុងល្បាយថាមពលរបស់ប្រទេស។ លោកបន្ដថា “ការផ្លាស់ប្តូរត្រូវតែនិយាយអំពីការរួមចំណែករបស់ធ្យូងថ្ម...
យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្កោលទោសការបាញ់មីស៊ីលផ្លោង កាលពីថ្ងៃអាទិត្យ ដោយកូរ៉េខាងជើង ខណៈប្រទេសបានបន្ដការធ្វើតេស្ដមីស៊ីលជាបន្ដបន្ទាប់ ក្នុងរយៈពេលដ៏ខ្លីចុងក្រោយនេះ អ្នកនាំពាក្យបានឲ្យដឹងថា “លោកអគ្គលេខាធិការថ្កោលទោសការបាញ់សាកល្បងមីស៊ីលផ្លោង នៃរយៈចម្ងាយមធ្យម ដែលអាចធ្វើទៅបានដោយកូរ៉េខាងជើង នៅថ្ងៃទី៣០ ខែមករា។ នេះគឺជាការទម្លាយនៃការផ្អាក ដែលបានប្រកាសរបស់កូរ៉េខាងជើង ក្នុងឆ្នាំ២០១៨ លើការសាកល្បងមីស៊ីល”។ លោក Farhan Haq អ្នកនាំពាក្យរង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការធ្វើតេស្ដមីស៊ីលរបស់ប្រទេសកូរ៉េខាងជើងជាការបំពាន យ៉ាងច្បាស់លើដំណោះស្រាយរបស់ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ។ សេចក្ដីថ្លែការណ៍បានឲ្យដឹងថា “វាជាការព្រួយបារម្ភយ៉ាងខ្លាំង ដែលកូរ៉េខាងជើង បានបដិសេធម្តងទៀតនូវ ការពិចារណាលើការហោះហើរអន្តរជាតិ ឬសុវត្ថិភាពដែនសមុទ្រ។ លោកអគ្គលេខាធិការជំរុញឱ្យកូរ៉េខាងជើង ឈប់ធ្វើសកម្មភាពប្រឆាំងណាមួយបន្ថែមទៀត ហើយអំពាវនាវឱ្យភាគីទាំងអស់ស្វែងរកដំណោះស្រាយ ការទូតដោយសន្តិវិធី” ។ បើតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េផ្លូវការរបស់កូរ៉េខាងជើង បានឲ្យដឹងថា ប្រទេសនេះបានបាញ់សាកល្បងមីស៊ីលផ្លោង រយៈចម្ងាយមធ្យម និងមីស៊ីលរយៈចម្ងាយមធ្យម Hwasong ១២ប្រភេទ៕ ដោយ៖ ឈូក បូរ៉ា
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានប្រាប់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ថា សហរដ្ឋអាមេរិក មានឆន្ទៈ បន្តការផ្លាស់ប្តូរជាសំខាន់ជាមួយរុស្ស៊ី លើកង្វល់សន្តិសុខទៅវិញទៅមក។ ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ រវាងអ្នកការទូតកំពូលរបស់ប្រទេសទាំងពីរ លោក Blinken បានជូនដំណឹងដល់សមភាគីរុស្ស៊ីរបស់លោកអំពី “ឆន្ទៈទ្វេភាគី និងរួមគ្នាជាមួយសម្ព័ន្ធមិត្ត និងដៃគូ ដើម្បីបន្តការផ្លាស់ប្តូរយ៉ាង សំខាន់ជាមួយរុស្ស៊ីលើកង្វល់សន្តិសុខទៅវិញទៅមក ដែលយើងមានបំណងធ្វើពេញលេញ ការសម្របសម្រួលជាមួយដៃគូ និងសម្ព័ន្ធមិត្តរបស់យើង” នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញដោយលោក Ned Price អ្នកនាំពាក្យក្រសួងការបរទេស។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “លោក Blinken បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្ត របស់សហរដ្ឋអាមេរិក ចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ក៏ដូចជាសិទ្ធិរបស់ប្រទេសទាំងអស់ក្នុង ការកំណត់គោលនយោបាយការបរទេស និងសម្ព័ន្ធភាពរបស់ពួកគេ” ។ លោក Blinken ក៏បានជំរុញឱ្យរុស្ស៊ី បន្ធូរបន្ថយភាពតានតឹងនៅតាមព្រំដែនអ៊ុយក្រែនជាបន្ទាន់ ដោយដកទ័ព និងឧបករណ៍របស់ខ្លួន ដោយសង្កត់ធ្ងន់ថា “ការឈ្លានពានអ៊ុយក្រែន បន្ថែមទៀតរបស់រុស្ស៊ី នឹងត្រូវជួបជាមួយនឹងផលវិបាកយ៉ាងឆាប់រហ័ស និងធ្ងន់ធ្ងរ” ក្នុងនោះលោកបានជំរុញឲ្យរុស្ស៊ី បន្តផ្លូវការទូតឆ្ពោះទៅរកការដោះស្រាយវិបត្តិ ដែលកំពុងបន្ត។ គួរបញ្ជាក់ថា ការហៅទូរស័ព្ទកាលពី ថ្ងៃអង្គាររវាងអ្នកការទូតកំពូលនៃប្រទេសទាំងពីរ គឺដើម្បីតាមដានការឆ្លើយតបជាលាយលក្ខណ៍អក្សរកាលពីសប្តាហ៍មុន ពីទីក្រុងវ៉ាស៊ីនតោន ដែលនិយាយអំពីកង្វល់ សន្តិសុខរបស់ទីក្រុងម៉ូស្គូ៕ ដោយ៖ ឈូក បូរ៉ា
គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រកាសកាលពីថ្ងៃអង្គារថា ប្រទេសរបស់លោក នឹងបង្កើតសម្ព័ន្ធភាពត្រីភាគីថ្មីជាមួយចក្រភពអង់គ្លេស និងប៉ូឡូញ។ លោក Zelensky បានប្រាប់សភាថា “យើងកំពុងបង្កើតទម្រង់ថ្មីនៃកិច្ចសហប្រតិបត្តិការនយោបាយនៅអឺរ៉ុប រវាងអ៊ុយក្រែន ចក្រភពអង់គ្លេស និងប៉ូឡូញ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅថ្ងៃបន្ទាប់ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន...
វ៉ាស៊ីនតោន៖ អ្នកការទូតអាមេរិក និងរុស្ស៊ី បានជជែកដេញដោលគ្នាយ៉ាងក្តៅគគុកនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជុំវិញវិបត្តិអ៊ុយក្រែន ដោយភាគីអាមេរិក បានស្តីបន្ទោសរុស្ស៊ីចំពោះចេតនាឈ្លានពានអ៊ុយក្រែន និងអ្នកការទូតរុស្ស៊ី បានចោទប្រកាន់ក្រុងវ៉ាស៊ីនតោនថា “បង្កើនភាពតានតឹង” ជុំវិញវិបត្តិបច្ចុប្បន្ន។ អ្នកវិភាគបានឲ្យដឹងថា រដ្ឋបាលអាមេរិកបច្ចុប្បន្នមានហេតុផល ដើម្បីបន្តជំរុញភាពតានតឹងរុស្ស៊ី-អ៊ុយក្រែន ដែលមានស្រាប់៖ មួយគឺប្រើវិបត្តិដើម្បីបង្វែរការយកចិត្តទុកដាក់ក្នុងស្រុក និងកសាងសន្ទុះសម្រាប់ការបោះឆ្នោតពាក់កណ្តាលអាណត្តិនាពេលខាងមុខ។ មួយទៀតគឺដើម្បីស្តារឡើងវិញនូវឥទ្ធិពលរបស់ខ្លួនលើអឺរ៉ុប ដោយការបង្រួបបង្រួមសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួនប្រឆាំងនឹងរុស្ស៊ី។ អ្នកជំនាញបានបន្ដថា រដ្ឋបាលសហរដ្ឋអាមេរិកបានចាត់វិធានការសំខាន់ៗចំនួន៣ ជុំវិញវិបត្តិនៅព្រំដែនអ៊ុយក្រែន។...
ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក បានអំពាវនាវឱ្យប្រទេសដែលកំពុងចាប់ផ្តើមដកវិធានការណ៍ជំងឺកូវីដ-១៩ ដើម្បីធ្វើដូច្នេះក្នុងវិធីស្ថិរភាព និងយឺត ដោយសារទិន្នន័យថ្មីៗនេះបានបង្ហាញពីការកើនឡើងយ៉ាងខ្លាំងនៃការស្លាប់ទាក់ទងនឹងមេរោគឆ្លងនៅជុំវិញពិភពលោក។ អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានប្រាប់សន្និសីទសារព័ត៌មានមួយថា “ចាប់តាំងពីទម្រង់ឆ្លងអូមីក្រុង ត្រូវបានកំណត់អត្តសញ្ញាណជាលើកដំបូងត្រឹមតែ ១០ សប្តាហ៍មុន ករណីជិត ៩០លានករណី ត្រូវបានរាយការណ៍ទៅ WHO ច្រើនជាងត្រូវបានរាយការណ៍នៅក្នុងឆ្នាំ២០២០ ទាំងមូល។...