បរទេស៖ ទីភ្នាក់ងារស៊ើបការណ៍ សំងាត់របស់អាមេរិក FBI កាលពីពេលថ្មីៗនេះ បានបើកការស្រាវជ្រាវមួយ តបតាមការប្តឹងពីសំណាក់ ពលរដ្ឋជាច្រើនដែលបាន ចោទប្រកាន់ក្រុមហ៊ុន ធ្វើតេស្តវិរុសកូវីដមួយថា បានប្រព្រឹត្តករណីក្លែងបន្លំមួយចំនួន បូករួមទាំងការផ្តល់ព័ត៌មាន មិនច្បាស់លាស់ទៅលើ លទ្ធផលតេស្ត និងករណីមិនប្រក្រតីផ្សេងទៀត។ ក្រុមហ៊ុនដែលមាន មូលដ្ឋាននៅក្នងទីក្រុង Illinois មកទល់បច្ចុប្បន្ននេះ បានទទួលបានកញ្ចប់ប្រាក់ ប្រមាណជា ១២៤លានដុល្លារ...
បរទេស៖ ប្រធានគណកម្មការស៊ើបការសំងាត់ នៃសភាជាតិអូស្ត្រាលី នៅសប្តាហ៍នេះបានបើកការ ចោទប្រកាន់មួយ ទៅលើប្រទេសចិនថា បានជ្រៀតជ្រែកទៅដល់ប្រជាធិបតេយ្យ នៅក្នុងប្រទេសបន្ទាប់ពី គណនេយ្យបណ្តាញសង្គម WeChat របស់លោកនាយករដ្ឋមន្ត្រី អូស្ត្រាលីលោក Scott Morrison ត្រូវបានបិទអស់រយៈពេល ជាច្រើនខែមកហើយ។ មន្ត្រីជាន់ខ្ពស់លោក James Paterson រូបនេះបានអះអាងបន្តទៀតដែរថា គិតមកត្រឹមថ្ងៃចន្ទនេះគណនី WeChat...
ឆ្នាំ ២០២១ គឺជាឆ្នាំ ដ៏មានអត្ថន័យ ជានិមិត្តសញ្ញា សម្រាប់ប្រទេសចិន ហើយ”តារាងពិន្ទុ” ផ្នែកសេដ្ឋកិច្ចពេញមួយឆ្នាំ របស់ចិន ក៏កាន់តែក្លាយជាការបកស្រាយ ដែលមានសារសំខាន់ផងដែរ ។ គួរបញ្ជាក់ថា ក្នុងឆ្នាំ ២០២១ ទំហំសេដ្ឋកិច្ចសរុប របស់ចិន មានចំនួនលើសពី ១ រយ ១០ ទ្រីលានយាន់ប្រាក់ចិន...
តេអេរ៉ង់៖ ក្រសួងហិរញ្ញវត្ថុរបស់ទីក្រុងសេអ៊ូល បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ បានបង់ថ្លៃសេវារបស់ខ្លួនទៅឱ្យ អង្គការសហប្រជាជាតិ ជាមួយនឹងមូលនិធិរបស់ប្រទេស ដែលបានជាប់គាំងនៅ ក្នុងប្រទេសកូរ៉េខាងត្បូង នៅក្នុងការផ្លាស់ប្តូរមួយ ដើម្បីស្ដារឡើងវិញនូវ អំណាចបោះឆ្នោតរបស់ខ្លួនជាបន្ទាន់។ អ៊ីរ៉ង់ បានធ្វើសំណើបន្ទាន់មួយ ទៅកាន់កូរ៉េខាងត្បូង កាលពីថ្ងៃទី១៣ ខែមករា សម្រាប់ការប្រើប្រាស់ មូលនិធិរបស់ទីក្រុងតេអេរ៉ង់ ក្នុងទីក្រុងសេអ៊ូល ដើម្បីបង់ថ្លៃសេវារបស់ខ្លួន បន្ទាប់ពីត្រូវបានជូនដំណឹង...
រ៉ូម៖ សភារបស់ប្រទេសអ៊ីតាលី ចាប់ផ្តើមបោះឆ្នោតនៅថ្ងៃច័ន្ទនេះ សម្រាប់ប្រមុខរដ្ឋថ្មីដោយមាន នាយករដ្ឋមន្ត្រីលោក Mario Draghi ក្នុងចំណោមបេក្ខជនលេចធ្លោបំផុត នៅក្នុងការប្រកួតប្រជែងបើកចំហ ដែលនឹងត្រូវបានត្រួតពិនិត្យយ៉ាង ដិតដល់ដោយទីផ្សារហិរញ្ញវត្ថុ។ មានការព្រួយបារម្ភក្នុងចំណោម អ្នកនយោបាយក្នុងប្រទេសអ៊ីតាលីថា លទ្ធផលនេះអាចបង្កឱ្យមានភាព មិនប្រាកដប្រជាផ្នែកនយោបាយថ្មី នៅក្នុងប្រទេសសេដ្ឋកិច្ចធំបំផុតទី៣ របស់តំបន់ចាយប្រាក់អឺរ៉ូ ដែលកំពុងប្រឈមនឹង ការកើតឡើងវិញនៃការឆ្លង និងការស្លាប់ដោយសារជំងឺកូវីដ-១៩។ នៅក្នុងដំណើរការមួយ ដែលអាចចំណាយពេលច្រើនថ្ងៃ...
តូក្យូ ៖ ប្រភពរដ្ឋាភិបាល បានឲ្យដឹងថា រដ្ឋាភិបាល របស់ នាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា ត្រូវបានគេរំពឹងថា នឹងដាក់ខេត្តបន្ថែមទៀត នៅក្រោមស្ថានភាព អាសន្នមួយផ្នែក នៃជំងឺកូវីដ-១៩ ខណៈដែលចំនួនករណី នៅតែបន្តកើនឡើង។ ការសម្រេចចិត្តនេះ ទំនងជាត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃអង្គារ អាចនឹងឃើញ ខេត្តចំនួន ៣២ ក្នុងចំណោមខេត្តចំនួន...
តូក្យូ ៖ ឯកអគ្គរដ្ឋទូតថ្មី របស់សហរដ្ឋអាមេរិក ប្រចាំប្រទេសជប៉ុន លោក Rahm Emanuel បានមកដល់ប្រទេស ជប៉ុន កាលពីថ្ងៃអាទិត្យ ដោយបំពេញមុខតំណែងសំខាន់ ដែលនៅទំនេរ អស់រយៈពេលជាងពីរឆ្នាំ និងទទួលយកភារកិច្ចសំខាន់ ក្នុងការពង្រឹងសម្ព័ន្ធភាព របស់ប្រទេសរបស់ពួកគេ ចំពេលមានឥទ្ធិពលតែខ្លាំងឡើង របស់ប្រទេសចិននៅក្នុងតំបន់ ។ អតីតជំនួយការកំពូល របស់អតីតប្រធានាធិបតី...
ហុងកុង ៖ ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific Airways Ltd របស់ហុងកុង បានឲ្យដឹងថា ខ្លួនរំពឹងថា នឹងបន្តខាតបង់សាច់ប្រាក់ឡើងវិញ ដោយសារតែវិធានការ ដាក់ឱ្យនៅដាច់ពីគេ សម្រាប់នាវិក កាន់តែតឹងរ៉ឹង បន្ទាប់ពីបានបង្ហាញពីប្រាក់ចំណេញ ដ៏គួរឱ្យភ្ញាក់ផ្អើលនៅក្នុងឆមាសទីពីរ នៃឆ្នាំ២០២១ ដោយសារតែការកាត់បន្ថយថ្លៃដើម និងទីផ្សារទំនិញដ៏រឹងមាំ។ ក្រុមហ៊ុនអាកាសចរណ៍បានព្យាករណ៍ថា ខ្លួននឹងប្រកាសការ...
បរទេស ៖ មន្ត្រីយោធាជើងទឹកជាន់ខ្ពស់មួយរូប របស់អាល្លឺម៉ង់ កាលពីថ្ងៃសៅរ៍ បានប្រកាសលាលែង ចេញពីតំណែង បន្ទាប់ពីលោកបានធ្វើឲ្យមានការភ្ញាក់ផ្អើលតាមរយៈសេចក្តីថ្លែងការណ៍ ដែលលោកបានធ្វើ ចំពោះអ៊ុយក្រែននិង រុស្សីប៉ុន្មានថ្ងៃមុន ។ កាលពីថ្ងៃសុក្រថ្លែងទៅកាន់ព្រឹត្តិការណ៍មួយ ក្នុងប្រទេសឥណ្ឌាលោក Kay Achim Schoenbach មេបញ្ជាការរង របស់អាល្លឺម៉ង់ បាននិយាយថាអ៊ុយក្រែនគឺនឹងមិនអាចទាមទារយកតំបន់ Crimea ដែលរុស្សីបានកាន់កាប់...
បរទេស ៖ ក្រោយអង់គ្លេស ចោទប្រកាន់វិមានក្រឹមឡាំង ពីបទព្យាយាមបង្កើត មេដឹកនាំគាំទ្ររុស្ស៊ី នៅអ៊ុយក្រែននោះ មន្ត្រីជាន់ខ្ពស់អង់គ្លេសមួយរូប បាននិយាយនៅថ្ងៃអាទិត្យនេះថា ប្រទេសរុស្ស៊ី នឹងប្រឈមមុខ ចំពោះទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរ ប្រសិនបើហ៊ានបង្កើត រដ្ឋាភិបាលអាយ៉ង នៅក្នុងប្រទេសអ៊ុយក្រែន ។ ប្រទេសអង់គ្លេស តាមសេចក្តីរាយការណ៍ បានធ្វើការចោទប្រកាន់ ចំពោះប្រទេសរុស្ស៊ី នៅយប់ថ្ងៃសៅរ៍ ដោយនិយាយថា...