បរទេស៖សេតវិមាន នៅពេលថ្មីៗនេះ បានប្រកាសដាក់ទណ្ឌកម្មលើសមាជិកនិងអតីតសមាជិករដ្ឋាភិបាលអ៊ុយក្រែន៤រូប ដែលខ្លួននិយាយថា បានបង្កើនឥទ្ធិពលរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI។ ក្រសួងការបរទេសនិងក្រសួងរតនាគារសហរដ្ឋអាមេរិក បាននិយាយប្រាប់ថា បុគ្គលអ៊ុយក្រែនទាំង៤រូបនោះ មានការជាប់ពាក់ព័ន្ធជាមួយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់រុស្ស៊ី និងបានធ្វើសកម្មភាពណែនាំដោយត្រង់ដល់ភ្នាក់ងារទាំងនោះ ស្របពេលដែលរុស្ស៊ីបន្តគម្រាមដល់អ៊ុយក្រែន។ សហរដ្ឋអាមេរិកបានបញ្ជាក់ឈ្មោះសមាជិករដ្ឋសភាបច្ចុប្បន្នអ៊ុយក្រែន គឺលោក Taras Kozak និងលោក Oleh Voloshyn ហើយនិងលោក...
ថ្ងៃទី២០ ខែមករា មួយឆ្នាំមុន ថ្លែងក្នុងសុន្ទរកថា ឡើងកាន់មុខតំណែង អ្នកដឹកនាំអាមេរិក បានស្បថស្បែថា នឹងយកឈ្នះលើជំងឺកូវីដ១៩ ព្រមនឹងធ្វើឱ្យអាមេរិក ដែលបែកបាក់គ្នា មានសាមគ្គីភាពឡើងវិញ ។ នៅពេលនោះ ពាក្យសម្បថនេះ បាននាំមកនូវក្តីសង្ឃឹម ដល់ប្រជាជនអាមេរិក ដែលទើបរងផលប៉ះពាល់ ពីភាពចលាចលនៅវិមានរដ្ឋសភា អាមេរិក និងការរីករាលដាល នៃជំងឺកូវីដ១៩ ។...
បរទេស ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នឹងជួបពិភាក្សាគ្នានៅទីក្រុងហ្សឺណែវ នៅពេលក្រោយ ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា រុស្ស៊ីអាចនឹងឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ លោក...
បរទេស ៖ នាយករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេស គឺលោក Boris Johnson កាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា ការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន នឹងក្លាយជា “គ្រោះមហន្តរាយសម្រាប់ពិភពលោក” ដោយនិយាយថា លោកនឹងឈរនៅពីក្រោយរដ្ឋាភិបាលទីក្រុង គៀវ ប្រឆាំងនឹងការឈ្លានពាននេះ។ យោងតាមសារព័ត៌មាន THE HILL ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ ២០២២...
សេអ៊ូល៖ សហរដ្ឋអាមេរិក និងជប៉ុន បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្ដ ចំពោះការរំសាយ អាវុធនុយក្លេអ៊ែរទាំងស្រុង នៅឧបទ្វីបកូរ៉េ ដោយជំរុញឱ្យកូរ៉េខាងជើង ត្រឡប់ទៅសន្ធិសញ្ញាមិនរីកសាយភាយ (NPT) វិញយ៉ាងឆាប់រហ័ស។ ប្រទេស ទាំង នោះ ក៏ បាន ជំរុញ ឱ្យ ប្រទេស សមាជិក អង្គការសហប្រជាជាតិ ទាំងអស់...
សេអ៊ូល៖ ទិន្នន័យគយបានបង្ហាញ នៅថ្ងៃសុក្រនេះឲ្យដឹងថា ការនាំចេញរបស់កូរ៉េខាងត្បូង បានកើនឡើង ២២ភាគរយក្នុងរយៈពេល ២០ ថ្ងៃដំបូងនៃខែមករា ដោយសារតម្រូវការដ៏រឹងមាំសម្រាប់បន្ទះសៀគ្វី (ឈីប) និងផលិតផលប្រេង។ យោងតាមទិន្នន័យពីសេវាគយកូរ៉េបានឱ្យដឹងថា ការនាំចេញទៅក្រៅប្រទេសរបស់ប្រទេសមានចំនួន ៣៤,៤ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេលពីថ្ងៃទី០១-២០ ខែមករា ធៀបនឹង ២៨,២២ ពាន់លានដុល្លារកាលពីឆ្នាំមុន។ ទិន្នន័យបានបង្ហាញថា ការនាំចូលបានកើនឡើង ៣៨,៤ភាគរយកាលពីឆ្នាំមុនដល់...
ហ្សាការតា៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ថា តុលាការមួយក្នុងប្រទេសឥណ្ឌូនេស៊ី បានកាត់ទោសសមាជិកនាំមុខគេ នៃក្រុមសកម្មប្រយុទ្ធឥស្លាម ដែលបានប្រព្រឹត្តការបំផ្ទុះគ្រាប់បែក នៅកោះបាលីក្នុងឆ្នាំ២០០២ ឱ្យជាប់ជាប់ពន្ធនាគាររយៈពេល១៥ឆ្នាំ ។ តុលាការនៅទីក្រុងហ្សាការតា បានរកឃើញថា លោក Zulkarnaen វ័យ៥៨ឆ្នាំមានទោសពីបទបង្កឲ្យមានអំពើភេរវកម្មកើត ឡើង ។ គាត់ត្រូវស្ថិតនៅក្នុងបញ្ជី...
ប៉េកាំង ៖ ទីភ្នាក់ងារព័តមានចិនស៊ិនហួ បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹង កាលពីពេលថ្មីៗនេះថា ប្រទេសចិន បានបង្ហាញពីផែនការមួយ ដែលគូសបញ្ជាក់ អំពីគោលដៅសំខាន់ៗ សម្រាប់ការអភិវឌ្ឍបណ្តាញ ដឹកជញ្ជូន ក្នុងដំណាក់កាលផែនការ ៥ឆ្នាំ លើកទី១៤ (២០២១-២០២៥) ។ ផ្លូវរថភ្លើងល្បឿនលឿន នឹងលាតសន្ធឹងដល់ប្រវែង សរុប៥០.០០០គីឡូម៉ែត្រ ក្នុងឆ្នាំ២០២៥ ពោលគឺកើនឡើងពី៣៨...
តេអេរ៉ង់ ៖ ដំណើរទស្សនកិច្ចប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi បានសរសើរ ទំនាក់ទំនងអ៊ីរ៉ង់-រុស្ស៊ី និងបានបង្ហាញ ពីការត្រៀមខ្លួន ក្នុងការជំរុញទំនាក់ទំនងរបស់ប្រទេសទាំងពីរ ខណៈដែលលោកខាងលិច បន្តជាមួយនឹងគោលនយោបាយ ពង្រីករបស់ខ្លួន។ លោក Raisi បានឲ្យដឹង នៅក្នុងសុន្ទរកថាទៅកាន់សម័យប្រជុំពេញអង្គ នៃរដ្ឋ Duma ដែលជាសភា ជាន់ទាបរបស់រុស្ស៊ីថា “ការពង្រឹងទំនាក់ទំនងអ៊ីរ៉ង់-រុស្ស៊ី...
វ៉ាស៊ីនតោន ៖ សប្តាហ៍នេះ គឺ ជាខួបមួយឆ្នាំចាប់តាំងពីប្រធានាធិបតី សហរដ្ឋអាមេរិកលោក ចូ បៃដិន ចូលកាន់តំណែង ជាមួយនឹងការធ្លាក់ចុះ នៃការវាយតម្លៃ និងអាទិភាពសំខាន់ៗ ដែលមិនអាចដោះស្រាយបាន។ កាលពីមួយឆ្នាំមុន នៅពេលដែលលោក បៃដិន បាននិយាយទៅកាន់ប្រជាជាតិ ដែលបែកបាក់គ្នា ប៉ុន្មានសប្តាហ៍បន្ទាប់ពីកុប្បកម្ម របស់វិមានកាពីតូល របស់សហរដ្ឋអាមេរិកថា លោកនឹងនាំមកនូវការរួបរួមឡើងវិញ...