ភ្នំពេញ៖ រយៈពេល៤ខែ នៃការចូលកាន់តំណែង ជារដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងនីតិកាលទី៧នេះ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំក្រសួងការងារអនុវត្តអនុសាសន៍ទាំង ៦ចំណុច របស់នាយករដ្ឋមន្ត្រីគ្រប់ជ្រុងជ្រោយ។ ជាអនុសាសន៍ដែលសម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ចំនួន៦ចំណុច កាលពីថ្ងៃទី២៩ ខែសីហា ដើមអាណត្តិដើម្បីអនុវត្តឱ្យបាននៅឆ្នាំ២០២៣នេះ។ នេះបើតាមលោក...
ភ្នំពេញ ៖សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសស្វាគមន៍ការត្រឡប់មកវិញរបស់ នាវាទេសចរណ៍ខ្នាតយក្ស Westerdam ដោយបាននាំអ្នកទេសចរជាង ២០០០នាក់មកកាន់កម្ពុជាសារជាថ្មី ខណៈការមកដល់នេះនឹងធ្វើឱ្យពិភពលោកកាន់តែស្គាល់កម្ពុជាបន្ថែមទៀត។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានឱ្យដឹងថា នាវាទេសចរណ៍ខ្នាតយក្ស របស់សហរដ្ឋអាមេរិកមួយនេះ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ នាវាទេសចរណ៍ដ៏ល្បីឈ្មោះ Westerdam បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ម្ដងទៀតក្រោយធ្លាប់ចូលចតកាលពី៣ឆ្នាំមុន អំឡុងការរាតត្បាតជំងឺកូវីដ-១៩។ នាវាទេសចរណ៍ Westerdam ចូលចតនៅកំពង់ផែរបស់កម្ពុជា នាពេលនេះ ដោយបាននាំភ្ញៀវទេសចររាប់ពាន់នាក់ផងដែរ។ ចំពោះពិធីទទួល ភ្ញៀវទេសចរបានធ្វើឡើងក្រោមវត្តមានលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ នាវាទេសចរណ៍នេះ នឹងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បានចាត់ទុកក្រុមអ្នកប៉ុនប៉ង តាមបំផ្លាញ គម្រោងព្រែកជីកហ្វូណនតេជោ សែន ជាអ្នកយកជើងរាទឹក។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោក សយ សុភាព បានបង្ហោះនូវរូបភាពមួយសន្លឹក ដោយភ្ជាប់នូវខ្លឹមសារថា « ពួកយកជើងរាទឹក។ មិនមែនដូចប្រទេសដ៏ទៃខ្ចីលុយចិន...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ បាននិង កំពុងរៀបចំសន្និបាត បូកសរុបលទ្ធផល ការងារ ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ...
ភ្នំពេញ ៖ លោក ម៉ៅ សុផាន់ ប្រធានក្រុមការងារ រាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាតបូក សរុបលទ្ធផល ការងារឆ្នាំ២០២៣ និងលើកទិសដៅ សម្រាប់អនុវត្តបន្តឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តព្រះវិហារ ។ ក្នុងឱកាសនោះ លោក គីម រឹទ្ធី...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅថ្ងៃខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាម ស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកប ដោយជោគជ័យនយោបាយឈ្នះ ឈ្នះ និងខួប៥ឆ្នាំ នៃការកសាង វិមានឈ្នះ ឈ្នះ អាជ្ញាធរ នឹងធ្វើការបញ្ចៀសចរាចរ យានយន្តគ្រប់ប្រភេទ ជាបណ្ដោះអាសន្ន ចាប់ពីគល់ស្ពានព្រែកព្នៅ រហូតដល់ផ្លូវជាតិលេខ៦ ក្នុងថ្ងៃ២៩ ដល់ថ្ងៃ៣១ធ្នូ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានបញ្ចប់ការធ្វើតេស្ត ដាក់ឲ្យដំណើការអនុស្ថានីយទំនើប ក្នុងអាគារ តង់ស្យុង ២៣០/១១៥/២២គីឡូវ៉ុល ដែលមានទីតាំង ក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ រួមនឹងខ្សែបញ្ជូនតង់ស្យុង ២៣០គីឡូវ៉ុល ភ្ជាប់ពីអនុស្ថានីយក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មកអនុស្ថានីយថ្មីនេះ ។ គម្រោងសាងសង់អនុស្ថានីយនេះ រួមនឹងខ្សែបញ្ជូន ២៣០គីឡូវ៉ុល...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) សេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ...
ភ្នំពេញ៖ អនុវត្តតាមបទបញ្ជាផ្ទាល់របស់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ករណីរថយន្ត Hammer បើកបុក មនុស្ស ស្លាប់ ចំនួន០២នាក់ (ម្តាយកូន និង០១នាក់) ប្តីរងរបួសធ្ងន់ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅនេះ រថយន្ដត្រូវបានសមត្ថកិច្ចរកឃើញហើយ...