ភ្នំពេញ៖ លោក Yasuhisa Ojima ប្រធានស្ថានតំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ (International Monetary Fund – IMF) ប្រចាំកម្ពុជាបានថ្លែងអោយដឹងថា មូលនិធិរូបិយវត្ថុអន្តរជាតិ នឹងបន្តជួយគាំទ្រកម្ពុជា តាមរយៈការបន្តកិច្ចសហប្រតិបត្តិការ ជាប្រពៃណីកន្លងមក និងបានគូសបញ្ជាក់ ពីក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការពិសេស ក្នុងនោះរួមមាន មូលនិធិហិរញ្ញប្បទានរហ័ស (Rapid Financing Facility)...
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ លោក ផាម ប៊ិញមិញ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋសង្គមនិយម វៀតណាម លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-អង្គការសហប្រជាជាតិ (AUMM) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ ជាមួយនឹងរដ្ឋមន្រ្តីការបរទេសអាស៊ានដទៃទៀត អគ្គលេខាធិការ...
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ និងលោកស្រី គង់ សំអូន ប្រធានក្រុមការងារ ចុះជួយសង្កាត់ព្រៃស អមដំណើរដោយ ចៅសង្កាត់ ចៅសង្កាត់រង...
ភ្នំពេញ ៖ សិស្សានុសិស្ស នៅក្នុងវិទ្យាស្ថានជាតិអប់រំពិសេស បានទទួល អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាសម្ភារសិក្សា សម្ភារបរិក្ខាពេទ្យ និងគ្រឿងឧបភោគ បរិភោគ និងរៀបចំអាហារថ្ងៃត្រង់ សម្រាប់ក្មួយ តាមរយៈលោក ហ៊ុន ម៉ាណែត និង លោកស្រី ពេជ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន...
បន្ទាយមានជ័យ ៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ព្រឹក វេលាម៉ោង ៥:២០នាទី ទំនប់អាងខៃដនត្រូវបានបាក់១៥ម៉ែត្រ នៃប៉ែកខាងជើងទំនប់អាង ហើយទឹកបានហូរកាត់ថ្នល់ជាតិលេខ៥ ប្រវែង ៥៦០ម៉ែត្រ និងមានជម្រៅ ២តឹក។ សូមពុកម៉ែមាមីង បងប្អូន មេត្តាជ្រាបជាព័ត៌មាន សូមមានការ យកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ធ្វើដំណើរឆ្លងកាត់...
ភ្នំពេញ ៖ ក្រោមព្រះរាជហឫទ័យខ្វល់ខ្វាយជានិច្ចអំពីបញ្ហាគ្រោះជំនន់ទឹកភ្លៀង ដែលកំពុងកើតមានតាម បណ្តាខេត្តនានា នៃព្រះរាជាណាចក្រកម្ពុជា និងទុកដាក់ខ្ពស់អំពីសុខទុក្ខរបស់ប្រជានុរាស្រ្ត នាវេលាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព...
(ភ្នំពេញ)៖ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ឈួរ សុខា មេបញ្ជាការរងកងពលតូចលេខ៧០ និងលោកស្រី ហុី សូរ្យាភា ជាប្រធានមន្ទីរពេទ្យសូរិយា រួមជាមួយលោក ហោ សេរីវឌ្ឍន៍ ប្រធានផ្នែកក្រៅប្រព័ន្ធ ជាសមាជិកអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ព្រមទាំងក្រុមការងារបានចូលរួមសហការបញ្ជូនក្រុមគ្រូពេទ្យជំនាញ ដើម្បីចុះពិនិត្យព្យាបាលជំងឺ និងចែកថ្នាំជូនដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋ...
ភ្នំពេញ៖ លោក Chung Sye-kyun នាយករដ្ឋមន្ត្រីកូរ៉េ បានថ្លែងកោតសរសើរដល់ ការអនុវត្តដំណើរការលទ្ធិប្រជាធិបតេយ្យ នៅប្រទេសកម្ពុជា ។ យោងតាមបណ្ដាញសង្គមហ្វេសប៊ុក លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំកូរ៉េ នៅថ្ងៃទី២០ តុលានេះ បានឲ្យដឹងថា លោកបានជួបសំដែងការគួរសម និងពិភាក្សាការងារមួយចំនួន ជាមួយលោកនាយករដ្ឋមន្ត្រីកូរ៉េ Chung...
ភ្នំពេញ ៖ លោកស្រី វេជ្ជបណ្ឌិត ភុី សូរ្យាភា និងលោក ហោ សេរីវឌ្ឍន៍ ប្រធានផ្នែកក្រៅប្រព័ន្ធ និងជាសមាជិកអចិន្ត្រៃយ៍នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានប្រគល់ថ្នាំពេទ្យជាច្រើនមុខនិងស្បែកជើងការពារទឹកចំនួន២០០គូ ជូនលោកឧត្តមសេនីយ៍ទោ ឈួ សុខា មេបញ្ជាការរងកងពលតូចលេខ៧០។ ការប្រគល់នេះ ធ្វើឡេីងនៅទីតាំងសង្រ្គោះផ្សារព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ទទួលរងការលិចលង់ដោយទឹកជំនន់ផ្ទាល់តែម្តង នៅព្រឹកថ្ងៃទី២០...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បាន សម្រេចកែតម្រូវ កាលបរិច្ឆេទនៃដំណើរ ការជ្រើសរើសអាហារូបករណ៍ ចូលរៀនថ្នាក់បរិញ្ញាបត្រ មិនបង់ថ្លៃសិក្សា ១០០% នៅតាមគ្រឹះស្ថានឧត្តមសិក្សា សម្រាប់ឆ្នំាសិក្សា ២០២០-២០២១ ៕