ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានហាមឃាត់ការ នាំចូលផ្លែទុរេនស្រស់ ពីប្រទេសវៀតណាម និងថៃ ក្រោយ ពីអាជ្ញាធរគយ នៃប្រទេសចិន បានរកឃើញ មានផ្ទុកសារធាតុ Basic Yellow 2 ឬ Auramine O និង Cadmium ។ នេះយោងតាមលិខិត...
ភ្នំពេញ៖ លោកបណ្ឌិត ស៊ុផាឆៃ វីរៈភូជុង នាយកប្រតិបត្តិនៃទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងជាអ្នកជួយសម្របសម្រួលការងារជាមួយភាគីថៃ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងអ្នកឧកញ៉ា សំអាង វឌ្ឍនៈ តំណាងក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញចូលរួមពិធីសន្និសីទសារព័ត៌មានស្ដីពី “ព្រឹត្តការណ៍ប្រកួតកីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៥...
ភ្នំពេញ ៖ សមត្ថកិច្ច បានរកឃើញជនបរទេស ចំនួន២៣០ នាក់ ក្នុងនោះ មានជនជាតិថៃ ចំនួន ១២៣នាក់ កំពុងសំងំលាក់ខ្លួនលួចលាក់ធ្វើប្រតិបត្តិការអនឡាញខុសច្បាប់ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានមេក្លោងជាជនជាតិចិន។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។ គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ...
ភ្នំពេញ៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌នៅព្រឹកថ្ងៃ២៤ កុម្ភៈនេះ បានអញ្ជើញជាតំណាងរាជរដ្ឋាភិបាល ចូលរួមកិច្ចប្រជុំដើម្បីបំភ្លឺលើ សេចក្តីព្រាងច្បាប់ស្ដីពីការប្រឆាំងការ មិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើង ក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និងសេចក្ដីព្រាងច្បាប់ស្ដីពីការចាត់ចែង ជាបណ្ដោះអាសន្ននូវវត្ថុចាប់យក ជាមួយគណៈកម្មការនីតិកម្ម និងយុត្តិធម៌ និងគណៈកម្មការនានា នៃព្រឹទ្ធសភា។ សេចក្តីព្រាងច្បាប់ស្ដីពីការប្រឆាំងការ មិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាល នៃកម្ពុជាប្រជាធិបតេយ្យដែលមាន៧មាត្រា ត្រូវបានរដ្ឋសភា...
កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យ វឌ្ឍនភាពគម្រោងសាងសង់ទឹកស្អាត ៣ទីតាំងការដ្ឋាន ក្នុងក្រុងកំពង់ចាម ។ បន្ទាប់ពីបានចុះពិនិត្យវឌ្ឍនភាព នៃគម្រោងខាងលើនេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ឲ្យដឹងថា គម្រោងសាងសង់ទឹកស្អាតក្នុងរយះពេលតាំងពីចុះកិច្ចសន្យារហូតដល់ថ្ងៃទី៣១ ខែមករា...
ខេត្តកំពង់ធំ: យុវជនពីរនាក់បានជិះម៉ូតូម៉ាក Dream C125 ក្នុងល្បឿនលឿន និងក្នុងស្ថានភាពស្រវឹង រេចង្កូតបុកដើមកាស្យា បណ្តាលឲ្យម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយម្នាក់ទៀតស្លាប់បន្ទាប់ពី បញ្ជូនទៅមន្ទីរពេទ្យខេត្តកំពង់ធំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីម៉ោង ២០:១៥ នាទីយប់ ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅចំណុចផ្លូវអាស៊ានវៀង ផ្សារកំពង់ថ្ម ក្នុងភូមិធន់មោង...
ភ្នំពេញ ៖ គិតត្រឹមរយៈពេល៣សប្ដាហ៍ ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ មន្រ្តីអត្តសញ្ញាណកម្ម បានបន្តផ្តល់សេវា ជូនប្រជាពលរដ្ឋទូទាំងប្រទេស បានចំនួន៦ម៉ឺនសេវា។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមអ្នកនាំពាក្យ សេវាបានផ្តល់ ជូនប្រជាពលរដ្ឋនោះរួមមាន លិខិតឆ្លងដែនជាង ២៣.១៨៤ម៉ឺនក្បាល លិខិតធ្វើដំណើរជាង ៣.៥១២ពាន់ក្បាល...
ភ្នំពេញ៖ ពលករខ្មែរ ដែលទើបធ្វើតេស្តប្រឡង ចេញទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ បានបង្ហាញការប្តេជ្ញាថា មិនចូលរួមបាតុកម្ម ដែលញុះញង់ដោយ ក្រុមប្រឆាំងជ្រុលនិយម ដែលកំពុងរៀបចំរុញបញ្ហាកោះគុត ឱ្យប្រទេសជាតិធ្លាក់ចូលក្នុងជ ម្លោះការទូត និង ការបែកបាក់ជាតិ។ ដូចនេះ គួរតែមានការជឿជាក់លើ រាជរដ្ឋាភិបាលកម្ពុជាក្នុងការ ដោះស្រាយបញ្ហាព្រំដែន តាមរយៈការចរចារដោយសន្តិវិធី។ លោក ផាន់ ចាន់រដ្ឋ ជាពលករខ្មែរដែល...
ឧត្ដរមានជ័យ៖លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ និងលោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តឧត្ដរមានជ័យ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំបងប្អូនមន្ត្រីរាជការ សមាជិក-សមាជិកាក្រុមប្រឹក្សា គណៈអភិបាល មន្ទីរអង្គភាពជុំវិញខេត្ត និងបងប្អូនប្រជាពលរដ្ឋចូលរួមអបអរសាទរ និងរៀបចំពិធីក្រុងពាលី បើកការដ្ឋានសាងសង់អគារ ៤ខ្នងរួមគ្នា មានដូចជា អគាររដ្ឋបាលសាលាខេត្ដ ផ្ទះមុខងាររបស់ក្រុមប្រឹក្សាខេត្ត...
សៀមរាប ៖ ព្រឹត្តិការណ៍ក្បួនដង្ហែរតុក្តតាយក្ស ក្នុងក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី២២ កុម្ភៈ បានសង្កេតឃើញ មហាជន ភ្ញៀវទេសចរជាតិ និងភ្ញៀវបរទេស ឈរអបសងខាងផ្លូវ ដើម្បីអបអរសាទរ និងសប្បាយរីករាយ ប៉ាន់ប្រមាណជា ១ម៉ឺននាក់។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក រដ្ឋបាលខេត្តសៀមរាប។ គម្រោងតុក្កតាយក្ស ចាប់បង្កើតនៅឆ្នាំ ២០០៧ ដោយសិល្បករជនជាតិ...