ភ្នំពេញ ៖ តាមរយៈបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក សម រង្ស៊ី បានបង្ហាញសំបុត្រយន្តហោះ និងប្រកាសថា នឹងចេញដំណើរពីទីក្រុងប៉ារីស ប្រទេសបារាំងនាថ្ងៃ៧ វិច្ឆិកា ហើយនឹងទៅដល់ប្រទេសថៃ៨ វិច្ឆិកា ដើម្បីត្រៀមទៅដល់ប្រទេសកម្ពុជា ថ្ងៃ៩ វិច្ឆិកា ខាងមុខនេះ៕
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នឹងអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និសីទ អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិនលើកទី១២ ដែលប្រារព្ធធ្វើឡើង នៅខេត្តសៀមរាប។ យោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា សន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិនលើកទី១២ នឹងត្រូវធ្វើឡើងក្រោមប្រធានបទ «តួនាទីព្រះរាជអាជ្ញាក្នុងការ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅក្នុងតំបន់»។ សន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិនលើកទី១២ មានរយៈពេលពីរថ្ងៃនេះ នឹងមានការអញ្ជើញចូលរួមពី អគ្គព្រះរាជអាជ្ញាអគ្គរដ្ឋអាជ្ញាឬប្រធានប្រតិភូមកពីបណ្តាប្រទេលស នៃសមាគមអាស៊ាន និងប្រទេសចិនផងដែរ៕
ភ្នំពេញ៖ ក្នុង ឱកាសអញ្ជេីញចូលរួម កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២២សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានគាំទ្រគំនិតផ្តួចផ្តើមរបស់ជប៉ុន ក្នុងការបង្កើតឲ្យ មានកិច្ចសន្ទនា អាស៊ាន-ជប៉ុន។ សម្តេចតេជោ បានមានប្រសាសន៍ក្នុងកិច្ចប្រជុំកំពូល អាស៊ាន-ជប៉ុនថា “កម្ពុជាសូមសំដែងនូវ ការគាំទ្រគំនិតផ្តួចផ្តើម របស់ជប៉ុន ក្នុងការបង្កើតឲ្យមានកិច្ចសន្ទនា អាស៊ាន ជប៉ុន ស្តីពីបដិវត្តន៍ឧស្សាហកម្មទី៤...
ភ្នំពេញ ៖ ខណៈនៅសល់៤ថ្ងៃទៀត បុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា នឹងចូលមកដល់ ហើយបន្តបុណ្យអុំទូក អកអំបុក និងសំពះព្រះខែចាប់ពីថ្ងៃ១០-១២ វិច្ឆិកា សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីបានក្រើនរំលឹកឲ្យជនរួមជាតិ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមកំសាន្ត ជាពិសសត្រៀមអំបុក , ចេកទុំ , ដូងខ្ចីដើម្បីទទួលទាន ទាំងអស់គ្នា...
ភ្នំពេញ ៖ ក្រុមលោក កឹម សុខា បានស្នើទៅក្រុមលោក សម រង្ស៊ី កុំយកមេខ្លួនទៅផ្សារ ភ្ជាប់ជាមួយលោក សម រង្ស៊ី ក្នុងករណីដំណើរមាតុភូមិនិវត្ត នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ ព្រោះលោក កឹម សុខា មិនបានដឹងលឺ អំពីរឿងនេះឡើយ ។...
ភ្នំពេញ៖ ក្រោយពីស្នើឲ្យរដ្ឋសភាពន្យាពេលអនុម័ត សន្ធិសញ្ញាបំពេញបន្ថែម ព្រំដែនរដ្ឋរវាង កម្ពុជា-វៀតណាម មិនបានសម្រេច នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន(គ ប ម) បានបង្ហាញការសោកស្តាយចំពោះការអនុម័តនេះ។ ជាមួយនឹងការសោកស្តាយគណបក្សនេះ បានលើកឡើងទៀតថា មរតកប្រវត្តិសាស្ត្រនៃនយោបាយដឹកនាំរដ្ឋ នឹងស្ថិតនៅខាងគណបក្ស ដឹកនាំរាជរដ្ឋាភិបាល ហើយភាពឈឺចាប់ នឹងដក់ក្នុងដួងចិត្តប្រជាពលរដ្ឋម្ចាស់ ប្រទេស ព្រមទាំងមានសំណួរច្រើន...
ភ្នំពេញ៖ ពិធីផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ជាមួយសមាជិកគណបក្សប្រជាជកម្ពុជា ថ្នាក់ស្រុក ឃុំ ភូមិ ចំនួន ៥៩៩នាក់ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្រោមអធិបតីភាព លោកឧកញ៉ា បណ្ឌិត ទ្រី ភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩។...
ភ្នំពេញ ៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានបង្ហាញអារម្មណ៍ពិតថា លោកមិនខ្វល់ពីការវិលចូល ស្រុកវិញរបស់លោក សម រង្ស៊ីនោះទេ សំខាន់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ គឺលោកដឹងតែចូលរួមចូលរួមជាមួយ ព្រះមហាក្សត្រខ្មែរដើម្បីរំលឹកខួបទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ។ លោកបានលើកឡើងក្នុងហ្វេសប៊ុកនាព្រឹកថ្ងៃទី៥ វិច្ឆិកា ថា “ខ្ញុំអត់ខ្វល់ទេនរណាមក...
ភ្នំពេញ ៖ ខណៈកាន់តែជិតចូលដល់ ថ្ងៃមាតុភូមិនិវត្ត របស់លោក សម រង្ស៊ី គឺនៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្រុមទាហ៊ានឈុតខ្មៅថៃ ប្រចាំច្រកព្រំដែនអានសេះ បានបិទរូបថតមុខសញ្ញា ទណ្ឌិតទាំង៩នាក់ នៅមាត់ច្រកចូលព្រំដែន។ អ្នកទាំង៩នោះរួមមាន៖ លោក សម រង្ស៊ី , អ្នកស្រី មូរ...
ភ្នំពេញ ៖ សម្រាប់ថ្ងៃទី ០៩ វិច្ឆិកា ខាងមុខនេះ ផែនការលោក សម រង្ស៊ី ដែលចង់ប្រមូលផ្តុំកម្លាំងមហាជន និងកម្លាំងប្រដាប់អាវុធ ធ្វើរដ្ឋប្រហារផ្តួល រំលំរដ្ឋាភិបាល ស្របច្បាប់ ដឹកនាំដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្តូររបបរាជានិយមអាស្រ័យធម្មនុញ ច្បាស់ជាទទួលបរាជ័យ ទាំងស្រុងមិនអាចប្រកែក បានឡើយ...