ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង នគរបាលជាតិ បានឱ្យដឹងថា កងកម្លាំងនគរបាលជាតិ ការពារសន្ដិសុខ និងសណ្ដាប់ធ្នាប់សាធារណៈក្នុងព្រឹត្តិការណ៍កីឡាអាស៊ាន ប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ មានចំនួនច្រើន ដូចពេលព្រឹត្តិការណ៍ កីឡាស៊ីហ្គេមទើបបញ្ចប់នាពេលថ្មីៗនេះ។ សូមបញ្ជាក់ថា កម្ពុជា នឹងរៀបចំធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN...
ភ្នំពេញ ៖ ប្រតិភូកីឡាប៉ារ៉ាឡាំពិក នៃបណ្ដាប្រទេសក្នុងតំបន់ប្រមាណ ៩៥០នាក់ បានធ្វើដំណើរមកដល់កម្ពុជា ជាបន្ដបន្ទាប់ នៅថ្ងៃទី៣១ ខែឧសភានេះ ដើម្បីត្រៀមចូលរួមការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ចាប់ពីថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ ។ ចំពោះការធ្វើដំណើរមកកម្ពុជា ឥណ្ឌូនេស៊ី បានប្រើប្រាស់យន្ដហោះពិសេស ២គ្រឿង សម្រាប់ដឹកជញ្ជូនប្រតិភូ កីឡារបស់ខ្លួន...
ភ្នំពេញ ៖ នៅថ្ងៃទី៣ និងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ខាងមុខ នឹងមានការរៀបចំពិធីបើក និងពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ព្រឹត្តិការណ៍នេះ នឹងប្រារព្ធឡើងក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកទឹកចិត្ត ដល់អត្តពលិកពិការភាពទាំងអស់ ប្រឹងប្រែងនៅក្នុងការប្រកួតកីឡា អាស៊ានប៉ារ៉ាហ្គេម ទៅតាមជំនាញវិជ្ជាជីវៈកីឡានីមួយៗ ត្រូវរៀបចំខ្លួនឱ្យសមជាម្ចាស់ផ្ទះ ជាមួយដៃគូប្រកួត។ នាឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយកីឡាករកីឡាការិនី អាស៊ានប៉ារ៉ាហ្គេមលើកទី១២ នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន...
ភ្នំពេញ ៖ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី បានលើកឡើងថា ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃ៣-៩មិថុនា គឺជាឱកាសសម្រាប់អត្តពលិកពិការបង្ហាញសមត្ថភាពរបស់ពួកគាត់ ។ តាមរយៈហ្វេសប៊ុកនាថ្ងៃ២៤ ឧសភា លោក ហ៊ុន ម៉ានី ថា ឱកាសក្នុងការបង្ហាញសមត្ថភាពរបស់ពួកគាត់នេះ គឺត្រូវផ្តល់កម្លាំងចិត្ត ។ លោកថា “អត្តពលិកពិការត្រូវការគាំទ្រ និងការលើកទឹកចិត្តពីពួកយើង។...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ឲ្យដឹងថា សម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២កន្លងមកនេះ មានកងកម្លាំងអង្គរក្ស២ពាន់នាក់របស់សម្តេចត្រូវបានរៀបចំហ្វឹកហាត់យ៉ាងល្អ ក្នុងការត្រៀមបំរុងសម្រាប់ការពារសន្តិសុខ ប្រសិនបើមានហេតុការណ៍ណាមួយកើតឡើងពួកគេ នឹងជួយបានភ្លាមៗតែម្តង ។ សម្តេចថា ការដាក់អង្គរក្សនេះ ដោយអ្នកខ្លះក៏មិនដឹងនោះទេ។ ការទម្លាយពីការដាក់កំលាំងសម្ងាត់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ ត្រូវបានសម្តេចតេជោឲ្យដឹងក្នុងពិធីសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា នាព្រឹកថ្ងៃទី២៤ឧសភា ។...
ភ្នំពេញ ៖ ក្រោយកម្ពុជាទទួលបានជោគជ័យធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ស៊ីហ្គេមនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា បើមិនមានចំណែកនៃគំនិតផ្តួចផ្ដើមខ្សែក្រវាត់មួយ ផ្លូវមួយរបស់មិត្តដែកថែបចិនទេ កម្ពុជាក៏ពុំមានមូលដ្ឋានគ្រប់គ្រាន់ សម្រាប់រៀបចំការប្រកួតស៊ីហ្គេមនេះឡើយ។ ក្នុងពិធីជួបសំណេះសំណាលជាមួយ កម្មករ និយោជិត ទស្សនាពិព័រណ៍សមិទ្ធផល និងសម្ពោធដាក់ឲ្យដំណើរការរោងចក្រផលិតសំបកកង់ អបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ...
ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជានឹងឆ្លាក់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅវិមានឈ្នះ ឈ្នះ ដើម្បីទុកជាតឹកតាងអណះអំណាងជាប្រវត្តិសាស្រ្តដ៏អស្ចារ្យរុងរឿងល្បីល្បាញររបស់កម្ពុជា សម្រាប់កូនចៅគ្រប់ជំនាន់គ្រប់មជ្ឈដ្ឋានទាំងក្នុងនិងក្រៅប្រទេសបានឃើញបានដឹងពីព្រឹត្តិការណ៍កីឡាដ៏ធំមួយនេះ។ យោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣បានឱ្យដឹងបន្ថែមថា ក្រៅពីអត្ថន័យ និងពាក្យស្លោកនានាដែលលេចធ្លោក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នឹងមានការឆ្លាក់នូវអត្តពលិកឆ្នើមកម្ពុជាដែលមានស្នាដៃ និងដែលទទួលបានការវាយតម្លៃខ្ពស់ពីគណៈកម្មការផ្នែកកីឡារៀបចំឱ្យទៅជាតឹកតាងចម្លាក់នៅវិមានឈ្នះ ឈ្នះ។ សេចក្ដីប្រកាសបានឱ្យដឹងទៀតថា រាជរដ្ឋាភិបាលនឹងរៀបចំចងក្រងនូវកម្រងវីដេអូឯកសារប្រវត្តិសាស្រ្តនូវព្រឹត្តិការណ៍ទាំងមូល ក៏ដូចជាវីដេអូនៃគ្រប់វិញ្ញាសារនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រកបដោយភាពជោគជ័យ និងសោមនស្សរីករាយក្រៃលែង។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា អត្តពលិកក្រសួងមហាផ្ទៃ រួមចំណែកប្រជែងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅប្រទេសកម្ពុជា នាពេលកន្លងទៅ បានមេដាយចំនួន ១៣២គ្រឿង ក្នុងចំណោមមេដាយកម្ពុជាទទួលបានសរុប ២៨២គ្រឿង។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេច...
ភ្នំពេញ៖បន្ថែមពីអ្វីដែលជាភាពជោគជ័យនៃ ការរៀបចំព្រឹត្តិការណ៍កីឡា អាស៊ីអាគ្នេយ៍លើកទី៣២ (SEA GAMES ២០២៣ ) ប្រទេសកម្ពុជាក៏នឹងត្រៀម ខ្លួនក្នុងការធ្វើជាម្ចាស់ផ្ទះនៃការរៀបចំ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ (ASEAN Para Games ) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម (ASEAN Para...