ក្លឹបលីកកំពូលអារ៉ាប់ ដែលកំពុងមានវត្តមាន របស់កីឡាករ CR7 នោះត្រូវបានសហព័ន្ធ បាល់ទាត់លីគនេះពិន័យ មិនអនុញ្ញាតិឲ្យធ្វើការ ចុះឈ្មោះកីឡាករចំណូលថ្មី បានទៀតឡើយ រហូតដល់រឿងក្តីមួយ ត្រូវបានដោះស្រាយជាមុនសិន ។ យោងតាមការចេញផ្សាយ របស់ The Goal បានបញ្ជាក់ថា ក្លឹបនេះបានខកខាន ក្នុងការទូទាត់ប្រាក់តម្លៃខ្លួន របស់អតីតកីឡាករក្លឹប Leicester City...
យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធ Lukaku នឹងមិនធ្វើការវិលត្រឡប់ចូលរួមហ្វឹកហាត់ ជាមួយនឹងក្លឹបតោខៀវ Chelsea វិញនោះឡើយ នៅថ្ងៃពុធនេះតាមផែនការ ។ ប្រភពដដែល បានបន្តទៀតថា គាត់នឹងត្រូវរងចាំការសម្រេចចិត្ត របស់ក្លឹបអ៊ីតាលី Inter Milan ជាមុនសិនថា តើនឹងយល់ព្រមចំណាយលុយ ដើម្បីផ្តាច់កុងត្រារបស់គាត់នៅអង់គ្លេស...
កីឡាករខ្សែការពារមាឌធំសញ្ជាតិអង់គ្លេស Harry Maguire ត្រូវបានគេដឹងថាបានធ្វើដំណើរ ទៅហ្វឹកហាត់បាល់ដល់ប្រទេសប៉ទុយហ្គាល់ដោយសង្ឃឹមថា អាចមានឳកាសក្នុងការវិលត្រឡប់ជាមួយនឹងក្លឹបបិសាចក្រហម Man UTD ក្នុងឈុត១១នាក់ដំបូង។ កន្លងមកតែងតែមានព័ត៌មានថាកីឡាករខ្សែការពាររូបនេះនឹងត្រូវគ្រូបង្វឹកក្លឹបលោក Erik Ten Hag លក់ចេញជាមួយនឹងកីឡាករជាច្រើនរូបទៀតរបស់ក្លឹបប៉ុន្តែថ្មីៗនេះ ត្រូវបានគេមើលឃើញថាគាត់បានធ្វើដំណើរទៅដល់ប៉ទុយហ្គាល់ និងហ្វឹកហាត់បាល់ជាមួយនឹងខ្សែការពាររបស់ក្លឹបតោខៀវ Chelsea កីឡាករ Ricardo carvalho ផង។ គួរឲ្យដឹងដែរថាទោះបីជាស្ថិតនៅក្នុងបញ្ជីជាកីឡាករ...
ភ្នំពេញ ៖ ព្រឹត្តិការណ៍ Cambodia Elephant Trail 2023 បានបញ្ចប់ដោយជោគជ័យ នឹង ទទួលបានការគាំទ្រ យ៉ាងផុសផុល ដោយមានអត្តពលិក ចូលរួមរត់ប្រណាំង ចំនួន៤៣៨នាក់ មកពី២៦ប្រទេសផ្សេងគ្នា លើពិភពលោក នៅឧទ្យានជាតិ ព្រះសុរាម្រិតកុសុមៈគិរីរម្យ ។ ព្រឹត្តិការណ៍ Cambodia Elephant...
ភ្នំពេញ ៖ ការប្រកួតពានរង្វាន់ កីឡាវាយសីអន្តរជាតិ DATUK FOO Kok Keong លើកទី៩ ឆ្នាំ២០២៣ “9 th DATUK FOO Kok Keong International Cup 2023 ” ជាការប្រកួតកីឡាវាយសី ដ៏ល្បីល្បាញបំផុត...
ប៉ុន្មានថ្ងៃកន្លងទៅនេះ ទីក្រុងប៉េកាំងមានធាតុអាកាសក្តៅ ស្អុះស្អាប់ខ្លាំង ។ នេះមិនត្រឹមតែដោយសារ សីតុណ្ហភាពខ្ពស់ ក្នុងរយៈពេលប៉ុន្មាន ថៃ្ងជាប់ៗ គ្នាប៉ុណ្ណោះទេ ថែមទាំងក៏ដោយសារវត្តមាន របស់លោក Lionel Messi បានក្លាយជាប្រធានបទក្តៅ ពីមួយថ្ងៃទៅមួយថ្ងៃផងដែរ ។ “អ្នកចូលចិត្តបាល់ទាត់ ដ៏រួសរាយរាក់ទាក់” “បរិយាកាសសប្បាយរីករាយ” “អាកប្បកិរិយាដ៏មេត្រីភាព” ។ល។ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ...
ភ្នំពេញ ៖ ស្ថានទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា នៅថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០២៣ បានរៀបចំការប្រកួតកីឡាតេក្វាន់ដូ ដណ្ដើមពានរង្វាន់ឯកអគ្គរដ្ឋទូត ឆ្នាំ២០២៣ នៅអគារតេក្វាន់ដូ ប៊ូយ៉ុង-ខ្មែរ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ។ ការប្រកួតកីឡាតេក្វាន់ដូ ដណ្ដើមពានរង្វាន់ឯកអគ្គរដ្ឋទូតលើកនេះ គឺផ្តោតលើកីឡាករ-កីឡាការិនីតេក្វាន់ដូជម្រើសជាតិកម្ពុជា ដែលបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍(ស៊ីហ្គេម) លើកទី៣២ ដែលប្រារព្ធឡើងនៅកម្ពុជា...
(ភ្នំពេញ) ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២៣៖ ដើម្បីជាកិច្ចសហការ ក្រុមហ៊ុន ថៃសាមសុង អេឡិចត្រូនិក ប្រចាំប្រទេសកម្ពុជា បានផ្ដល់ការគាំទ្រដល់ការប្រកួតជើងឯកកីឡាតេក្វាន់ដូ “2023 Korean Embassy Taekwondo Competition” ដែលរៀបចំដោយស្ថានទូតកូរ៉េ ប្រចាំប្រទេសកម្ពុជា។ ការប្រកួតនេះធ្វើឡើងជាផ្នែកមួយនៃព្រឹត្តិការណ៍ប្រចាំសប្តាហ៍របស់ប្រទេសកូរ៉េ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 14 ខែមិថុនា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា ដោយទទួលបានការប្រគល់សិទ្ធិពីក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី កម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៥ នៅឆ្នាំ២០២៩ ខាងមុខនេះ ក្នុងក្របខណ្ឌទ្រង់ទ្រាយធំ។ ក្នុងពិធីបិទព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នារាត្រីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះសម្ដេចនាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «បន្ទាប់ពីទទួលបានជោគជ័យដល់ត្រចះត្រចង់...
ភ្នំពេញ ៖ យោងតាមតារាងបច្ចុប្បន្នភាពមេដាយ នៃព្រឹត្តិការណ៍កីឡា អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣គិតត្រឹមម៉ោង ២១និង១នាទី ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣កម្ពុជាទទួលបានមេដាយទាំងអស់៦៤គ្រឿង ខណៈមាស៩គ្រឿង៕