Covid-19

មន្ត្រីនិងយុវជន សង្កាត់ដង្កោ បើកយុទ្ធនាការ ផ្សព្វផ្សាយអប់រំ ស្ដីពីវិធានការប្រឆាំង ជំងឺកូវីត១៩

ភ្នំពេញ ៖ ស្របតាមការណែនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងក្រសួងសុខាភិបាល, មន្ត្រីនិងយុវជន សង្កាត់ដង្កោ បានបើកយុទ្ធនាការ ផ្សព្វផ្សាយអប់រំ តាមខ្នងផ្ទះប្រជាពលរដ្ឋ ស្ដីពីវិធានការប្រឆាំងជំងឺកូវីត-១៩ នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២០នេះ ដើម្បីបង្ការទប់ស្កាត់ ការរីករាលដាល ។

លោកស្រី សឿង សេរី ចៅសង្កាត់ដង្កោ បានឲ្យដឹងថា សកម្មភាពផ្សព្វផ្សាយសារអប់រំ ស្តីពីវិធានការបន្ទាន់បង្ការ ជំងឺ COVID-19 នៅតាមខ្នងផ្ទះ និងតាមដងផ្លូវ ដើម្បីធ្វើយ៉ាង ណា រួមគ្នាទប់ស្កាត់ ការរីករាលដាលនៃជំងឺ COVID-19 ពិសេសចំពោះបងប្អូនពលរដ្ឋ ដែលទើបត្រឡប់មកពីក្រៅប្រទេស។

លោកស្រីបញ្ជាក់ថា វិធានការនេះ ត្រូវបានចាត់ទុក ជាវិធានការផ្សព្វផ្សាយបន្ទាន់ ដើម្បីឲ្យពួកគាត់បានយល់ដឹង និងចេះបង្ការការពារខ្លួនពីជំងឺ COVID-19 ដែលកំពុងរីករាលដាល់ នៅបណ្តាទូទាំងសាកលលោក រួមទាំងកម្ពុជាផងដែរ។

បច្ចុប្បន្នគិតត្រឹមថ្ងៃទី២៥ ខែមីនា អត្រាឆ្លងជំងឺកូវីដ ១៩ នៅកម្ពុជាមានការកើនឡើង ដល់៩៦នាក់ ក្នុងនោះ១០នាក់ បានជាសះស្បើយផងដែរ។

សូមជម្រាបថា ប្រសិនបើលោកអ្នក មានរោគសញ្ញា ដូចជា៖ គ្រុនក្តៅយ៉ាងតិច៣៨អង្សាសេ ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរ មកពីប្រទេសផ្សេងទៀត ក្រៅពីកម្ពុជា សូមទាក់ទងលេខទូរស័ព្ទ ១១៥ជាបន្ទាន់៕

To Top