Covid-19

កងទ័ពអាមេរិក នៅកូរ៉េខាងត្បូង ប្រកាសអាសន្ន សុខភាពសាធារណៈ ជាវិធានការ ជួយទប់ស្កាត់វីរុសកូរ៉ូណា

សេអ៊ូល៖ ការិយាល័យរបស់លោក បានឲ្យដឹងថា ឧត្តមសេនីយ៍ រ៉ូបឺត អាប្រាម មេបញ្ជាការកងទ័ពសហរដ្ឋអាមេរិក ប្រចាំនៅកូរ៉េខាងត្បូង (USFK) បានប្រកាសអាសន្ន សុខភាពសាធារណៈ កាលពីថ្ងៃពុធ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់វីរុសកូរ៉ូណា។

សេចក្តីប្រកាសបានធ្វើឡើង ស្របតាមសេចក្តីប្រកាស របស់ក្រសួងការបរទេស សហរដ្ឋអាមេរិក ស្តីពីការផ្តល់ប្រឹក្សា ការធ្វើដំណើរកម្រិត ៤ ទូទាំងពិភពលោក និងសកម្មភាពរបស់ USFK ចំពោះការគ្របដណ្តប់ លើជំងឺកូវីដ-១៩ ។

លោកបញ្ជាក់ថា “ដោយធានាថា ខ្ញុំមានអាជ្ញាធរចាំបាច់ ដែលត្រូវការដើម្បីពង្រឹងការអនុវត្ត និងការពារកម្លាំងខ្ញុំ បានប្រកាសអាសន្ន សុខភាពសាធារណៈ សម្រាប់រាល់បទបញ្ជា និងការដំឡើងយោធា របស់សហរដ្ឋអាមេរិក នៅក្នុងសាធារណរដ្ឋកូរ៉េ ដោយប្តេជ្ញាបន្តតាមដាន និងវាយតម្លៃស្ថានភាព ដែលទាក់ទងនឹងវីរុស”៕ ដោយ៖ ឈូក បូរ៉ា

To Top