Covid-19

លោក ពូទីន៖ រុស្ស៊ី អាចយកឈ្នះកូរ៉ូណាវីរុស ក្នុងពេលតិចជាង៣ខែ

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា ប្រទេសរុស្ស៊ី អាចនឹងយកឈ្នះកូរ៉ូណាវីរុស ក្នុងពេលតិចជាង៣ខែ ប្រសិនបើដាក់វិធានការ តឹងរឹងដ៏ឆាប់រហ័ស ស្របពេល ដែលអាជ្ញាធរផ្អាកជើងយន្តហោះ ចេញនិងចូលប្រទេសទាំងអស់ ចាប់ពីថ្ងៃសុក្រតទៅ។

អាជ្ញាធរទីក្រុងមូស្គូ បាននិយាយថា ពួកគេនឹងបិទហាងទាំងអស់ លើកលែងតែហាងលក់ចំណីអាហារ និងឱសថស្ថាន ចាប់ពីចុងសប្ដាហ៍នេះ ស្របពេលដែលរុស្ស៊ី បានរាយការណ៍ ពីការកើនឡើង ករណីកូរ៉ូណាវីរុសដ៏ធំបំផុត ក្នុងពេលតែមួយថ្ងៃ ធ្វើឲ្យចំនួនផ្លូវការសរុបឡើង ដល់៨៤០ករណី។

ប៉ុន្តែតួលេខនោះ តាមសេចក្តីរាយការណ៍ នៅតែទាប់ជាខ្លាំង ជាងចំនួននៅបណ្ដាប្រទេស ក្នុងតំបន់អឺរ៉ុប ប៉ុន្តែអភិបាលក្រុងមូស្គូ បានប្រាប់លោក ពូទីន នៅថ្ងៃអង្គារសប្ដាហ៍នេះថា ទំហំពិតនៃបញ្ហានៅមូស្គូ គឺធំធេងហួសពីតួលេខផ្លូវការ៕ ប្រែសម្រួល៖ប៉ាង កុង

To Top