ភ្នំពេញ៖ បុរសជនជាតិខ្មែរដំបូងគេ ដែឆ្លងមេរោគកូវីដ១៩ ពីជនជាតិជប៉ុននៅខេត្តសៀមរាបនោះ បានជា សះស្បើយហើយ ក្រោយសម្រាកព្យាបាល អស់រយៈពេលជាច្រើនថ្ងៃ ។
យោងតាមសេចក្ដីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃ ទី ៣០ ខែ មីនា ឆ្នាំ២០២០ បានបញ្ជាក់ថា បរុសជនជាតិខ្មែរ ដែលបានជាសះស្បើយ ពីជំងឺកូវីដ១៩នេះ មានមានអាយុ ៣៨ ឆ្នាំ ត្រូវបានអនុញ្ញាត ឲ្យចេញពីមន្ទីរពេទ្យនៅថ្ងៃនេះ ក្រោយធ្វើតេស្តបង្ហាញលទ្ធផល អវិជ្ជមាន វីរុស កូ វីដ ១៩ ចំនួន ២ លើក ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃ ទី ៣០ ខែមីនា ឆ្នាំ ២០២០ កម្ពុជា បានរកឃើញអ្នកជំងឺ COVID-19 ទាំងអស់ នៅ ទូទាំងប្រទេស សរុបចំនួន ១០៧ នាក់ ( អ្នកកំពុងសម្រាកព្យាបាល ៨៤ នាក់ និងអ្នកជាសះស្បើយ សរុប ២៣ នាក់ ) ក្នុងចំណោមនេះ មាន ស្ត្រី ២៧ នាក់ និង បុរស ៧៤ នាក់៕