Covid-19

ចិនផ្តល់ជំនួយ វេជ្ជសាស្រ្តជាច្រើន ប្រឆាំងជំងឺកូវីដ១៩ ដល់ប្រទេសចំនួន១៨ នៅអាហ្វ្រិក

ACCRA៖ ការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រ របស់ប្រទេសចិន ដល់ប្រទេសនៅទ្វីបអាហ្វ្រិកចំនួន ១៨ បានទៅដល់ប្រទេសហ្គាណា ​ហើយកាលពីថ្ងៃច័ន្ទ ហើយគ្រោងនឹងបញ្ជូន ទៅប្រទេសចំនួន ១៧ ផ្សេងទៀតក្នុងរយៈពេលពីរបីថ្ងៃបន្ទាប់។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា បណ្តាប្រទេ ស ដែលទទួលផលនៅអាហ្វ្រិកទាំងនោះ គឺមាន ប្រទេសហ្កាណា នីហ្សេរីយ៉ា សេណេហ្គាល់ ហ្គាបុង សៀរ៉ាឡេអូន ប្រទេស ហ្គីណេប៊ីស្សូ ប្រទេសហ្គីណេ កូតឌីវ័រ ហ្គំប៊ី លីបេរីយ៉ា ប្រទេសម៉ាលី ប្រទេស បួគីណាហ្វាសូ សាធារណរដ្ឋកុងហ្គោ អេក្វាទ័រ ហ្គីណេ តូហ្គោ បេណាំង ប្រទេស កាប់វែរ ប្រទេស សៅតូម៉េនិង ប្រាំងស៊ីប។

ការផ្គត់ផ្គង់ជាបន្ទាន់ និងការទ្រទ្រង់ជីវិត ដែលដឹកទំនិញ ដោយយន្ដហោះដឹកទំនិញចិន Air Cargo ទំនិញរួមមានឧបករណ៍ ការពារផ្ទាល់ខ្លួន (PPEs) ម៉ាសការពារ N95ç ឈុតការពារវេជ្ជសាស្រ្ត វ៉ែនតា ស្រោមដៃ ឧបករណ៍វាស់កម្តៅ និងបំពង់ខ្យល់ ជាដើម។

ឯកអគ្គរដ្ឋទូតចិនប្រចាំ នៅប្រទេសហ្កាណា លោក Wang Shiting បានកត់សម្គាល់ថា ទោះបីប្រទេសចិន ទើបតែចាប់ផ្តើមលេចចេញ ពីជំងឺរាតត្បាត COVID-១៩ ជាមួយនឹងការផ្គត់ផ្គង់ស្តុក មានកំណត់ក៏ដោយ ក៏វាមានសារសំខាន់ ក្នុងការជួយគាំទ្រដល់មិត្តរបស់ខ្លួន នៅទ្វីបអាហ្វ្រិកដើម្បីជំនះជំងឺនេះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top