ភ្នំពេញ៖ ស្របពេលកូវីដ១៩ កំពុងរីករាលដាលខ្លាំង ដោយមិនទាន់ថមថយនៅឡើយនោះ ក្រសួងអប់រំយុវជននិងកីឡា សម្រេចប្រកាសពន្យារពេល រៀប ចំ ការ ប្រឡង សញ្ញាបត្រ មធ្យម សិក្សា បឋម ភូមិ និងការប្រឡងសញ្ញាបត្រ មធ្យម សិក្សា ទុតិយភូមិ (បាក់ឌុប)សម្រាប់ ឆ្នាំសិក្សា ២០១៩-២០២០ ដោយក្រសួងនឹងកំណត់ និងជម្រាបជូន អំពីកាលបរិច្ឆេទ នៃ សម័យប្រឡងនៅពេលក្រោយ។
នេះបើយោងតាមសេចក្ដីណែនាំ របស់ក្រសួងអប់រំយុវជននិងកីឡា ស្ដីពី “ការពន្យារពេលរៀបចំ ការប្រឡង សញ្ញាបត្រ មធ្យម សិក្សា បឋម ភូមិ និង ការ ប្រឡង សញ្ញាបត្រ មធ្យម សិក្សា ទុតិយភូមិ” សម្រាប់ ឆ្នាំ សិក្សា ២០១៩-២០២០ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០៕ ដោយ៖ធី លីថូ