Covid-19

ពាក្យពេចន៍សំខាន់ៗ របស់លោក Xi Jinping ប្រធានាធិបតីចិន ស្តីអំពីកិច្ចសហប្រតិបត្តិការ អន្តរជាតិ ក្នុងការទប់ស្កាត់ នឹងជំងឺវីរុស COVID-19(១) 习近平 主席有关抗击 新冠肺炎疫 情国际合作 重要论述摘编(一)

ការផ្ទុះឡើងនៃជំងឺវីរុស COVID-19 បានបង្ហាញឲ្យឃើញម្តងទៀតពី មនុស្សជាតិ ជាសហគមន៍ជោគវាសនារួម ដែលរួមសុខទុក្ខជាមួយគ្នា។ ក្នុងយុគសម័យ សាកលភាវូបនីយកម្មសេដ្ឋកិច្ចនេះ ព្រឹត្តិការណ៍ដ៏សំខាន់ ដែលបានកើតឡើងជាបន្ទាន់បែបនេះ មិនមែនជាការកើតឡើង លើកចុងក្រោយនោះទេ បញ្ហានៃគ្រប់ទម្រង់សុវត្ថិភាពបែបប្រពៃណី និងមិនមែនបែបប្រពៃណី នឹងអាចនាំមកនូវការប្រឈមមុខថ្មីៗ ឥតឈប់ឈរ។

សហគមន៍អន្តរជាតិ ត្រូវតែកសាងគំនិតសហគមន៍ ជោគវាសនារួមនៃមនុស្សជាតិ ដើម្បីជួយយកអាសាគ្នាទៅវិញទៅមក រួមគ្នាជម្នះលើហានីភ័យទាំងនេះ ក៏ដើម្បីរួមគ្នាកសាងភពផែនដី ដែលជាជម្រករបស់យើងទាំងអស់គ្នា ឲ្យមានភាពល្អប្រសើរឡើង។

(ការសន្ទនាតាមរយៈទូរស័ព្ទ ជាមួយលោក Antonio Guterres អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០)

新冠肺炎疫情的发生再次表明,人类是一个休戚与共的命运共同体。在经济全球化时代,这样的重大突发事件不会是最后一次,各种传统安全和非传统安全问题还会不断带来新的考验。国际社会必须树立人类命运共同体意识,守望相助,携手应对风险挑战,共建美好地球家园。
(2020年3月12日同联合国秘书长古特雷斯通电话)

ពាក្យពេចន៍សំខាន់ៗ របស់លោក Xi Jinping ប្រធានាធិបតីចិន
ស្តីអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការទប់ស្កាត់នឹងជំងឺវីរុសCOVID-19(១)

习近平主席有关抗击新冠肺炎疫情国际合作重要论述摘编(一)

ក្រោមការដឹកនាំរបស់លោក អង្គការសុខភាពពិភពលោក បានចូលរួមជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការទប់ស្កាត់ជំងឺវីរុសCOVID-19 យ៉ាងសកម្ម ក៏ទទួលបានការទទួលស្គាល់ យ៉ាងទូលំទូលាយ​ ពីសំណាកសហគមន៍អន្តរជាតិ ហើយចិននឹងបន្តការគាំទ្រអត្ថប្រយោជន៍ ដែលដឹកនាំដ៏សកម្មរបស់លោក និងអង្គការសុខភាពពិភពលោក ក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីទប់ស្កាត់ជំងឺវីរុសCOVID-19នេះ។

ចិនតែងតែគាំទ្រយ៉ាងសកម្ម រាល់ការខិតខំប្រឹងប្រែង ក្នុងកិច្ចទប់ស្កាត់នៃសហគមន៍អន្តរជាតិ ក្រោមសកម្មភាពជាក់ស្តែង ក៏បានផ្តល់ជំនួយ ជូនចំពោះអង្គការអន្តរជាតិ ក្នុងនោះក៏រាប់បញ្ចូល ទាំងអង្គការសុខភាពពិភពលោក និងជាង៨០ប្រទេស លើពិភពលោកផងដែរ។ ភាគីចិននឹងបន្តផ្តល់ការគាំទ្រ ក្នុងកិច្ចទប់ស្កាត់ជំងឺវីរុសCOVID-19សម្រាប់សហគមន៍អន្តរជាតិ តាមលទ្ធភាពដែលអាចទៅរួច។

(សារលិខិតឆ្លើយតប ជូនចំពោះលោក Tedros Adhanom Ghebreyesus អគ្គនាយក នៃអង្គការសុខភាពពិភពលោក នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០)

在你的带领下,世界卫生组织积极推动抗击疫情国际合作,得到国际社会广泛认可,中国将继续坚定支持你和世界卫生组织在国际抗疫合作中发挥积极领导作用。中国一直以实际行动积极支持国际社会抗疫努力,已经向包括世界卫生组织在内的国际组织以及80多个国家提供援助。中方将在力所能及范围内,继续为国际社会抗击疫情提供支持。
(2020年3月26日给世界卫生组织总干事谭德塞的复信)

ពាក្យពេចន៍សំខាន់ៗ របស់លោក Xi Jinping ប្រធានាធិបតីចិន
ស្តីអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការទប់ស្កាត់ នឹងជំងឺវីរុសCOVID-19(១)

习近平主席有关抗击新冠肺炎疫情国际合作重要论述摘编(一)

ជំងឺឆ្លងដ៏ធំ វាគឺជាសត្រូវ របស់មនុស្សជាតិរាល់គ្នា។ ជំងឺវីរុសCOVID-19 កំពុងតែរាតត្បាតពេញពិភពលោក វាបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់សុវត្ថិភាពជីវិត និងសុខភាពប្រជាពលរដ្ឋ ក៏ជាការប្រឈមមុខដ៏ធំមួយ សម្រាប់សុខសុវត្ថិភាពសាធារណៈ លើសកលលោក វាជាស្ថានភាពមួយ គួរឲ្យព្រួយបារម្ភជាខ្លាំង។ បច្ចុប្បន្ននេះ សហគមន៍អន្តរជាតិចាំបាច់ណាស់ ត្រូវមានជំនឿចិត្តយ៉ាងមុតមាំ រួមកម្លាំងកាយនិងចិត្ត សាមគ្គីគ្នាក្នុងការប្រយុទ្ធប្រឆាំង ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ គ្រប់ជ្រុងជ្រោយ រួមកម្លាំងប្រយុទ្ធប្រឆាំង ដើម្បីយកជម្នះលើសមរភូមិ នៃជំងឺឆ្លងកាចសាហាវ នៃមនុស្សជាតិរាល់គ្នា។ នាពេលនេះ ខ្ញុំនឹងលើកគំនិតផ្តួចផ្តើមចំនួន៤ចំនុច។

ទី១. តស៊ូប្រឆាំងទប់ស្កាត់ជំងឺវីរុសCOVID-19ដែលជាលក្ខណៈសកល។ សហគមន៍អន្តរជាតិគួរតែ ពន្លឿនសកម្មភាព ចូលរួមបញ្ឈប់ការរីករាលដាល នៃស្ថានភាពជំងឺវីរុសCOVID-19 ប្រកបដោយភាពមុះមុត។ ខ្ញុំផ្តល់យោបល់ថា នឹងរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាល នៃប្រទេសG20យ៉ាងឆាប់រហ័ស ពង្រឹងការចែករំលែកព័ត៌មាន សហការគ្នាក្នុងការស្រាវជ្រាវ ឱសថវេជ្ជសាស្រ្ត វ៉ាក់សាំងការពារ និងការទប់ស្កាត់នឹងជំងឺវីរុស ដើម្បីទប់ស្កាត់ស្ថានភាពរាលដាល ឆ្លងដែននៃជំងឺវីរុស ប្រកបដោយប្រសិទ្ធភាព។ ត្រូវរួមដៃគ្នាជួយលើកកម្ពស់សមត្ថភាព ប្រព័ន្ធសុខាភិបាលសាធារណៈ របស់ប្រទេស ដែលកំពុងអភិវឌ្ឍន៍ ដែលមានលក្ខណៈទន់ខ្សោយ។ ខ្ញុំផ្តល់ជាយោបល់ អាចចាប់ផ្ដើមពីគំនិតផ្តួចផ្តើមជំនួយ ទប់ស្កាត់ជំងឺវីរុសCOVID-19ក្នុងប្រទេសG20 ដែលក្រោមការគាំទ្រ នៃអង្គការសុខភាពពិភពលោក អាចពង្រឹងទំនាក់ទំនងព័ត៌មាន សម្របសម្រួលគោលនយោបាយ សហការគ្នាក្នុងការអនុវត្ត។ ភាគីចិនរក្សា គំនិតសហគមន៍ ជោគវាសនារួមនៃមនុស្សជាតិ នឹងចែករំលែករបៀប នៃការអនុវត្តទប់ស្កាត់ ប្រកបដោយអត្ថប្រយោជន៍ ជូនដល់បណ្តាប្រទេស លើពិភពលោក សហការក្នុងការស្រាវជ្រាវរួមគ្នា អំពីឱសថវេជ្ជសាស្រ្ត វ៉ាក់សាំងការពារ និងព្រមទាំងផ្តល់ជំនួយ ជូនដល់ប្រទេសដែលកើតមាន នូវជំងឺវីរុសCOVID-19 តាមលទ្ធភាពដែលអាចធ្វើបាន។

ទី២. ចូលរួមបង្កើតកិច្ចទប់ស្កាត់រួម ជាលក្ខណៈអន្តរជាតិ ប្រកបដោយប្រសិទ្ធភាព។ ជំងឺវីរុសគ្មានព្រំដែនទេ។ វាជាសត្រូវរបស់យើងរាល់គ្នា។ បណ្តាប្រទេសត្រូវរួម ដៃគ្នាបង្កើតបណ្តាញដែលការពាររួម ទប់ស្កាត់រួមដោយតឹងរឹងបំផុត។ ភាគីចិនបានបង្កើត មជ្ឈមណ្ឌលចំណេះដឹង ក្នុងការទប់ស្កាត់នឹងជំងឺវីរុស COVID-19 ក្នុងប្រព័ន្ធអ៊ីនធើណេត ដោយលក្ខណៈបើកចំហ ជូនបណ្តាប្រទេស។ ត្រូវតែរួមកម្លាំងគ្នាពីបណ្តាប្រទេស សហការរួមគ្នាពន្លឿន ការស្រាវជ្រាវឱសថវេជ្ជសាស្រ្ត វ៉ាក់សាំងការពារ ការតេស្តពិនិត្យ និងផ្នែកផ្សេងទៀត ដើម្បីជាកម្លាំងក្នុងការទទួលបាន សមិទ្ធផលជូនដល់មនុស្សជាតិទាំងឡាយ។ ត្រូវតែពិភាក្សាគ្នា បង្កើតយន្តការទំនាក់ទំនងជាបន្ទាន់ សម្រាប់សុខាភិបាលសាធារណៈក្នុងតំបន់ លើកកម្ពស់សំទុះ នៃការឆ្លើយតបយ៉ាងឆាប់រហ័ស ក្នុងបញ្ហាសុខាភិបាលសាធារណៈ។

ទី៣. គាំទ្រការផ្តល់អត្ថប្រយោជន៍ ដល់អង្គការអន្តរជាតិយ៉ាងសកម្ម។ ភាគីចិនគាំទ្រអត្ថប្រយោជន៍ ដឹកនាំនៃអង្គការសុខភាពពិភពលោក កំណត់វិធានការទប់ស្កាត់ យ៉ាងសមស្របស្របតាមវិទ្យាសាស្រ្ត ដើម្បីរារាំងការរីករាលដាល នៃជំងឺវីរុសCOVID-19 ដោយអស់ពីសមត្ថភាព។ ខ្ញុំផ្តល់យោបល់ថា ប្រទេសG20ទាំងអស់ អាចពង្រឹងការចែករំលែក នៃព័ត៌មានទប់ស្កាត នឹងជំងឺវីរុសCOVID-19 ដោយពឹងផ្អែកលើ អង្គការសុខភាពពិភពលោក ជំរុញផ្សព្វផ្សាយត្រីវិស័យ នៃការទប់ស្កាត់ ដែលប្រកបដោយប្រព័ន្ធ គ្រប់ជ្រុងជ្រោយ ដែលមានប្រសិទ្ធភាព។ ត្រូវតែផ្តល់អត្ថប្រយោជន៍ នៃកិច្ចសម្របសម្រួលទំនាក់ទំនង សម្រាប់ប្រទេសG20 ពង្រឹងកិច្ចសន្ទនា និងពិភាក្សាគោលនយោបាយ រៀបចំកិច្ចប្រជុំជាន់ខ្ពស់ ស្តីអំពីសុវត្ថិភាពសុខាភិបាលសាធារណៈ ជាលក្ខណៈសកល តាមពេលសមស្របមួយ។ ប្រទេសចិននឹងសហការគ្នា ជាមួយបណ្តាប្រទេស ដើម្បីជំរុញកម្លាំងគាំទ្រ ជូនចំពោះអង្គការអន្តរជាតិ និងក្នុងតំបន់ដែលជាប់ពាក់ព័ន្ធជាមួយ។

ទី៤. ពង្រឹងកិច្ចសម្របសម្រួល គោលនយោបាយម៉ាក្រូសេដ្ឋកិច្ចអន្តរជាតិ។ ជំងឺវីរុសCOVID-19បានធ្វើឲ្យមានការប៉ះទង្គិច ជាមួយនឹងការផលិត និងតម្រូវការលើសកលលោក បណ្តាប្រទសគួរតែរួមដៃគ្នា ពង្រឹងកម្រិតកម្លាំង សម្របសម្រួលនូវគោលនយោបាយម៉ាក្រូ ទប់ស្កាត់សេដ្ឋកិច្ចពិភពលោក កុំឲ្យធ្លាក់ចូលក្នុងស្ថានភាពអន់ថយ។ ត្រូវអនុវត្តគោលនយោបាយហិរញ្ញវត្ថុ និងរូបិយប័ណ្ណ ប្រកបដោយភាពខ្លាំង និងប្រសិទ្ធភាព ជំរុញស្ថេរភាពនៃអត្រាប្តូរប្រាក់ លើបណ្តាប្រទេសឲ្យមានភាពទូទៅធម្មតា។ ត្រូវពង្រឹងកិច្ចសម្របសម្រួល គ្រប់គ្រងហិរញ្ញវត្ថុ ការពាររក្សាស្ថេរភាព ទីផ្សារហិរញ្ញវត្ថុសកលលោក។ ត្រូវរួមគ្នាការពារ ស្ថេរភាពសង្វាក់ផ្គត់ផ្គង់ និងផលិតកម្មលើសកលលោក ចិននឹងពង្រឹងកម្រិតកម្លាំង ក្នុងការផ្តល់វត្ថុធាតុដើម នៃឱសថ សម្ភារៈចាំបាច់ក្នុងជីវភាព សម្ភារៈទប់ស្កាត់នឹងជំងឺវីរុសCOVID-19 និងផលិតផលផ្សេងទៀត ជូនដល់ទីផ្សារអន្តរជាតិ។ ត្រូវតែការពារស្រ្តីនិងកុមារ ការពារមនុស្សចាស់ជរា ជនពិការ និងជនងាយរងគ្រោះផ្សេងទៀត ការពារជីវភាពមូលដ្ឋានគ្រឹះរបស់ប្រជាពលរដ្ឋ។ ប្រទេសចិននឹងបន្តអនុវត្ត គោលនយោបាយហិរញ្ញវត្ថុយ៉ាងសកម្ម និងគោលនយោបាយសុខុមាលភាព នៃរូបិយប័ណ្ណយ៉ាងនឹងនរ ពង្រីកកំណែទម្រង់បើកចំហយ៉ាងមុះមុត បន្ធូរកម្រិតនាំចូលសម្រាប់ទីផ្សារ បន្តរក្សាបរិស្ថានពាណិជ្ជកម្ម ឲ្យបានល្អប្រសើរ ពង្រីកការនាំចូលយ៉ាងសកម្ម និងពង្រីកការ វិនិយោគក្រៅប្រទេស ដើម្បីរួមចំណែក ក្នុងកិច្ចរក្សាស្ថេរភាពសេដ្ឋកិច្ចពិភពលោក។

ខ្ញុំក៏សូមអំពាវនាវប្រទេស ដែលជាសមាជិកG20ទាំងអស់ ត្រូវចាត់វិធានការរួមគ្នា កាត់បន្ថយពន្ធ កម្ចាត់របាំងរារាំង បើកទូលាយពាណិជ្ជកម្ម បញ្ចេញនូវសញ្ញានៃភាពខ្លាំង លើកកម្ពស់ឆន្ទៈ សម្រាប់ការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញ។ យើងគួរតែកំណត់ផែនការ សកម្មភាពសម្រាប់ប្រទេសទាំងG20 ហើយកំណត់យន្តការចាំបាច់ ក្នុងការទំនាក់ទំនង និងរៀបចំយ៉ាងទាន់ពេល ក្នុងកិច្ចសម្របសម្រួល គោលនយោបាយម៉ាក្រូ ក្នុងការទប់ស្កាត់នឹងជំងឺវីរុសCOVID-19។

(សុន្ទរកថាក្នុងកិច្ចប្រជុំកំពូលពិសេស នៃថ្នាក់ដឹកនាំប្រទេសG20 នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ដែលមានចំណងជើងថារួមគ្នា ទប់ស្កាត់នឹងជំងឺវីរុសCOVID-19 រួមគ្នាពុះពារក្នុងគ្រាលំបាក )

重大传染性疾病是全人类的敌人。新冠肺炎疫情正在全球蔓延,给人民生命安全和身体健康带来巨大威胁,给全球公共卫生安全带来巨大挑战,形势令人担忧。当前,国际社会最需要的是坚定信心、齐心协力、团结应对,全面加强国际合作,凝聚起战胜疫情强大合力,携手赢得这场人类同重大传染性疾病的斗争。
在此,我愿提出以下4点倡议。
  第一,坚决打好新冠肺炎疫情防控全球阻击战。国际社会应该加紧行动起来,坚决遏制疫情蔓延势头。我愿在此提议,尽早召开二十国集团卫生部长会议,加强信息分享,开展药物、疫苗研发、防疫合作,有效防止疫情跨境传播。要携手帮助公共卫生体系薄弱的发展中国家提高应对能力。我建议发起二十国集团抗疫援助倡议,在世界卫生组织支持下加强信息沟通、政策协调、行动配合。中方秉持人类命运共同体理念,愿同各国分享防控有益做法,开展药物和疫苗联合研发,并向出现疫情扩散的国家提供力所能及的援助。
  第二,有效开展国际联防联控。病毒无国界。疫情是我们的共同敌人。各国必须携手拉起最严密的联防联控网络。中方已经建立新冠肺炎疫情防控网上知识中心,向所有国家开放。要集各国之力,共同合作加快药物、疫苗、检测等方面科研攻关,力争早日取得惠及全人类的突破性成果。要探讨建立区域公共卫生应急联络机制,提高突发公共卫生事件应急响应速度。
  第三,积极支持国际组织发挥作用。中方支持世界卫生组织发挥领导作用,制定科学合理防控措施,尽力阻止疫情跨境传播。我建议,二十国集团依托世界卫生组织加强疫情防控信息共享,推广全面系统有效的防控指南。要发挥二十国集团的沟通协调作用,加强政策对话和交流,适时举办全球公共卫生安全高级别会议。中国将同各国一道,加大对相关国际和地区组织的支持力度。
  第四,加强国际宏观经济政策协调。疫情对全球生产和需求造成全面冲击,各国应该联手加大宏观政策对冲力度,防止世界经济陷入衰退。要实施有力有效的财政和货币政策,促进各国货币汇率基本稳定。要加强金融监管协调,维护全球金融市场稳定。要共同维护全球产业链供应链稳定,中国将加大力度向国际市场供应原料药、生活必需品、防疫物资等产品。要保护妇女儿童,保护老年人、残疾人等弱势群体,保障人民基本生活。中国将继续实施积极的财政政策和稳健的货币政策,坚定不移扩大改革开放,放宽市场准入,持续优化营商环境,积极扩大进口,扩大对外投资,为世界经济稳定作出贡献。
  我呼吁二十国集团成员采取共同举措,减免关税、取消壁垒、畅通贸易,发出有力信号,提振世界经济复苏士气。我们应该制定二十国集团行动计划,并就抗疫宏观政策协调及时作出必要的机制性沟通和安排。
(2020年3月26日《携手抗疫 共克时艰——在二十国集团领导人特别峰会上的发言》)

ពាក្យពេចន៍សំខាន់ៗរបស់លោក Xi Jinping ប្រធានាធិបតីចិន
ស្តីអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការទប់ស្កាត់នឹងជំងឺវីរុសCOVID-19(១)

习近平主席有关抗击新冠肺炎疫情国际合作重要论述摘编(一)

នាបច្ចុប្បន្ននេះ រដ្ឋាភិបាល និងប្រជាពលរដ្ឋចិនបានរួមកម្លាំងគ្នា ក្នុងការទប់ស្កាត់នឹងជំងឺវីរុស COVID-19។ មានតែក្នុងកាលៈទេសៈ នៃការលំបាកទើស្គាល់ ពីមិត្តភក្តិពិតប្រាកដ។ ក្នុងគ្រាដ៏ពិសេសនេះ ប្រជាជនកម្ពុជាបានឈរ ជាមួយយើងទាំងអស់គ្នា។

ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះអង្គទាំងទ្វេ បានសព្វព្រះរាជហឫទ័យសួរសុខទុក្ខ និងគាំទ្រដល់យើងទាំងអស់គ្នា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគាំទ្រភាគីចិន ជាច្រើនលើកច្រើនសារ ហើយថ្ងៃនេះ ក៏បានអញ្ជើញបំពេញទស្សនកិច្ចជាពិសេស ក្នុងប្រទេសចិនដែរ នេះបានបង្ហាញឲ្យឃើញពីមិត្តភាព និងជំនឿចិត្តរវាងចិន និងកម្ពុជាដែលមិនអាចបំបាក់បាន ក៏សបញ្ជាក់ឲ្យឃើញ ពីអត្ថន័យស្នូល នៃសហគមន៍ជោគវាសនារួមរវាងចិន និងកម្ពុជា ដែលរួមសុខរួមទុក្ខជាមួយគ្នា។

(ពាក្យពេចន៍ក្នុងជំនួប ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០)

当前,中国政府和人民正在全力抗击新型冠状病毒感染肺炎疫情。患难见真情。在这个特殊时刻,柬埔寨人民同我们站在一起。西哈莫尼国王和莫尼列太后专门向我们表达慰问和支持,首相先生更是多次力挺中方,今天又特意来华访问,体现了牢不可破的中柬友谊和互信,诠释了患难与共这一中柬命运共同体的核心要义。
(2020年2月5日会见柬埔寨首相洪森时的讲话)

ពាក្យពេចន៍សំខាន់ៗ របស់លោក Xi Jinping ប្រធានាធិបតីចិន
ស្តីអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការទប់ស្កាត់នឹងជំងឺវីរុសCOVID-19(១)

习近平主席有关抗击新冠肺炎疫情国际合作重要论述摘编(一)

បក្សកុម្មុនីស្ត និងរដ្ឋាភិបាលចិនមានទំនួលខុសត្រូវខ្ពស់ ចំពោះប្រជាជនចិន និងសហគមន៍អន្តរជាតិ ក៏បានចាត់វិធានទប់ស្កាត់ យ៉ាងហ្មត់ចត់បំផុត និងតឹងរឹងបំផុត។ បច្ចុប្បន្ននេះ ការទប់ស្កាត់នឹងជំងឺវីរុសCOVID-19ទទួលបានសមិទ្ធផល ជាច្រើនគួរឲ្យកត់សម្គាល់។ ជនជាតិចិន ជាជនជាតិដែលធ្លាប់ឆ្លងកាត់ការ លំបាក។ ហើយចិនមានជំនឿចិត្ត មានសមត្ថភាព អាចយកឈ្នះជាមួយនឹងជំងឺវីរុសមួយនេះបាន។ យើងប្រកាន់ភ្ជាប់នូវឥរិយាបថបើកចំហ និងតម្លាភាពក្នុងកិច្ចពង្រឹងសហប្រតិបត្តិការ ជាមួយបណ្តាប្រទេស ដែលរួមបញ្ចូលទាំងកម្ពុជាផងដែរ រួមគ្នាទប់ស្កាត់នឹងជំងឺវីរុស ប្រកបដោយប្រសិទ្ធភាព ការពារសុខសុវត្ថិភាព សាធារណៈលើសកលលោកនិងក្នុងតំបន់។ យើងនឹងមើលថែប្រជាពលរដ្ឋកម្ពុជា ដែលកំពុងស្នាក់អាស្រ័យ ក្នុងប្រទេសចិន ដូចប្រជាពលរដ្ឋខ្លួន ក្នុងនោះ ក៏រួមបញ្ចូលទាំងសិស្ស និស្សិតបរទេសផងដែរ ដើម្បីធានាបានជីវភាព និងសុខភាពរបស់ពួកគេ។

(ពាក្យពេចន៍ ក្នុងជំនួបជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០)

中国党和政府本着对中国人民和国际社会高度负责的态度,采取了最彻底、最严格的防控举措。目前防控工作正在取得积极成效。中华民族是从艰难困苦中走过来的。中国有信心、有能力、有把握打赢这场疫情防控阻击战。我们将继续本着公开、透明态度同包括柬埔寨在内的各国加强合作,共同有效应对疫情,维护全球和地区公共卫生安全。我们将像对待本国公民一样照顾好柬埔寨在华公民,包括留学生,保障他们的生活和健康。 (2020年2月5日会见柬埔寨首相洪森时的讲话)

To Top