សេអ៊ូល៖ អាជ្ញាធរសុខាភិបាល របស់ប្រទេសកូរ៉េខាងត្បូង បានប្តេជ្ញានៅថ្ងៃសុក្រនេះ ដើម្បីត្រួតពិនិត្យ ឱ្យបានកាន់តែប្រសើរនូវមនុស្ស ដែលបានរកឃើញវីរុសកូវីដ-១៩នេះ ខណៈដែលករណីឆ្លងជំងឺនេះ កំពុងតែកើនឡើង ជាលំដាប់នៅក្នុងប្រទេស។
យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺកូរ៉េ (KCDC) បានឱ្យដឹងថា ចំនួនមនុស្ស ដែលបានធ្វើតេស្តវិជ្ជមានម្តងទៀត សម្រាប់ជំងឺកូវីដ-១៩ បន្ទាប់ពីការជាសះស្បើយពេញលេញ បានកើនឡើងដល់ ១៦៣ នាក់ចាប់តាំងពីករណីដំបូង ត្រូវបានរកឃើញ នៅថ្ងៃទី០៨ ខែមេសា។
តួលេខចុងក្រោយបង្អស់មានចំនួន ២,១ ភាគរយ នៃអ្នកដែលត្រូវបានព្យាបាល ដោយថ្នាំកូវីដ- ១៩ ហើយត្រូវបានដោះលែង ពីការដាក់ឲ្យនៅដាច់ដោយឡែក ហើយរហូតមកដល់ពេលនេះ ប្រទេសកូរ៉េខាងត្បូង បានដោះលែងអ្នកជំងឺចំនួន ៧.៨២៩ នាក់ បន្ទាប់ពីពួកគេ ត្រូវបានប្រកាសថាជាសះស្បើយ៕ ដោយ៖ ឈូក បូរ៉ា