បរទេស៖ មជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រងស្ថានភាពជំងឺ Covid-19 (CCSA) បានគាំទ្រនូវអនុសាសន៍ដើម្បី ពង្រីកការប្រើប្រាស់ច្បាប់គ្រាមានអាសន្ន សម្រាប់រយៈពេលមួយខែទៀត ប៉ុន្តែការពិចារណាកំពុងត្រូវបានផ្តល់ឱ្យ ដើម្បីកាត់បន្ថយបម្រាមគោចរពេលរាត្រី នៅពេលដែលការឆ្លងមេរោគ វីរុសនេះបន្តធ្លាក់ចុះ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ការបន្ធូរបន្ថយបម្រាមគោចរត្រូវ បានពិភាក្សានៅក្នុងកិច្ចប្រជុំពេញអង្គនៃ CCSA នៅថ្ងៃសុក្រ នៅពេលដែលការពង្រីកក្រឹត្យនេះ គឺជាធាតុកំពូលនៅក្នុងរបៀបវារៈ។
អ្នកនាំពាក្យរបស់ CCSA លោក Taweesilp Visanuyothin បាននិយាយថា កិច្ចប្រជុំដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា បានឯកភាពលើភាពចាំបាច់ដើម្បីពង្រីកការប្រើប្រាស់ក្រឹត្យនេះ ចាប់ពីចុងខែនេះ ដល់ចុងខែមិថុនា។
វេជ្ជបណ្ឌិត Taweesilp បាននិយាយថា ការពន្យារពេលគឺចាំបាច់ពីព្រោះប្រទេសនេះ នៅតែកំពុងប្រយុទ្ធដើម្បីទប់ស្កាត់ការរីករាលដាល នៃវីរុស និងការពារការឆ្លងថ្មី ដែលជាករណីនាំចូលពីបរទេស៕
ប្រែសម្រួលៈ ណៃ តុលា