Covid-19

កូរ៉េខាងត្បូង ស្វែងរកទំនាក់ទំនងជិតស្និទ្ធ ជាមួយអឺរ៉ុបកណ្តាល លើការជឿទុកចិត្ត កិច្ចសហប្រតិបត្តិការកូវីដ-១៩

សេអ៊ូល៖ ក្រសួងការបរទេស បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង កំពុងស្វែងរកការពង្រីក កិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសនៅអឺរ៉ុប កណ្តាលដោយផ្អែកលើការជឿទុកចិត្ត ដែលបានបង្កើតឡើង តាមរយៈកិច្ចប្រឹងប្រែងរួមគ្នា ក្នុងការដោះស្រាយ ការផ្ទុះឡើងនៃជំងឺកូវីដ-១៩។

នៅក្នុងវីដេអូឃ្លីបមួយ ជាមួយប្រធានបេសកកម្មកូរ៉េខាងត្បូង នៅក្នុងតំបន់ លោកអនុរដ្ឋមន្រ្តី ក្រសួងការបរទេស Kim Gunn បានលើកឡើងថា ទីក្រុងសេអ៊ូល ចង់មានទំនាក់ទំនងកាន់តែជិតស្និទ្ធ ជាមួយបណ្តាប្រទេស Visegrad Group – ប៉ូឡូញ ហុងគ្រី ស្លូវ៉ាគី និងសាធារណរដ្ឋឆែក ដើម្បីយកឈ្នះលើជំងឺ-១៩ ហើយយោងតាមក្រសួង បានឱ្យដឹងថា វិបត្តិសុខភាពមិនប៉ះពាល់ ដល់ទំនាក់ទំនង សេដ្ឋកិច្ចទ្វេភាគីឡើយ។

ក្នុងអំឡុងពេល នៃកិច្ចពិភាក្សានេះ លោកគីម បានកត់សម្គាល់ពីកម្រិត នៃការផ្លាស់ប្តូរយ៉ាងជិតស្និទ្ធទីក្រុងសេអ៊ូល បានរក្សាជាមួយប្រទេសនានា ដើម្បីជួយពលរដ្ឋរបស់ខ្លួន ឱ្យវិលត្រឡប់ទៅប្រទេសកំណើត របស់ពួកគេវិញ និងអនុញ្ញាតឱ្យអ្នកជំនួញ ធ្វើការធ្វើដំណើរអាជីវកម្មសំខាន់ៗ ទោះបីជាមានវិធានការដាច់ខាត ដែលត្រូវបានដាក់សម្រាប់ អ្នកដំណើរភាគច្រើនក៏ដោយ៕ ដោយ៖ ឈូក បូរ៉ា

To Top