Covid-19

ចិន មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ត្រឹមតែ៥នាក់ប៉ុណ្ណោះ

សៀងហៃ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ថា អាជ្ញាធរសុខាភិបាល បានឲ្យដឹងថា ប្រទេសចិន ត្រូវបានគេរាយាការណ៍មកថា នៅថ្ងៃអង្គារនះ មានអ្នកឆ្លងជំងឺបង្កឡើង ដោយវីរុសកូរ៉ូណា ថ្មីចំនួន៥នាក់ នៅថ្ងៃទី១៣ កក្កដា បើធៀបនឹង៨ករណី កាលពីថ្ងៃអាទិត្យ ។

គណៈកម្មាធិការសុខភាពជាតិ បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ។ មិនទាន់មានអ្នកស្លាប់នៅឡើយទេ ហើយអ្នកដែលឆ្លងជំងឺទាំងអស់នេះ គឺអ្នកមកពីខាងក្រៅស្រុក ។
ក្រុងប៉េកាំង ត្រូវបានគេមើលឃើញថា មានអ្នកឆ្លងជំងឺកូវីដ១៩ច្រើនករណី ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ហើយមិនទាន់មានករណីថ្មី ដែលបានបញ្ជាក់ឲ្យដឹងឡើយ ក្នុងរយៈពេល៨ថ្ងៃ ជាបន្តបន្ទាប់មកនេះ ។ ប្រទេសចិន ក៏ត្រូវបានគេរាយការណ៍មកថា អ្នកជំងឺដែលបង្ហាញ រោគសញ្ញាមាន៥នាក់ ទាបជាង ដោយថ្ងៃមុនមាន៦នាក់ ។

គិតត្រឹមថ្ងៃទី១៣ ខែកក្កដា ប្រទេសចិន មានអ្នកឆ្លងជំងឺ សរុបចំនួន៨៣.៦០៥ករណី ។
ចំនួននៃអ្នកស្លាប់ ដោយសារវីរុសកូរ៉ូណា នៅក្នុងប្រទេសចិន មិនប្រែប្រួលឡើ គឺសរុបចំនួន៤.៦៣៤នាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top