បរទេស៖ ប្រទេសវៀតណាមនៅល្ងាច ថ្ងៃពុធនេះ បានបញ្ជាក់ពីការរកឃើញករណីឆ្លងមេរោគកូវីដ១៩ថ្មី ចំនួន ៤១ នាក់ ថែមទៀត ដោយក្នុងនោះមាន ៣៤ ករណី រកឃើញពីទីក្រុង ដាណាង ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា “ អ្នកជំងឺទី ៦៧៣-៦៧៨” គឺជាអ្នកស្រុកនៅខេត្ត Bac Giang ភាគខាងជើង និង ៤ នាក់ មានអាយុ ១០-៤១ នាក់ នៅភាគខាងជើងខេត្ត Lang Son ដោយត្រឡប់មកពីដំណើរកម្សាន្តជាមួយគ្នានៅទីក្រុង ដាណាង។ អ្នកជំងឺទាំង ៦ នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជាតិ ត្រូពិកនៃទីក្រុងហាណូយ។
អ្នកជំងឺទី៦៧៩ ជាបុរសអាយុ ៤៤ ឆ្នាំដែលត្រឡប់មកពីប្រទេសរុស្ស៊ីដែលត្រូវបានគេបញ្ជូនទៅស្រុកនៅភាគខាងត្បូងនៃខេត្ត Ba Ria-Vung Tau ។ អ្នកជំងឺទី ៦៨០-៧១៣” សុទ្ធតែនៅទីក្រុងដាណាង ដែលមានអាយុពី ១-៧៧ ឆ្នាំ។ ៣២នាក់ ក្នុងចំណោមពួកគេត្រូវបានផ្សារភ្ជាប់ទៅនឹងមន្ទីរពេទ្យក្នុងទីក្រុង ហើយម្នាក់ក្នុងចំណោមពួកគេ រស់នៅក្នុងស្រុក Lien Chieu៕ ប្រែសម្រួលៈ ណៃ តុលា