សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលបានឲ្យដឹង កាលពីថ្ងៃសៅរ៍ថា ជាមួយគ្នានេះដែរមានអ្នកស្លាប់ចំនួន៦៨២នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹង ក្នុងរយៈពេល២៤ម៉ៅងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ នៅក្នុងប្រទេសប្រេស៊ីល បានកើនឡើងដល់១២៦.២០៣នាក់ ។
ទន្ទឹមនឹងនេះដែរ សរុបអ្នកឆ្លងជំងឺកូវីដ១៩ នៅទូទាំងប្រទេស មានចំនួន៤.១២៣.០០០នាក់ ដែលបានកើនឡើង ដោយសារមានអ្នកឆ្លង កាលពីថ្ងៃមុននេះ ចំនួន៣០.១៦៨នាក់ ។
សរុបទៅមានរដ្ឋចំនួន២២ ដែលបានរាយការណ៍មកថា មានអ្នកស្លាប់លើសពី ១.០០០នាក់ក្នុងរដ្ឋនីមួយៗ ហើយរដ្ឋសៅប៉ូឡូ ជារដ្ឋដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ដែលមានពលរដ្ឋរស់នៅច្រើនបំផុត របស់ប្រទេសមួយនេះ ដែលបានចុះបញ្ជី នៃអ្នកស្លាប់ចំនួន៣១.៣១៣នាក់ បន្ទាប់មកមានរដ្ឋ រីយ៉ូឌឺចាណេរ៉ូ ដែលមានអ្នកស្លាប់ចំនួន ១៦.៥២៦នាក់ និងរដ្ឋ Ceara មានអ្នកស្លាប់ចំនួន៨.៥៦៥នាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា