Covid-19

អេហ្ស៊ីប មានអ្នកឆ្លងជំងឺកូវីដ១៩ ជិត១០ ម៉ឺននាក់

គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលរបស់ប្រទេសអេហ្ស៊ីប បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ប្រទេសអេហ្ស៊ីប ត្រូវបានគេរាយការណ៍មកកាលពីថ្ងៃសៅរ៍ថា មានករណីថ្មីនៃអ្នកជំងឺកូវីដ១៩ ចំនួន១៣០នាក់ថ្មី ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺនៅក្នុងប្រទេសនេះបានកើនឡើងដល់៩៩.៧១២នាក់ ។

យោងតាមសេចក្តីប្រកាសបានឲ្យដឹងថា អ្នកជំងឺចំនួន១៦នាក់ បានស្លាប់ ដោយសារវីរុសកូរ៉ូណា នៅក្នុងអំឡុងពេល២៤ម៉ោង កន្លងទៅនេះ ដែលនាំឲ្យអ្នកស្លាប់បានកើនដល់៥.៥៥១នាក់ ។

នៅក្នុងសេចក្តីប្រកាសបានឲ្យដឹងទៀតថា ទន្ទឹមនឹងនេះដែរ ចំនួនអ្នកជាសះស្បើយពីជំងឺផ្សេងទៀតចំនួន៩០៣នាក់ ដែលបានចាកចេញពីមន្ទីរពេទ្យ កាលពីថ្ងៃសៅរ៍ ដែលនាំឲ្យចំនួនអ្នកជាសះស្បើយពីសរុបកើនឡើងដល់៧៧.២០៨នាក់។

ប្រទេសអេហ្ស៊ីប បានប្រកាសថា មានករណីនៃជំងឺកូវីដ១៩ជាលើកដំបូងកាលពីថ្ងៃទី១៤ ខែកុម្ភៈ និងមានអ្នកស្លាប់លើកដំបូង ចាប់ពីមានការឆ្លងខ្លាំង ក្លាដោយវីរុសនេះកាលពីថ្ងៃទី០៨ ខែមីនា ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top