សៀងហៃ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ថា អាជ្ញាធរសុខាភិបាលជាតិ របស់ប្រទេសចិន បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិន ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីនៃជំងឺកូវីដ១៩ គិតត្រឹមថ្ងៃទី០៩ កញ្ញា បានកើនឡើងលើស០២ករណីកាលពីថ្ងៃមុន ។
គណៈកម្មាធិការសុខាភិបាលជាតិ បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយថា អ្នកឆ្លងជំងឺថ្មីទាំងអស់នោះ គឺជាអ្នកដែលមកពីខាងក្រៅ ពាក់ព័ន្ធនឹងការធ្វើដំណើរពីបរទេស ដែលនេះជាថ្ងៃទី២៥ហើយ ដែលមិនទាន់មានអ្នកឆ្លងជំងឺក្នុងស្រុក ។
គណៈកម្មាធិការ ក៏បានរាយការណ៍ដែរថា មានករណីថ្មីចំនួន១៥នាក់ ដែលមិនបានបញ្ចេញរោគសញ្ញា ដែលបានកើនឡើង៨នាក់កាលពីថ្ងៃមុន ។ ប្រទេសចិន មិនទាន់បានធ្វើចំណាត់ថ្នាក់អ្នកជំងឺ ដែលគ្មានរោគសញ្ញា ដែលបញ្ជាក់ថា ជាករណីវិញ ។
សរុបអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសចិន នាពេលបច្ចុប្បន្ននេះ មានចំនួន៨៥.១៥៣នាក់ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកស្លាប់នៅមិនប្រែប្រួល គឺ៤.៦៣៤នាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា