Covid-19

ចិនបញ្ជាក់ថា ថ្នាំរបស់រុស្ស៊ី មានប្រសិទ្ធិភាព ក្នុងការព្យាបាលជំងឺកូវីដ១៩

បរទេស៖ កាលពីដើមខែកុម្ភៈ ក្រសួងសុខាភិបាលរុស្ស៊ី បាននិយាយថា ឱសថ Triazavirin ផលិតដោយរុស្ស៊ី ត្រូវបានបញ្ជូនទៅប្រទេសចិន តាមសំណើរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង សម្រាប់ការធ្វើតេស្ត ដើម្បីវាយតម្លៃប្រសិទ្ធភាពរបស់វា ជាការព្យាបាលសម្រាប់អ្នក ដែលឆ្លងវីរុសកូវីដ១៩។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹង ដោយផ្អែកតាមការលើកឡើងរបស់ លោក Valery Charushin អនុប្រធានបណ្ឌិត្យ សភាវិទ្យាសាស្ត្ររុស្ស៊ីថា អ្នកវិទ្យាសាស្ត្រចិន បានបញ្ជាក់ថា ថ្នាំដែលផលិតនៅប្រទេសរុស្ស៊ីគឺ Triazavirin គឺមានប្រសិទ្ធភាព ក្នុងការព្យាបាល COVID-១៩ ។

យោងតាមលោក Charushin, ប្រទេសចិនបានអនុម័ត លើពិធីសារសាកល្បងព្យាបាល ដែលគ្រប់គ្រងមន្ទីរពេទ្យ ចំនួន ១០ នៅក្នុងខេត្ត Heilongjiang ធ្វើការសិក្សាឱសថ។ ការសិក្សាត្រូវបានធ្វើឡើង ចំពោះអ្នកជំងឺ ដែលមានភាពធ្ងន់ធ្ងរ ពីកំរិតស្រាលទៅមធ្យម។

ក្រសួងសុខាភិបាលរុស្ស៊ី បាននិយាយថា ថ្នាំនេះត្រូវបានបញ្ជូន ទៅប្រទេសចិនកាលពីខែកុម្ភៈ តាមការស្នើសុំរបស់ទីក្រុងប៉េកាំង សម្រាប់ការធ្វើតេស្ត ដែលអាចជាការព្យាបាលវីរុស ដែលមានសក្តានុពល៕ ប្រែសម្រួលៈ ណៃ តុលា

To Top